ភាគ 11

6.1K 401 1
                                    

~ ~

     ក្រោយពីបាននិយាយទូរសព្ទ័ជាមួយJungkook យប់មិញរួចហើយ កំលោះមាឌឌាំងក៏រហស័ជិះយន្តហោះមកភ្លែត សំណាងហើយដែលយប់ថ្មើរនុះ មានជើងយន្តហោះមកកូរ៉េ។ ហើយទម្រាំតែគេមកដល់ប្រលានយន្តហោះសេអូល គឺព្រលឹមល្មម។
     ពេលមកដល់ Yoongi រហ័សខលហៅកូនចៅខ្លួន រួចធ្វើដំណើរទៅជួប Jungkook នៅផ្ទះលំហែគេតែម្តង។
Skip*
🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜
វីឡា ចន~ ~

     « ឯងហៅយើងមកទាំងប្រញាប់ប្រញាល់បែបនេះ មានការអី!? "
Yoongi ដើរចូលមកដល់បន្ទប់ទទួលភ្ញៀវភ្លាម ក៏ស្រែកសួរអ្នកម្ខាងទៀតភ្លែត។
     គេដាក់គូទអង្គុយទល់មុខ Jungkook ទាំងដៃទាញហូតបន្ធូរក្រវ៉ាត់.ក រីឯ Jungkook មិនតប តែបោះឯកសារមួយកញ្ចប់ទៅលើតុ ដើម្បីឲគេមើល។
      Yoongi ចងចិញ្ចើមម្ខាង មុននឹងទាញឯកសារយកមកហែកមើល។ O_O ក្រោយពីចាប់ផ្តើមអានភ្លាម កំលោះមុខស្លេកចាប់ផ្តើមបើកភ្នែកធំៗ ចិញ្ចើមជ្រួញសឹងតែរួញចូលគ្នាទៅហើយ។
     អានចប់ គេក៏ងើយមើលមុខ Jungkook។
     " នេះមានន័យថាមិច? "
     " មានន័យថា បងជិតកុំពុងក្លាយជាឱគេនឹងហើយ នៅមិនដឹងខ្លួនទៀត "
Jungkook ឆ្លើយទាំងហួសចិត្ត មុននឹងបើកទូរស័ព្ទរបស់ខ្លួនយកមកបង្ហាញអ្នកម្ខាងទៀត។
     " បងឃើញទេ នៀក៎ ជារូបគេដើរចេញពីមន្ទីរពេទ្យច្បាស់ដូចថ្ងៃ...ខ្ញុំបានសើពអស់ហើយ គេជាក្មេងកំព្រាម្តាយ មានតែឱពុកម្តាយចុងហើយនិងប្អូនចុង គេមកធ្វើការស្នាក់នៅហាងកាហ្វេកន្លែងសង្សារមិត្តភិក្តរបស់ខ្ញុំ ហើយគេមានទម្ងន់រយៈពេលប្រហាក់ប្រហែលចាប់តាំងពីថ្ងៃដែលបងត្រឡប់ទៅអង់ល្លេវិញនឹងឯង "
Jungkook និយាយបកស្រាយយ៉ាងវេងអន្លាយ។
     ខណៈ Yoongi បានតែអង្គុយស្តាប់ដោយស្ងៀមស្ងាត់ គេមិនចង់ជឿលើរឿងទាំងនេះទេ តែភុស្តុតាងវាជាក់ស្តែងពេករហូតគេរកពាក្យប្រកែកមិនបាន។

     " បងគិតយ៉ាងមិចបន្តទៀត? "
     " ក្រែងលោកយាយចង់បានចៅមិនចឹង? ពេលកូនយើងកើតមកយើងនឹងយកគេមកចិញ្ចឹម បែបនេះ យើងមិនចាំបាច់ការនាំតែខាត "
ឭកំលោះមុខស្លេកនិយាយដូចច្នោះ Jungkook អស់សំណើច។
     " ច្បាស់ហើយហ្អេថាចង់យកតែកូន? តិចពេលយកកូន ស្រាប់តែនឹកអ្នក...."
Jungkook ធ្វើជានិយាយបញ្ឈឹតបញ្ឆៀង បែបមិនបង្អស់សេចក្តី ធ្វើឲអ្នកម្ខាងទៀតក្តៅស្លឹកត្រចៀកឆេវ។
     Yoongi អង្គុយសម្លក់គេថ្មេរ។   ក្នក់ចិត្តនឹងប្អូនកំហូចដែលគិតថាគេកុំពុងតែលង់ស្រលាញ់ក្មេងម្នាក់នោះ.   រឿងដែលថា Min Yoongi លង់ស្រលាញ់មនុស្សដែលធ្លាប់ដេកជាមួយតែមិនដែលឃើញមុខនេះណា៎ វាគ្រាន់តែជាការប្រឌិតដែលមិនអាចទៅរួចប៉ុណ្ណោះ សម្រាប់គេ គែជឿជាក់លើខ្លួនឯងច្បាស់ណាស់។
     " បងគិតហ្អី ថាក្មេងម្នាក់នោះព្រមឲកូនមកបងងាយៗនោះ? "
សំណួរមួយល្បះនេះហាក់មានប្រយោជន៍និងឥទ្ធិពលខ្លាំងខ្លា ធ្វើឲអ្នកដែលជាបង ដាក់ចិត្តពិចារណាយ៉ាងមត់ចត់
     " យើងមានលក្ខខណ្ឌឲគេ ហើយ....ល្ងាចនេះ ឯងនាំគេមកជួបយើងបានទេ? "
     " អុញ! ហៃមានជើង មិចមិនទៅខ្លួនឯង!? "
Jungkook ឆ្លើយទាំងហួសចិត្ត នេះរឿងប្រពន្ធកូនគេសោះ យកអ្នកដទៃមកជួយដោះស្រាយរហូត!
     " យើងគ្រាន់តែសួរថា បាន ឬ មិនបាន!! "
អ្នកកំលោះនិយាយទាំងសគ្រឺតថ្មេញ។
     " មិនបាន! ប្រពន្ធកូនខ្លួនឯង ដោះស្រាយខ្លួនឯងទៅ ខ្ញុំជួយបានតែប៉ុណ្ណឹងទេ! "
និយាយហើយ Jungkook ក៏ក្រោកឡើងដើរសម្តៅទៅជណ្តើរ តែក៏មិនភ្លេចឆ្លៀតងាកមកបន្ថែមល្បោយឲអ្នកជាងបងកាន់តែឆេះដុំ
     " Hyung ប្រយ័ត្នលង់ស្លាញ់ម៉ាក់ក្មួយខ្ញុំដោយមិនដឹងខ្លួនណា៎~ "
Jungkook និយាយហើយក៏វាយចិញ្ចើម ញញឹមពេញចិត្ត ហើយដើរទៅជាន់ខាងលើបាត់ដោយសម្លេងហួចមិនឈប់។
____________________________________
~ ~
ពេលល្ងាច~

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now