ភាគ 22

6.3K 461 26
                                    


ជឺប~ ជឺប~

ព្រឹកថ្ងៃថ្មី ក៏ឈានចូលមកដល់ បើយ៉ោងទៅតាមអាកាសធាតុនិងពន្លឺព្រះអាទិត្យ ពេលនេះប្រហែលជាម៉ោង 1 រសៀលទៅហើយ។ អ្នកដែលកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួត ទោះជ័រកាវប្រាំរយពីរក៏ស្អិតមិនដល់ថ្នាក់ពួកគេដែរ។ ពន្លឺថ្ងៃដែលចាំងតាមចន្លោះវាំងនន បានឆ្លុះបញ្ចាំងឲឃើញនៅទិដ្ឋភាព ផ្អែមល្ហែមរបស់មនុស្សពីរនាក់គេងឱបគ្នាដោយមានភួយដណ្តប់ត្រឹមទ្រូង ហើយគ្មានអ្នកណាក្រៅពី គូរស្នេហ៍ថ្មីថ្មោងដែលទើបតែយល់ចិត្តគ្នាមួយគូរនេះទេ។ Yoongi ជាអ្នកដែលភ្ញាក់មុនគេ។ អ្នកកំលោះ មិនធ្លាប់ស្រមៃទេថា ពេលបើកភ្នែកឡើង ក៏ឃើញមនុស្សដែលខ្លួនឯងស្រលាញ់គេងនៅក្បែរខ្លួន វាធ្វើឲគេមានក្តីសុខលើសលប់រហូត គេលែងចង់បានអ្វី ក្រៅតែពីគ្រួសារ

រាងក្រាស់ច្រត់កែងដៃនឹងខ្នើយ ភ្នែកសម្លឹងមើលទៅផ្ទៃមុខស្រស់ស្អាតរបស់ Jimin ដែលប្រៀបបានដូចជាកុលាបស គ្មានប្រឡាក់ខ្លិនពណ៌ ឆ្អាបឈាមអ្វីទាំងអស់ គឺបរិសុទ្ធធម្មជាតិ។ បើសិនជាប្រើកែវភ្នែកទទេមើល ច្បាស់ជាមិនដឹងទេថា កុលាបមួយនេះមានតម្លៃយ៉ាងណា។ រាងក្រាស់ គយគន់មើលភាពស្រស់ស្អាតរបស់ក្មេងជនបទម្នាក់នេះដោយក្តីស្រលាញ់នឹងក្តីប្រាថ្នា។ រីឯដៃម្ខាងទៀតដែលនៅទំនេរ ចេះតែលូកទៅអង្អែលថ្ពាល់ទន់ល្មើយ អស់ពីអង្អែលថ្ពាល់ គេលោមកក្តិចច្រមុះតូចៗដោយការខ្នក់ខ្នាញ់។ អស់ពីរំខានដំណេកអ្នកដែលអស់កម្លាំងដោយសារគេរួចហើយ ស្មានតែដៃរពិលរពូចហ្នឹងព្រមនៅស្ងៀមឬ? គេច្បាស់ជាលូកចុះទៅក្រោមអង្អែលក្បាលពោះប៉ោងសខ្ចី ដោយស្នាមញញឹមមានក្តីសុខ។ សល់តែប៉ុន្មានខែទៀតទេ អាល្អិតនៅក្នុងពោះ Jimin ជិតឃើញពន្លឺថ្ងៃហើយ ម្យ៉ាងទៀតអ្នកកំលោះក៏ជិតខ្លាចជាប៉ារបស់គេដែរ។ Yoongi គិតថា បន្ទាប់ពី Jimin សម្រាលហើយ គេនឹងនាំប្រពន្ធកូនទៅជួបលោកយាយ ទោះគាត់បដិសេធ ក៏គេមិនខ្វល់ដែរ សំខាន់ប្រពន្ធកូនគេត្រូវតែនៅក្បែរខ្លួនគេជារាងរហូត។

" ហុឹម~ ដកដៃចេញទៅ ត្រជាក់ណាស់ ... "

Jimin ភ្ញាក់ឡើងទាំងរអ៊ូរងុលៗ គេរុញដៃរាងក្រាស់ចេញពីពោះខ្លួន មុននឹងត្រូវដៃធំក្រាស់ទាញរាងកាយននោលគោករបស់ខ្លួន ខិតចូលទៅកាន់តែជិតគេ រហូតគ្មានសល់សូម្បីតែចន្លោះបន្តិច។ Jimin មិនមាត់ បានតែលួចញញឹម ហើយបន្តគេងក្នុងរង្វង់ដៃរាងក្រាស់ គេមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់។ សភាព Jimin មើលទៅដូចជាគ្មានកម្លាំងមែនទែន ព្រោះគេងមិនសូវឆ្អែត យប់មិញរវល់តែធ្វើរឿក្តៅកគុគជាមួយម្ចាស់ចិត្ត ដល់យប់អាត្រាតទើបបានសម្រាក បើមិនអោយគេហត់នឿយបែបនេះទើបចម្លែក។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now