ភាគ 19

5.9K 497 1
                                    

បន្ត៚

" Hyung! "
Jimin ស្រែកហៅ Jin ពីខាងក្រៅផ្ទះបាយ ដោយទឹកមុខនៅតែរក្សាស្នាមញញឹមរីកដូចគ្រាប់ជី។

គ្រាន់តែឮតែសំឡេងរាងតូចដែលបាត់ទៅ1អាទិត្យជាងមកហើយ Jin ស្ទុះចេញពីផ្ទះបាយទាំងខ្លួននៅពាក់អៀមការពារនៅឡើយ

" ChimChim!! ហូយ៎...នឹកណាស់! "
អ្នកទាំពីរឱបគ្នាដោយស្នាមញញឹមនិងក្តីនឹករលឹក។ រាងក្រាស់រំសាយដៃពីរាងតូចវិញ ហើយដោះអៀមក្រវាត់ចោល។ Jin អូសដៃ Jiminមកអង្គុយតុមួយទំនេរ ក្បែរ បន្ទប់ធ្វើម្ហូប ខណៈក្នុងហាងពេលនេះក៏មិនសូវមានភ្ញៀវច្រើនប៉ុន្មនាទេ ត្រឹម Yujae ដែលជាបុគ្គលិកថ្មីអាចទប់ទល់បានយ៉ាងគ្មានបញ្ហា។

" ឯងយ៉ាងមិចហើយ មិនស្រួលត្រង់ណាទេ? ហើយចុះអ្នកផ្ទះថាយ៉ាងមិចដែរ? ចុះTaeវិញ? ហើយពួកគេមានសួរថាអ្នកណាជា- "

" Hyung! សួរច្រើនយ៉ាងនេះ តើឲខ្ញុំឆ្លើយមួយណា ទុកមួយណាទៅ? "
Jin អស់សំណើចនឹងរាងតូច តែភ្នែកក៏ប្រទះនឹងស្រមោលរាងក្រាស់ ដែលប្រហែលៗមុខ

" Chim ... អ្នកណាគេនោះ ដូចជាធ្លាប់ឃើញ "
Jin បូញមាត់ទៅ កំលោះមាឌឌាំងដែលឈរចាំនៅជ្រុងម្ខាងទៀតជិតមាត់ទ្វារចូល Jin ជ្រួញចិញ្ចើមចូលគ្នា ផ្ទៃមុខទាំងមូលហាក់កំពុងរិះគិត គេដូចជាប្រហែលៗមុខមាត់កំលោះម្នាក់នោះនៅម្តុំណា

" គេធ្លាប់មករកខ្ញុំនៅទីនេះម្តង Hyung ចាំមិនបានទេហ្អេ៎ ...? "
Jin ស្ងាត់មួយសន្ទុះ ក្រោយមកក៏ងក់ក្បាលតិចៗ បន្ទាប់ពីការចងចាំរត់ចូលគ្នាពេញលេច គេក៏ស្រាប់តែនឹកឃើញថា បុរសម្នាក់នេះហើយដែលមករក Jimin លើកចុងក្រោយគេមករកតែមិនបានជួប បន្ទាប់មកក៏បាត់ដំណឹងសូន្យឈឹង

" ហើយគេក៏ជា ឱពុកកូននៅក្នុងផ្ទៃខ្ញុំដែរ "
Jimin បកស្រាយប្រាប់អ្នកជាបង ដោយស្នាមញញឹម តែ Seokjin វិញហាក់ភ្ញាក់ផ្អើលបន្តិច តែក្នុងពេលនេះ គេគួរតែហក់ទៅជេរកំលោះម៉ាឡាកាំងម្នាក់នោះ ដែលជាដើមហេតុធ្វើឲជីវិត Jimin ប្រែជារញ៉េរញ៉ៃ ឬក៏គេទ្រាំអង្គុយស្ងៀមហើយទទួលយកការពិត។ ឃើញទឹកមុខ Jin មិនសូវល្អបែបនេះ Jimin លូកដៃទៅអង្អែលខ្នងដៃអ្នកម្ខាងទៀតថ្នមៗ ដោយអារម្មណ៍ដឹងខុស

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now