ភាគ 7

6.8K 384 3
                                    

ព្រឹកថ្ងៃថ្មី~ 

     «ហ្អឹម~ ឈឺក្បាលម្លេះ!» Yoongi ភ្ញាក់ឡើងមមីរមើរយកដៃស្ទាបក្បាលដែលកុំពុងតែឈឺស្ទើរបែក។
រាងក្រាសចាប់ផ្តើមសម្រូតខ្លួនចុះពីលើគ្រែដើរសម្តៅទៅបន្ទប់ទឹកទាំងភ្នែកបិទព្រឹមៗ ហើយក៏មិនបានចាប់អារម្មណ៍អីណាស់ណាដែរថាមានមនុស្សម្នាក់ទៀតកុំពុងតែនៅក្នុងបន្ទប់នេះជាមួយគេ។

.  .  . 

«អ-អូយ៎...ឈឺ...!!»
ក្រោយពីរាងក្រាស់ចូលទៅបន្ទប់ទឹកមិនបានប៉ុន្មាននាទីផង រាងតូចក៏ស្រាប់តែភ្ញាក់ដឹងខ្លួនដូចគ្នា។   Jimin ខំប្រឹងបើកភ្នែកសម្លឹងមើលតិចៗ ទម្រាំតែខួរក្បាលត្រឡប់ទៅដំណើរការដូចដើមវិញនោះ គេក៏ចាប់ផ្តើមដឹងថាខ្លួនឯងកុំពុងស្ថិតនៅក្នុងសភាពអាក្រាតកាយព្រមទាំងស្ថិតនៅក្នុងបន្ទប់ជាមួយមនុស្សប្លែកមុខទៀត រាងកាយស្រាយកំភ្លើកខំប្រឹងសម្រូតជើងចុះពីលើគ្រែ តែគេមានអារម្មណ៍ថានៅជន្លោះល្វែងខាងក្រោម វាឈឺហាក់ដូចជាត្រូវគេចាប់ហែកជាពីរយ៉ាងចឹង។
     «នេះមានរឿងអីកើតឡើងទៅ? ហាតុអីក៏នៅលើខ្លួនខ្ញុំមានស្នាមជាំក្រហមច្រើនបែបនេះ? ឬមួយ....ខ្ញុំត្រូវគេរំលោភទាំងមិនដឹងខ្លួនចឹងមែនទេ? អត់ទេវាមិនអាចទៅរួច!!» Jimin និយាយខ្សឹបៗម្នាក់ឯង     មិនដឹងថាហេតុអីទឹកភ្នែករបស់គេក៏ចាប់ផ្តើមស្រក់ហូរមកម៉ាត់ៗរហូតម្ចាស់ខ្លួនចាប់ផ្តើមភយ័ខ្លួនឯង។ Jimin រហស័ដើរទៅយកខោអ៊ាវទាំងដំណើរលំបាកលំបិន ហើយក៏ចាប់ផ្តើមស្លៀកពាក់ឲលឿនបំផុតព្រោះមិនចង់ជួបមុខមនុស្សនៅខាងក្នុង នេះគេជាអ្នកណាទៅ សូម្បីតែមនុស្សស្រវឹងបាត់បង់ស្មារតីក៏មិនលើកលែងឲនុ៎ះ!?

គ្រាន់តែរត់ចុះមកដល់ជាន់ក្រោមភ្លាម Jimin ដាក់ខ្លួនអង្គុយចុះហើយយំយកតែម្តង ទឹកភ្នែករយលានដំណក់ក៏ចាប់ផ្តើមហូរមកមិនចាញ់ទឹកជំនន់  គេមិននឹកស្មានថាគេធ្វើឲខ្លួនឯងធ្លាក់ក្នុងសភាពបែបនេះសោះ។
     Jimin ចាប់ផ្តើមបន្ទោសខ្លួនឯង អ្វីៗគ្រប់យ៉ាងគឺមកពីភាពល្ងង់ខ្លៅរបស់គេទាំងអស់ !! ដឹងហើយ ឮហើយថាខ្លួនឯងប៉ះស្រាមិនបាន ហេតុអីនៅចង់ពាល់វាទាំងមិនគិតទៀត??   មើលចុះ ចុះឡើងៗនាំទុក្ខដល់ខ្លួនឯងទទេ ហើយរឿដែលសំខាន់ ត្រូវខាតបង់ខ្លួនឲទៅមនុស្សដែលមិនស្គាល់មុខថែមទៀត !!
Jimin ផ្អាកយំ ក្រោយពីអង្គុយសម្រក់ទឹកភ្នែកអស់រយៈពេលយូរល្មម។ គេដើរទៅឈរមុខផ្លូវ ត្រដាងដៃហៅតាក់សុី។
«តាក់សុី !! ទៅផ្លូវ...Xxxxx»
ក្រោយពីបានទីតាំងពីភ្ញៀវ អ្នកបើកតាក់សុី ក៏ចាប់ផ្តើមចេញដំណើរ។

Random HusBand (ស្វាមីចៃដន្យ)Where stories live. Discover now