ភាគ 20

6.1K 408 4
                                    

~ ~

           ពេលមកដល់ផ្ទះវិញ Jimin រហ័សដើរចេញពីឡានដោយមិនមាត់មិន.ក។ គេដើរចូលទៅក្នុងផ្ទះ ហើយសំដៅទៅបន្ទប់តែម្តង ចំណែកឯ Yoongi បានតែតាមសម្លឹងមើលរាងរៅតូចច្រឡឹង ត្រគៀកមូលឃ្លុំពីខាងក្រោយ។

" គេកើតអីជេស៎? "
កំលោះមាឌឌាំងដើរចូលក្នុងផ្ទះបណ្តើរសួរខ្លួនឯងតិចៗបណ្តើរ។ គេមិនយល់ទាល់តែសោះ ថាហេតុអី Jimin ប្រែទៅជាបែបនេះ ទាំងរសៀលថ្ងៃមិញនេះនៅល្អនឹងគ្នាសោះ ឥឡូវបែរជាមកខឹងងក់ងរនឹងគេ ដែលមិនដឹងខ្យល់អីទៅវិញ។ បើថាខឹងនឹងគេត្រង់ណា និយាយគ្នាឲដាច់ស្រាច់តែម្តងទៅ តែនេះគេបែរជាលាក់ទុកសងំតែម្នាក់ឯង ហើយនៅធ្វើព្រងើយដាក់គេទៀត។ ...

ក្រោយពី ងូតទឹកជម្រះខ្លួនរួចហើយ Jimin ប្រញាប់ផ្លាស់ខោអ៊ាវគេង ដោយមានតែខោខ្លីត្រឹមជង្គង់នឹងអ៊ាវយឹតធំរលុងពណ៌សមួយប៉ុណ្ណោះ។ គេបិទភ្លើងរៀបនឹងគេងទៅហើយតែ សុខៗក៏ឮសំឡេងទ្វាររបើក មិនប្រាប់ក៏ដឹងហើយថាជាអ្នកណា

"លោក ចូលមកធ្វើអី? "
" ចូលមកគេង "

Jimin លូកដៃទៅបើកភ្លើងអំពូលពណ៌ពងមាន់ដែលដាក់នៅលើតុក្បែរក្បាលដំណេកគ្រែ ហើយក្រោកឡើងកាន់ភួយនិងខ្នើយមួយឱបជាប់ទ្រូង សំដៅទៅមាត់ទ្វារ ខណៈ Yoongi ចងចិញ្ចើមឆ្ងល់

" ចង់ទៅណា? "
រាងក្រាស់រហ័ស ឈរពាំងផ្លូវគេ ទាំងដៃកាន់ស្មាអ្នកម្ខាងទៀតជាប់ ដោយអារម្មណ៍ខឹង។ គេទ្រាំលែងបានហើយ ថ្ងៃនេះបើមិននិយាយគ្នាឲដឹងរឿងទេ គេមិនព្រមដោះលែង Jimin ដាច់ខាត

" លោកគេងនៅទីនេះ ខ្ញុំទៅគេងខាងក្រោម "
" ហេតុអី? រាល់ដងគេងជាមួយគ្នាសោះ ថ្ងៃនេះឯងកើតស្អី? ខឹងនឹងខ្ញុំរឿងអី ឬក៏ខ្ញុំធ្វើអីឲឯងមិនសប្បាយចិត្តមែនទេ? "
ន៊ក! ឃើញទេ នេះហើយជាអ្វីដែល Jimin ខ្លាច ហើយមិនចង់យកមកគិត។ ព្រោះមិនថាបែបណា Yoongi គេធ្វើដើម្បីកូនគេ មិនមែនព្រោះតែគេឡើយ ដូចច្នេះទើបគេតែងតែខ្លាចថា ទង្វើល្អៗនិងកាយវិការយកចិត្តទុកដាក់បែបនេះ ធ្វើឲគេកាន់តែបាក់ចិត្តស្លាញ់អ្នកកំលោះកាន់តែខ្លាំងឡើង។ ពេលនេះគេមិនទាន់ប្រាកដចិត្តទេថា គេមានចិត្តលើអ្នកកំលោះ ឬអត់ តែទៅថ្ងៃមុខ គេមិនស្បថឡើយថាអាចហាមខ្លួនឯងមិនឲស្លាញ់ Yoongiបាន បើសិនជាគេនៅតែបន្តផ្តល់ក្តីសង្ឃឹមឲគេបែបនេះ

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now