ភាគ 14

6.3K 409 3
                                    

បន្ត៚

     " កូនក្មេង? គេងលក់ហើយមែនទេ? "

ស្ងាត់ៗ

     Yoongi ក៏បែរក្រោយមកគេងទល់មុខខ្នងរបស់អ្នកម្ខាងទៀតវិញ     មិនដឹងជាយ៉ាងមិចគេចេះតែមានអារម្មណ៍រសាប់រសល់ ក្តៅស្អុសស្អាប់ពេញខ្លួនតែម្តង។

     " គេងហើយ! "
Jimin ឆ្លើយទាំងភ្នែកកុំពុងបិទ តែចិត្តបែរជានៅមិនស្ងៀម បេះដូងស្រាប់តែលោតឌុកឌាក់ៗ អារម្មណ៍ដូចជារំភើបឥតមូលហេតុ។
     កុំថាតែ Yoongi ដែលគេងមិនលក់ គេក៏ដូចគ្នាដែរ ប៉ុន្តែគេចេះតែសង្ងំៗទៅ។

     " ហេតុអីម៉ោទីនេះមិនប្រាប់ខ្ញុំ? "
     " ....... "
     " HEY!! " Yoongi កេះស្មាគេនៅពេលដែលគ្មានចម្លើយពីអ្នកកុំពុងដេកបែរខ្នងដាក់ខ្លួន។

*ដកដង្ហើមធំ*

     " ឈប់កេះទៅ រសើបណាស់ !! តើលោកមានការអី!? "
     " ខ្ញុំរងា " Yoongi ឆ្លើយទាំងលួចញញឹម។
     គេមិនដឹងទេថា ពេលនេះគេកុំពុងតែធ្វើខ្លួនដូចជាកូនក្មេងទាររកបៅហើយចង់បានចំណាប់អារម្មណ៍ពីម្តាយចឹង។
     " ហើយឲខ្ញុំធ្វើយ៉ាងមិច? "
Jimin ឆ្លើយដោយសម្លេងស្រាលៗ រាងកាយគេចាប់ផ្តើមល្វើយហើយក៏ចង់បិទភ្នែកសង្ងំគេងដែរ តែអ្នកខាងក្រោយខ្នងគេមិនព្រមឲគេគេងឲបានលក់ស្កប់ស្កល់សោះ។
     Yoongi ឮសូរគេសួរបែបនេះ រឹតតែញញឹមបានចិត្ត។ គេរំកិលខ្លួនទៅកាន់តែជិតរាងតូច ហើយខ្សឹបដាក់ត្រជៀកអ្នកម្ខាងទៀតដោយសម្លេងស្អក
     " សុំឱបបន្តិចបានទេ? "
គេហាមចិត្តខ្លួនឯងមិនឲប៉ះពាល់ Jimin មិនបានពិតមែន ហើយក៏មិនយល់ដែរថារាងតូចបានប្រើមន្តសណ្តំអី បានជាធ្វើឲដៃជើងខ្លួនប្រាណរបស់គេនៅមិនចេះស្ងៀម ចេះតែមានអារម្មណ៍ប្លែកៗ ណាមួយគេព្រមទទួលស្គាល់ថា ខ្លិនខ្លួនអ្នកម្ខាងទៀតក្រអូបសាយភាយមកវាយលុកច្រមុះគេពេញទីតែម្តង ដែលជាហេតុធ្វើឲគេចេះតែចង់ខិតរំកិលចូលទៅឲកាន់តែជិត។
     " មិនបាន !! ខ្ញុំមិនចេះគេងបែបនោះទេ ស្អុះស្អាប់ណាស៎ "
Jimin បែរក្រោយហើយរហស័ប្រកែក តែគេមិននឹកស្មានថាពេលដែលបង្វិលខ្លួនមកក្រោយក៏ឃើញមុខអ្នកកំលោះពេញៗនៅជិតនឹងមុខគេតែម្តង ធ្វើឲខ្យល់ដង្ហើមពួកគេប៉ះសាច់មុខគ្នាទៅវិញទៅមក ខ្វះតែមួយចង្អាមទៀតមាត់ទល់មាត់បាត់ទៅហើយ។
     ចេះសំណាងដែលមាន ពន្លឺចាំងតិចៗពីបង្អួច ធ្វើឲកំលោះមាឌឌាំងមើលមិនឃើញពីមុខក្រហមដូចផ្លែប៉េងប៉ោះរបស់គេ។
     " លោកខិតចេញតិចមើ បែកពោះខ្ញុំស្លាប់ឥឡូវហើយ! "
Jimin យកដៃរុញទ្រូងមាំៗចេញឲឆ្ងាយពីខ្លួនបន្តិច តែក៏ស្រាប់តែភ្ញាក់ខ្លួនថា Yoongi មិនស្លៀកអីក្រៅតែពីកន្សែងរុំល្វែងក្រោមប៉ុណ្ណោះ។
     ភ្លាមៗនោះបេះដូងគេក៏ចាប់ផ្តើមលោតឌុកដាក់ៗ នៅពេលដែល Yoongi លូកដៃទៅស្ទាបពោះប៉ោងល្មមរបស់គេ ដោយដៃធំក្រាស់អង្អែលពោះថ្នមៗ
     " ចង់ធ្វើអី? "
     " ចង់និយាយជាមួយកូន "
និយាយហើយ គេក៏ស្រាប់តែឱនមុខចុះទៅជិតពោះរាងតូចហើយផ្ទៀងត្រជៀកស្តាប់
     " អាល្អិត ម៉ាក់របស់ឯងចិត្តអាក្រក់ណាស់ដឹងទេ? " ពេលដែលឮ Yoongi និយាយហៅគេថា ម៉ាក់ បែបនេះរាងតូចក៏ផ្ទុះសំណើចតិចៗ គេមិននឹកស្មានថា មុខមាំមឺសៗដូចជាកំលោះកូនកាត់ម្នាក់នេះ ចេះមានចារឹតដូចជាកូនក្មេងចឹងសោះ។
     Yoongi នៅតែខំផ្ទៀងត្រជៀកស្តាប់ចុះឡើៗ ក្រែងលោកូនគេមានប្រតិកម្មឆ្លើយតបនឹងសំណួរគេ
     " ហេតុអីគេមិនរើ? "
     " គេគេងហើយ លោកក៏ល្មមឈប់រករឿងខ្ញុំបានហើយ ខ្ញុំងងុយណាស់ ! "
     " ក៏បាន! "
Yoongi និយាយហើយក៏ឡើងទៅគេងស្រួលបួលវិញ តែដៃបែរជារពិលរពូច លូកទៅឱបចង្កេះអ្នកម្ខាងទៀត ហើយទាញគេឲមកកៀកនឹងខ្លួនបន្តិច តែមិនឲខ្លាំងព្រោះក្លាយប៉ះពាល់ដល់កូន។
     " ហ្អេ៎ !! ខ្ញុំឲលោកគេង, មិនមែនឲមកឱបខ្ញុំនោះទេ!! " Jimin ស្រែកទាំងមុខនៅផ្អឹបជាប់នឹងទ្រូងណែនហាប់។
     " ......"    ស្ងាត់។

