ភាគ 23: 🥀Propose🥀

6K 416 8
                                    


London, England
12:55 pm
                                ~ ~ ~

« ចៅចង់អង្គុយស្ងាត់បែបនេះ ដល់ពេលណា? » លោកស្រី Morgan ដាក់ពែងតែចុះ ហើយងើយមុខមកប្រសព្វភ្នែកនឹងចៅប្រុសទីពីររបស់គាត់។

ក្រោយពីបានសន្ទនាតាមទូរស័ព្ទជាមួយ ចៅប្រុសច្បងរបស់គាត់ហើយ លោកស្រី Morgan ចាប់ផ្តើមមកជំរឹតសួរ កំលោះHoseok ពីទីតាំងរបស់បងប្រុសគេ។ ក្នុងកាលៈទេសៈបែបនេះ ទោះ Hoseok ចង់ការពារបងគេក៏ពិបាកដែរ ព្រោះមិនថាគេឬក៏ Yoongi កំពុងតែស្ថិតនៅក្នុងក្រញុំាកញ្រ្ជោងចំណាស់ម្នាក់នេះ។ ចំណែក អ្នកជាយាយវិញ ទោះ Hoseok ខំប្រឹងប្រកែកដោះសារយ៉ាងណា ក៏គាត់នៅតែមើលដឹងថា ចៅម្នាក់នេះកំពុងកុហកគាត់ដែរ។ លោកស្រីជា ស្រ្តីមុខជំនួញអស់រយៈពេល 50សិបឆ្នាំជាងមកហើយ បើចង់បោកបំផាន់គាត់ទាល់តែហាត់រៀនបន្តិចហើយ...។
« ឲនិយាយយ៉ាងមិចទៀត បើខ្ញុំប្រាប់លោកយាយអស់គ្មានសល់ចន្លោះអីបន្តិចផង...លោកយាយនៅចង់បានអីទៀត? » Hoseok ដកដង្ហើមធំ មុននឹងយកដៃឈ្លីចិញ្ជើមដោយអាការៈតានតឹង គេជាកម្លោះឈ្លាសវៃ ពូកកែរឿងដោះស្រាយការងារ តែមិនពូកែរឿងដោះស្រាយជាមួយលោកយាយគេឡើយ ។

« ប៉ុន្តែ...ឯងនៅមិនទាន់ប្រាប់យាយទេថា Yoong និងក្មេងម្នាក់នោះនៅឯណាទេ...បើឯងព្រមបង្ហើប យាយចេញពីទីនេះភ្លាម » លោកស្រី Morgan កងអន្ទាក់ខ្លា ហើយអង្គុយអង្អែលសត្វចិញ្ចឹមរបស់ខ្លួន ទឹកមុខបង្ហាញពីសំណើរដែល Hoseok មិនអាចនឹងមិនអើពើ

« លោកយាយមិនទាំងដឹងផង ធ្វើមិចខ្ញុំដឹងទៅ? អាKook នៅជិតវាប្កើយមិនសួរ ម៉ោសួរតែអ្នកអត់ដឹងរឿង! »

« អាចៅជើងល្អនឹង គេផ្សំគំនិតជាមួយបងគេល្អណាស់ សូម្បីតែទូរស័ព្ទយាយក៏គេមិនលើកផង! » លោកស្រីពោលទាំងខ្នក់ចិត្ត

« ដូចច្នេះហើយមានតែឯងទេ ដែលដឹងថាYoongនៅឯណា...បើរកYoongមិនទាន់ពេល យាយចាប់ឯងការជំនួសក៏បាន »

« ហ្អាស់?? ការជំនួស? ហេតុអីជាខ្ញុំ? » Hoseok លើកដៃចង្អុលខ្លួនឯងទាំង ជ្រួញចិញ្ចើមចូលគ្នា
« បើមិនសុខចិត្ត ក៏ប្រាប់យាយម៉ោថាបងឯងនៅឯណា ព្រោះយាយជ្រុលជាជាប់ពាក្យសន្យាជាមួយនឹងយាយរបស់ Ashley រួចហើយ បើមិនបានលើYoong ក៏បានលើឯងដែរ »

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now