ភាគ 12

6.1K 417 8
                                    

បន្ត៚

     រាងតូចដាក់ខ្លួនអង្គុយលើពូក ហើយចាប់ផ្តើមគិតនិងពិចារណានូវសម្តីរបស់មនុស្សប្រុសដែលជាដើមហេតុធ្វើឲជីវិតគេរញ៉េរញ៉ៃ។
     ពាក្យទាំងប៉ុន្មានដែលរាងក្រាស់និយាយសុទ្ធតែត្រូវទាំងអស់ គេមិនអាចព្រោះតែភាពល្ងង់ខ្លៅមួយពេល ធ្វើឲជីវិតកូនខ្លួនឯងត្រូវជួបទុក្ខលំបាកដូចជាគេនោះទេ។   ជាក្មេងដែលមិនមានឱពុកម្តាយពេញលេញ គេដឹងច្បាស់ណាស់ថាត្រូវជួបរឿងលំបាកអ្វីខ្លះ ព្រោះតែគេធ្លាប់ឆ្លងកាត់រួចអស់មកហើយ ណាមួយគេក៏មិនសង្ឃឹមមានលិទ្ធភាពគ្រប់គ្រាន់អាចចិញ្ចឹមកូនម្នាក់ឯងឲមានអានាគតល្អបានដែរ ណាមួយកូនគេក៏ត្រូវការឱពុកម្តាយពេញលេញដូចជាក្មេងដទៃ ហើយកិច្ចសន្យាមួយនេះក៏មានចំណុចល្អចំពោះពួកគេទាំងសងខាង គេនៅតែអាចជួបកូនរបស់គេបានហើយនៅមានសេរីភាពទៀត ដូចច្នេះ Jimin នឹងសម្រាច់ចិត្តយល់ព្រមនូវលក្ខខណ្ឌរបស់ប្រុសម្នាក់នោះទៅចុះ
     " Min Yoongi? "
Jimin យកកាតមួយសន្លឹកមកអានដោយមានឈ្មោះនិងលេខទំនាក់ទំនងរបស់កំលោះមាឌឌាំងនៅទីនោះ។    មួយសន្ទុះ ទូរសព្ទ័របស់Jimin ក៏បន្លឺឡើង ស្នាមញញឹមចាប់ផ្តើមលេចឡើងសារជាថ្មីម្តងទៀតនៅពេលដែលគេបានអានឈ្មោះអ្នកដែលខលមករក
     " Tae!! ខ្ញុំនឹកឯងណាស់ ឯងសុខសប្បាយទេ?"

     ( អើ! សុខ ចុះឯងសុខសប្បាយទេ យើងខលទៅនេះព្រោះយើងនិងប៉ា នឹកឯងខ្លាំងណាស់ តាំងពីឯងចេញទៅប៉ាចាប់ផ្តើមប្រែទៅជាស្ងៀមស្ងាត់ ពួកគាត់ចង់ឲឯងមកលេងផ្ទះដូចគ្នា )
     " ម-មែនហ្អេស៎...ហឹក*...អ-អូខេ.....ចឹងស្អែកនេះចាំយើងប្រាប់ Jin Hyung ថាទៅលេងផ្ទះមួយអាទិត្យ "
Jimin និយាយទូរសព្ទ៍ទាំងទឹកភ្នែកទឹកសំបោរ គេរំភើបរហូតដល់ប្រែទៅជាយំអស់ទៅហើយ។

     ( អូខេ ធ្វើដំណើរដោយសុវត្តិភាព ពួកយើងចាំមើលផ្លូវ ចឹងបានហើយឯងសម្រាកចុះ )

     បន្ទាប់មកពួកគេក៏កាត់ផ្តាច់ត្រឹមនោះ។    Jimin រៀបចំកន្លែងគេង ទាំងញញឹមមិនឈប់ គេទន្ទឹងរងចាំថ្ងៃនេះយូរមកហើយ មិននឹកស្មានថាទីបំផុតទេវតាព្រមបើកភ្នែកជួយប្រោសប្រណីគេសោះ។
____________________________
ព្រឹកឡើង~

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now