     មុខរបស់ Jimin ចាប់ផ្តើមក្តៅភាយៗ កម្តៅក្នុងពោះចេះតែវិលចុះវិលឡើងអ៊របន្តិចរំភើបន្តិច ជាអារម្មណ៍ដែលគេមិនធ្លាប់មានពីមុនមក។
     ចុងក្រោយរាងតូចបានតែសង្ងំឲគេឱបបែបនោះទៅ។ មាត់ថាល្វើយ តែពេលនេះគេបែរគេងមិនលក់។
     ភ្នែកបញ្ឈរព្រោះតែកុំពុងគិតមិនយល់ថា ហេតុអីសុខៗកំលោះមាឌឌាំងម្នាក់នេះប្រែមកជាមកទន់ភ្លន់ខុសរឿង ទាំងដែលគេជាអ្នកដាក់កិច្ចសន្យាហាមប្រាមមិនអោយប៉ះពាល់គ្នានិងមានទំនាក់ទំនងជាមួយគ្នាលើសពីអ្នកដទៃ តែពេលនេះគេបែរជា បំពានលើពាក្យសន្យាទៅវិញ។ Jimin ខ្លាចថា បើគេនៅតែបន្តធ្វើបែបនេះ គេមិនហ៊ានធានាថាហាមចិត្តនិងបេះដូងខ្លួនឯងមិនឲស្រលាញ់គេបាននោះទេ។
     ខួរក្បាលចេះតែគិតនេះគិតនោះ រហូតមិនដឹងថាគេគេងលក់តាំងពីពេលណា។

យប់ឡើង~

     " ហ្អឹម~....."
យប់កាន់តែជ្រៅ Yoongi មានអារម្មណ៍ថាកាន់តែក្តៅស្អុះ។
     រាងក្រាស់បម្រាស់ចុះបម្រាស់ឡើង ទីបំផុតក៏បើកភ្នែកភ្ញាក់ឡើង ដោយសារតែមានអារម្មណ៍ថាដៃអ្នកណាប៉ះនឹងតំបន់ហាមឃាត់គេ។
    Yoongi ឆ្ងល់ដែរថាកន្សែងរបូតចេញពីខ្លួនតាំងពីអង្កាល់ ឥឡូវនេះសល់តែរាងកាយទទេរស្អាតប៉ុណ្ណោះ។    ដៃតូចៗចេះតែរវាមលូកចុះឡើងៗនៅត្រង់តំបន់ហាមឃាត់របស់កំលោះមាឌឌាំង ធ្វើឲYoongi ហាក់ភ្ញាក់ក្រញាងនឹងទង្វើរាងតូច។
     គេយកទូរសព្ទ័មកបញ្ចាំងមើលតិចៗ ក៏ឃើញថា Jimin កុំពុងដេកមមើរញញឹមភ្នែកបិទជិតឈឹង អ្នកកំលោះឃើញដូចច្នេះក៏អត់មិនបាននឹងអស់សំណើច តែក៏លួចក្រហឹមដើម.កនៅពេលដែលត្រូវដៃត្រជាក់ល្ហឹមលូកស្ទាប់ច្របាច់ភាពមិហិមាររបស់គេចុះឡើងៗ ធ្វើឲស្តេចនាគរាជចាប់ផ្តើមបញ្ចេញរិទ្ធ។
     Yoongi ប្រឹងថ្មិចភ្នែកខាំមាត់ទាំងអារម្មណ៍ស្រើបស្រាល កម្តៅតណ្ហាចាប់ផ្តើមពុះកញ្ជ្រោលឡើងមកយ៉ាងខ្លាំងខ្លារហូតគេទប់អារម្មណ៍ខ្លួនឯងកុំឲប៉ះពាល់Jiminលែងជាប់។
     " ទ្រាំលែងបានហើយ! "

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now