ភាគ 25 🥀Ending🥀

8.3K 542 29
                                    


4 ខែកន្លងផុតទៅ ~


ថ្មិចបើកៗ បួនខែបានកន្លងផុតទៅយ៉ាងរលូន Jimin ទើបតែសម្រាលកូនរួចកាលពី1ខែមុននេះឯង។ គេសម្រាលបានកូនប្រុសម្នាក់ត្រលុកត្រលន់គួរឲស្រលាញ់ មានមុខមាត់ស្រដៀងនឹងឱពុកគេបេះបិត។ ក្រោយពីបានជំនះរឿងក្តី ជាមួយលោកយាយគេជ្រះស្រឡះអស់ហើយ Yoongi ក៏សម្រាច់ចិត្ត បន្តនៅ Seoul រងចាំឲល្អិតតូច Minyon បានអាយុជិតមួយខួប ទើបនាំពួកគេទាំងពីរត្រឡប់ទៅអង់ល្លេ។ ចំណែកឯ Jimin វិញ នៅតែហួសចិត្តនឹងផែនការដែល Yoongi សំដែងបោកលោកយាយគេ។ រាងតូចមិននឹកស្មានថា ឬកពាមុឺងមាត់ មុខមាត់កាចដូចខ្លា ដូចជាលោកស្រី Morganនេះ ចេះមកចាញ់ល្បិចចៅត្រង់កន្លែងនេះសោះ។ អ្វីៗកាន់តែប្រសើរឡើង ចាប់តាំងពី Jimin សម្រាលកូនមក ទាំងលោកស្រី Morgan ក៏ចាប់ផ្តើមបើកចិត្តទទួលយកគេខ្លះៗហើយដែរ ម្យ៉ាងទៀត លោកស្រីស្រលាញ់ចៅទួតរបស់គាត់ខ្លាំងណាស់ ថ្នាក់គេកើតមកភ្លាមគាត់នៅក្បែរគេរហូត សូម្បីតែពូៗរបស់គេចង់បី ក៏គាត់ហួងហែងមិនឲប៉ះផង។ ហើយអ្វីដែលកាន់តែធ្វើឲ Jimin មានអារម្មណ៍ថារំភើបចិត្តនុះគឺ ពេលដែលម៉ាក់ប៉ារបស់ Yoongi បានដឹងរឿងពួកគេទាំងពីរអស់ហើយ ពួកគាត់ក៏មិនបានជំទាស់អ្វីដែរ ផ្ទុយទៅវិញមានតែជូនពរឲពួកគេរស់នៅដោយមានសុភមង្គលនិងស្រលាញ់គ្នារហូតទៅ។ ......

« ខ្លិនឈ្ងុយដល់ហើយ~ គួរឲចង់លេប » Yoongi លបៗមកឱបចង្កេះ Jimin ពីក្រោយ ដែលកំពុងតែរវល់រៀបចំម្ហូបអាាហារនៅលើតុ។ អ្នកកំលោះ ផ្ងើយចង្ការលើស្មារបស់គេ ដៃនៅមិនស្ងៀមចេះតែអង្អែលក្បាលពោះរាបស្មើររបស់គេមិនឈប់។ Jimin ចាប់ផ្តើមសាំនឹងកាយវិការបែបនេះរបស់អ្នកកំលោះយូរណាស់មកហើយ ព្រោះពេលគេនៅពរពោះ Yoongi តែងតែមកឱបរឹត អង្អែលពោះគេរហូត

ភាច់!

« អូយ៎! ប៉ះតិចក៏មិនបាន! » កំលោះមាឌឌាំងរហ័សលាន់មាត់ នៅពេលដែលត្រូវដៃស្រឡូនវាយខ្នងដៃគេតិចៗ។ Jimin សម្លក់សម្លឹងគេទាំងការខ្នកខ្នាញ់នឹងចរឹតច្រឡឺសបឺសរបស់កំលោះខិលខូចម្នាក់នេះ បើសិនជាគេមិនបានស្គាល់ Yoongi ពីមុនមកទេ គេច្បាស់ជាគិតថាប្រុសមុខមាត់ដូចកូនកាត់ម្នាក់នេះជាមនុស្សមានចរឹកមុឺងម៉ាត់និងមត់ចត់ តែពេលដែលបានស្គាល់គេច្បាស់ អាចនិយាយបានថា Yoongi រលាមលើសក្មេងអាយុ 5 ឆ្នាំទៅទៀត។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now