ភាគ 10

5.9K 402 7
                                    

~ ~

     «យ៉ាងមិចហើយ?»
គ្រាន់តែចូលមកដល់បន្ទប់ផ្ទុកកាំម៉េរ៉ាសុវត្តិភាពភ្លាម Yoongi រហ័សសួរពួកគេភ្លែត។
     «មើលខ្លួនឯងទៅ»
Jungkook ចង្អុលទៅទូរទស្ស៍កាំម៉េរ៉ា។ ក្រោយពីរងចាំអស់រយៈពេល 1ទៅ2នាទី វីដេអូក៏ចាប់ផ្តើមបង្ហាញ។

     ក្នុងនោះបង្ហាញឲឃើញអង្គរក្សរបស់ប៉ា Jungkook បីក្មេងប្រុសតូចច្រឡឹងម្នាក់ មើលទៅរាងកាយទន់ល្វិល្វក់ដូចជាមនុស្សស្រវឹងខួប   អង្គរក្សនោះបីរាងតូចចូលទៅក្នុងបន្ទប់ លេខ132 ហើយរំលងមិនបានយូរប៉ុន្មានក៏ឃើញ Yoongi ដើរចូលទៅក្នុងបន្ទប់នោះទាំងដំណើរត្រេតត្រោតដូចគ្នា។
     បន្ទាប់មក Jungkook ក៏បញ្ជារឲកូនចៅចាក់មើលថ្ងៃបន្ទាប់ទៀត។ វេលាម៉ោងព្រឹកប្រលឹម គេបានឃើញក្មេងម្នាក់នោះរត់ចេញមកទាំងទឹកភ្នែករហាម។ ពេលដែលរូបរាងតូចច្រឡឹងរត់ចេញមក ធ្វើឲJungkook ហាក់ភ្ញាក់៖
     «ឈប់! ថយក្រោយវិញបន្តិច»
Jungkook រហស័ប្រាប់កូនចៅខ្លួនឲសារវីដេអូថយក្រោយបន្តិច ត្រង់ពេលដែលរាងតូចរត់ចេញមកបញ្ជាក់ឲគេឃើញមុខមាត់ពិតរបស់គេយ៉ាងច្បាស់។ Jungkook ងាកសម្លឹងមើលមុខអ្នកទាំងពីរនាក់ទៀតដោយទឹកមុខដៅមិនត្រូវ។
     «ខ្ញុំស្គាល់គេ! គេមិនមែនជាមនុស្សរបស់ប៉ាទេ លើកនេះបងស៊យហើយ!» Jungkook និយាយទាំងក្រវីក្បាល។
     រីឯYoongi ក៏មិនបានគិតច្រើនអីដែរ បើសិនជាគេជ្រុលគេងជាមួយក្មេងមិនស្គាល់មុខទៅហើយ យ៉ាងច្រើនទៅសុំទោសគេហើយប៉ះពៅសងជំនឿចិត្តបន្តិចបន្តួចទៅគឺអស់អីហើយ។
     «បើគេមិនមែនជាមនុស្សរបស់ប៉ាឯង ចឹងគេជាអ្នកណា?»
    «ខ្ញុំមិនច្បាស់ដែរ តែខ្ញុំឃើញគេម៉ោជាមួយមិត្តភិត្តខ្ញុំ។ បើNamjoon ដឹងថាមានរឿងបែបនេះកើតឡើងចំពោះក្មេងម្នាក់នោះគេច្បាស់ជាជេរខ្ញុំស្លាប់ហើយ ព្រោះគេភ្ញើរក្មេងនោះនៅនឹងខ្ញុំ តែចុះឡើងៗ បង...» Jungkook និយាយបែបបញ្ឈឹតបញ្ឆៀង។
     «អឺមិនអីទេ ឯងជួយទៅសើពមើលមើ ថាគេយ៉ាងមិចទៅហើយ...ហើយឲកូនចៅយើងយកលុយ5សែនវ៉ុនយកទៅសងជំនឿចិត្តគេទៅបុិនហ្នឹងគឺរួចជាស្រេច»
Yoongi និយាយហីៗធ្វើដូចជាលុយអាចទិញអ្វីៗគ្រប់យ៉ាងបានចឹង។
     «មនុស្សស្អី បង្ករឿងហើយយកលុយមកដោះស្រាយ មិនសម្យជាសុភាពបុរសត្រកូលមីនអីបន្តិចសោះ!»
Hoseok អត់មិនបានក៏ផ្លែផ្កាដៀមដាមឲបងខ្លួនឯង។
     «សម្រាច់ថាខ្ញុំជួយបងបានតែម្តងនេះទៀតទេរ ក្រៅពីហ្នឹងខ្ញុំលេងខ្វល់ហើយ!» Jungkook តបទាំងដកដង្ហើមធំ។ ក្រោយមក Yoongi និង Hoseok ក៏ដើរចេញទៅក្រៅបាត់ទៅ។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now