ភាគ 8

6.1K 385 7
                                    

Seoul, South Korea,
12:49 pm

          3 អាទិត្យក្រោយមក៚

     «Hyung!? ខ្លិនអីនឹងស្អុយម្លេះ?»
Jimin និយាយទាំងដើរចូលទៅចង្គ្រានបាយដើម្បីពិនិត្យមើល។ ប៉ុន្មានថ្ងៃនេះ Jimin ប្លែកខ្លាំងណាស់ ធ្វើការនៅហាងកាហ្វេយូរហើយគេមិនដែលចេះពុលឬក៏ចាញ់អីនោះទេ ប៉ុន្តែឥឡូវនេះគេចាប់ផ្តើមមានអារម្មណ៍វិលមុខនៅពេលដែលបានហិតខ្លិនកាហ្វេ ឬមួយក៏ខ្លិនម្ហូប ឲតែបានសាយភាយដល់ចុងច្រមុះភ្លាមគេចាប់ផ្តើមអួលដើមទ្រូងរកកល់ចង់ក្អួតតែក្អួតមិនចេញ វាដូចជាអាការៈដែលប្លែកខុសពីជំងឺពុលអាហារឬក៏ជំងឺផ្សេងទៀត សូម្បីតែម្ចាស់ខ្លួនផ្ទាល់ក៏ចាប់ផ្តើមមានការសង្សៃ។
     «អ្ហាក...? ក្រែងនេះជាខ្លិនគីមឈីដែលឯងចូលចិត្តមិនចឹង? ហើយមិចសុខៗទៅចឹងទៅ?»
SeokJin ជ្រួញចិញ្ចើមឆ្ងល់។ គេលើកចានគីមឈី មកហិតតែហិតមិនដឹងថាស្អុយត្រង់ណាសោះ ទើបងៀកទៅរក Jimin វិញ៖
     «ឆ្ងុយសឹងស្លាប់ ហ៊កណេះ...ឯងសាកហិតលមើល" SeokJin ហុចចានទៅឲគេ ដើម្បីឲគេសាកហិតឲដឹងខ្លិន។
     គ្រាន់តែខ្លិនសាយភាយចូលច្រមុះភ្លាម Jimin ក៏ចាប់ផ្តើមពឺតទ្រូងចង់ក្អួតបន្តិចចង់អីបន្តិច គេយកដៃខ្ទប់មាត់ហើយរហស័រត់ទៅបន្ទប់ទឹក។ ចំណែកឯ SeokJin វិញភយ័ស្លន់ស្លោ គេក៏ប្រញាប់ដាក់ចានចុះហើយរត់តាមពីក្រោយ Jimin យ៉ាងលឿន។

អ្ហួក!! ... អ្ហួក!!

     «ស្លាប់ហើយៗ!! Chimchim ឯងយ៉ាងមិចហ្នឹង? ទៅរួចទេនៀក៎?!" SeokJin ស្ទុះមកជួយរឹតខ្នងអ្នកម្ខាងទៀត៖ 
«ឯងមិនអីទេហ្អេស៎? មិនស្រួលខ្លួនឬ?» SeokJin ប្រឹងសួរអ្នកម្ខាងទៀតទាំងទឹមុខ ស្លន់ស្លោ។   Jimin គេមិនដែលកើតអីពីមុនមកទេ ប៉ុន្តែមួយរយៈនេះគេប្រែជាក្អួតចង្អោរ ទឹមុខស្លេកស្លាំង ព្រមទាំងញុំាអីមិនសូវបានទៀត។
     «Chim ឲបងជូនទៅពេទ្យទៅល្អទេ?
     «ខ្ញុំថាមិនបាច់ល្អជាង ឲខ្ញុំសម្រាកបន្តិចទៅនឹងបានធូរស្រាលហើយ»
Jimin និយាយព្រមទាំងយកកន្សែងមកជូតមុខជូតមាត់ឲស្អាត។   ប៉ុន្តែ SeokJin នៅតែមិនអស់ចិត្ត តើគេអាចបណ្តោយឲមនុស្សមាឌតូចល្អិតបែបនេះ នៅបន្តធ្វើការទាំងមុខស្លេងស្លាំងដូចក្រដាសបានយ៉ាងមិចទៅកើត?
     «មិនបាន! កុំស្មានតែបងមិនដឹងប៉ុន្មានថ្ងៃនេះឯងប្លែកខ្លាំងណាស់ មានដឹងខ្លួនឬអត់?»
     «ប្លែកត្រង់ណាទៅ Hyung? ខ្ញុំនៅតែជាខ្ញុំដដែរសោះ» រាងតូចញញឹមបែបឆ្ងល់ៗ
     «គឺប្លែកត្រង់ថា ទី1 តាំងពីមកដល់ទីនេះឯងមិនដែលចេះចាញ់ខ្លិនកាហ្វេទេ ហើយទី2 ឯងតែងតែថាម្ហូបធំខ្លិនស្អុយទាំងដែលការពិតម្ហូបឆ្ងុយសឹងអី, ឯទី3 ឯងនៅក្អួតចង្អោរទៀត អាការៈដូចជាអ្នកចាញ់កូនយ៉ាងមិចមិនដឹង» SeokJin រៀបរាប់យ៉ាងវេងអន្លាយ។
     Jimin បានតែអង្គុយស្តាប់គេហើយញញឹមបន្តុច អស់សំណើចបន្តិច។ អ្វីដែល SeokJin និយាយនេះមិនខុសទេ តែទាស់ត្រង់ថាអ្នកណាក៏ចេះឈឺដែរ មិនចឹង?   ជួនកាលគេអាចនឹងមិនស្រួលខ្លួក៏ថាបាន បើសម្រាកលេបថ្នាំទៅប្រាកដជាអស់អីហើយ។
     «Hyung និយាយមិនខុសទេ តែជួនកាលខ្ញុំគ្រាន់តែមិនស្រួលខ្លួន បើបានសម្រាក- »
     «បានហើយ ថ្ងៃស្អែកឯងត្រូវទៅពេទ្យជាមួយបង ហាមប្រកែក!» SeokJin រហស័លើកដៃឃាត់ កុំឲអ្នកម្ខាងទៀតប្រកែកទាន់។
     Jimin បានតែដកដង្ហើមធំមុននឹងបន្លឺពាក្យចុះក្រោយ៖
    « Hyung បែបនេះតែរហូត! យ៉ាប់ណាស់! »

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now