ភាគ 5

6K 405 2
                                    


     « ម៉ោះ Chimchim ~ អង្គុយចុះម៉ោ មិនអីទេកុំខ្លាចអី »
Jin រហស័ទាញដៃ Jimin ឲអង្គុយចុះក្បែរខ្លួន ពេលដែលឃើញគេនៅឈរធ្មឹង ទឹកមុខមិនសូវជាអំណោយផល ទើបគេប្រឹងលួងលោមអ្នកម្ខាងទៀតកុំអោយបារម្មណ៍ច្រើន។
     « ធ្វើចិត្តឲសប្បាយទៅ ពួកយើងគ្រាន់តែមកជួបជុំមិត្តភក្តិប៉ុណ្ណោះ »
     « ខ្ញុំមិនអីទេ ចុះឯណា Namjoon-Hyung? »
JIN អើត.កប្រឹងរកមើលម្ចាស់ឈ្មោះ តែមួយសន្ទុះក៏ប្រសព្វភ្នែកនឹងរាកាយខ្ពស់ស្រឡាស់របស់ Namjoon កុំពុងដើរមករកពួកគេល្មម។

     « អ្នកទាំងពីរមកដល់យូរហើយហ្អេស៎? »
Namjoon ដាក់ខ្លួនអង្គុយក្បែរJin មុននឹងចោទសួរ
     « ទើបតែមកដល់ទេ ឯណាមិត្តភិត្ត? » Jin តប
     « ពួកគេរវល់ មិនបានមកទេ តោះចឹងពួកយើងកម្មង់អីញុំាតែម្តងទៅ »
Namjoon ក៏បក់ដៃហៅអ្នកបម្រើមកកម្មង់ម្ហូបនិងស្រាមួយថូជាមួយនិងភេសជ្ជៈប៉ុន្មានមុខទៀត។
     ក្រោយពីអង្គុយរងចាំអស់រយៈពេលកន្លះម៉ោង ម្ហូបអារហាររបស់ពួកគេក៏មកដល់។   ពួកគេនាំគ្នាដួសម្ហូបញុំាបណ្តើរជចែកគ្នាលេងពីនេះនោះបណ្តើរ។
     មិនយូរប៉ុន្មាន Jimin ក៏ចាប់ផ្តើមមានអារម្មណ៍ថាសប្បាយក្រោយពីបានជាតិសូរ៉ាចូលខ្លួនដោយការបង្ខិតបង្ខំពីអ្នកទាំងពីរ។
     ពួកគេក៏ចាប់ផ្តើមលេងហ្គេម សើចក្អះក្អាយអ្នកណាចាញ់អ្នកនោះត្រូវតែផឹក ហើយក៏ចេះតែបន្តលេងរហូតដល់អស់ស្រាមួយថូហើយមួយថូទៀត។

     « Namjoon មែនទេ? »
បុរសវយ័ជំទង់ក្នុងសម្លៀកបំពាក់សមរម្យទំនងជាកូនអ្នកមានម្នាក់ដែរ ដើរមកសួរ Namjoon ដោយមានស្នាមញញឹមដូចទន្សាយនៅលើផ្ទៃមុខ។
     ចំណែកឯពីរនាក់ទៀត ថ្ពាល់ឡើងក្រហម មើលទៅដូចជាចាប់ផ្តើមស្រវឹងបាត់ទៅហើយ រីឯ Namjoon ដែលនៅមានស្មារតីនឹងនរ អាចចំណាំបានថា ម្នាក់ប្រុសនេះ ជាអ្នកណា។
     « Jeon Jungkook!? ខ្យល់អីបក់ឯងម៉ោហាងថ្ងៃនេះ? » Namjoon សួរដោយការចម្អក់លក់លើយទៅកាន់អ្នកម្ខាងទៀត។

     Jeon Jungkook ជាកំលោះម៉ាហ្វៀរលំដាប់ហ៊ាយសូរ ព្រមទាំងជាម្ចាស់ខ្លឹបមួយនៅនេះផងដែរ។

     « ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ល្អ ទើបចង់មកខ្លឹបលំហែអារម្មណ៍ ចុះឯង?...ហើយនោះ អ្នកណាគេនុង៎...មុខតូចៗគួរឲស្រឡាញ់យ៉ាងនេះ ?? »
Jungkook មិនត្រឹមតែនិយាយ គេរហស័ដាក់ខ្លួនទៅអង្គុយជិត អ្នកម្ខាងទៀតដែលស្រវឹងទន់ខ្លួនល្អូក។
     « ដើរចេញឲឆ្ងាយ អាក្មេងល្មោភកាម! »
Jungkook ធ្វើឬកហីៗ មិនខ្វល់នឹងសម្តី Jin។
     នាយដាក់ដៃនៅលើស្មារាងតូចរៀបនឹងទាញអ្នកម្ខាងទៀតមកឱប តែត្រូវ SeokJin ក្តិចមួលមួយទំហឹងដៃ
     « អូយ៎...! ឈឺណា៎ Hyung !! »
     « ប្រាប់ឯងហើយនៅតែមិនស្តាប់ »
Namjoon ឃើញបែបនោះហើយមិនជួយនៅបន្ថែមល្បោយ ហើយក្រវីក្បាលអស់សំណើច។
     Jungkook បានតែសម្លឹងមុខពួកគេទៅវិញទៅមក គេងើបឈរទាញអ៊ាវឲស្រួលបួលទាំងមុខក្រម៉ូវ។
     « តាមសប្បាយចុះសម្លាញ់ ចង់បានអីក៏ប្រាប់កូនចៅខ្ញុំទៅ » Jungkook ទះស្មាអ្នកដែលខ្លួនហៅថាមិត្តសម្លាញ់ទាំងដែលអាយុខុសគ្នាមួយខ្សែរ។
     « អឺ ~ មិនអីទេ យើងរៀបថានឹងចេញទៅបន្តិចទៀតនេះឯង »
     « ចឹងក៏តាមចិត្ត ខ្ញុំទៅសិនហើយព្រោះមានការវល់ មិនបាននៅជជែកគ្នាលេងទេ ចំណែក Jin Hyung... »
Jungkook និយាយហើយក៏បែរទៅចង្អុលអ្នកដែលអង្គុយវែកសក់ធ្វើមិនដឹង
     « ផ្ញើរទុកសិនចុះ! »
Jungkook និយាយគម្រាមបែបលេងសោចមុននឹងដើរចូលទៅបន្ទប់ VIP បាត់។
     « អឺ !! ប្រញាប់មកយកវិញផងវ៉ើយ យើងខ្ចិលទុកណាស់! » Jin ឆ្លៀតស្រែកពីក្រោយទាំងសម្លេងក្ងួរ ព្រោះតែជាតិសុរ៉ាជ្រាបចូលវាយលុកពេញទី ទើបធ្វើឲគេពាក់កណ្តាលស្រវឹងពាក់កណ្តាលស្វាង។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now