ភាគ 4

6.1K 401 4
                                    

បន្ត៚

     « អួយយ៎ ស្លាប់ហើយ~ កូនអ្នកណាគេទេនៀក៎ គួរឲស្លាញ់យ៉ាងនេះ !? សុំអោបតិចម៉ោណា៎ !! »
សុខៗ Jin ក៏ចាប់ផ្តើមស្រែកញែតៗ ខណៈដៃលូកទៅក្តិចថ្ពាល់ប៉ោងៗក្រហមព្រឺង ដោយសម្លេងតម្អូញតម្អែរធ្វើឬកពាដូចជាភ្ញាក់ផ្អើលនឹងមុខមាត់តូចច្រមិចៗគួរឲស្រលាញ់របស់អ្នកម្ចាងទៀត។  
     Namjoon ដែលអង្គុយនៅជិតនោះ បានតែក្រវីក្បាលហួសចិត្តនឹងសង្សាររបស់ខ្លួន។
     « អូនធ្វើឲក្មេងភយ័ហើយ »
Namjoom បន្លឺឡើងក្រោយពេលឃើញទឹកមុខស្លន់ស្លោរបស់រាងតូចដែលត្រូវ Jin ចាប់ច្របាច់ថ្ពាល់ខ្លាំងៗ
     « អ៊ាវ !! ម៉ោពីទប់អារម្មណ៍មិនបាននឹងណា៎ និយាយចឹង-... »
Jin ងាកមុខឆ្វាប់ទៅសម្លក់ Namjoon រួចងាកមកសម្លឹងអ្នកនៅទល់មុខខ្លួន ដោយកែប្រែរទឹកមុខទៅជាញញឹមស្រស់ភ្លាមៗ។
( joon អើយ~ចូលចម្រើន😌 )

     « ឯងឈ្មោះអីដែរ? »
     « Jimin »
     « ខ្ញុំឈ្មោះ Jin, ហៅខ្ញុំថា Eomma ក៏បាន ព្រោះចាប់ពីថ្ងៃនេះតទៅឯងស្ថិតក្រោមការមើលថែរបស់ខ្ញុំ អូខេទេ? »
« អ-អូខេ »
Jimin ញញឹមស្រស់ដាក់អ្នកម្ខាងទៀត គេក៏ចង់មានអ្នកហៅបែបនេះដែរ ហើយអ្វីដែលប្លែកគេដូចជាមាននិស្ស័យនិងបរុសម្នាក់នេះខ្លាំងណាស់។
     នេះជាលើកដំបូងក្នុងឆាកជីវិយរបស់ Park Jimin ដែលគេញញឹមចេញមកក្រៅដោយស្នាមញញឹមចេញពីចិត្ត មិនមែនដោយការបង្ខិតបង្ខំ។
     Jin ងើបឈរហើយហុចដៃឲរាងតូចកាន់ដៃរបស់ខ្លួន Jimin ក៏ធ្វើតាមអ្វីដែលគេប្រាប់។
     « Namjoon-ah ~ ជួយយកកាបូ Chimchim មកផង »
Jin អូសដៃរាងតូចដើរសម្តៅទៅជាន់ខាងលើ ដោយមិនភ្លេចប្រើរាងក្រាស់ឲជួយកាន់អុីវ៉ាន់។

     « Chimchim? »
Jimin រំលឹកឈ្មោះដែលJinទើបតែហៅគេដោយប្រយោល ហើយក៏អស់សំណើច។
     « យ៉ាងមិច ចូលចិត្តទេ? »
     « ហ្អុឹម! ចូលចិត្ត! »
     « Chimchim~ »
     « Eomma~ »
ហិហិ!

     សម្លេងសើចក្អះក្អាយបន្លឺឡើងពេញជាន់ទីពីរ។ មិនយូរប៉ុន្មាន Jin ក៏នាំJimin មកដល់បន្ទប់ស្នាក់នៅមួយដែលគេបានរៀបចំជាពិសេសសម្រាប់រាងតូច។ បន្ទប់ត្រូវបានរៀបចំមានរបៀបរៀបរយ សមឥតទាស់។
     « បានហើយថ្ងៃនេះ ខ្ញុំអត់បើកហាងទេ ពេលនេះ Chimchim រៀបចំអុីវ៉ាន់ហើយសម្រាកឲបានស្រួលចុះ ខ្ញុំមានការវល់តិច ចាំជួបគ្នាថ្ងៃស្អែក ~ »
Jin និយាយហើយលូកដៃយកចង្កោមសោដែលមានកូនសោពីរបីនៅក្នុងនោះ យកមកដាក់ក្នុងប្រអប់ដៃរាងតូច។
     « នេះសោរហាង ហើយនិងសោរបន្ទប់ បើមានរឿងអី កុំភ្លិចខលប្រាប់ខ្ញុំផង »
     « អូខេ! »
     « ចឹង ខ្ញុំលាហើយ! »

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now