ភាគទី ០៣

593 45 0
                                        

តុក...តុក...

«មកហើយហេ!» ណាមជូនដើរទៅបើកទ្វារក៏ឃើញថាជាជេហូប
«ក៏ឃើញ» ជេហូបដើរចូលមទាំងមុខមិនរីក
«យើងបានទិញស្រាបៀ និង សាច់គោអាំងទុកសំរាប់ឯង»
«មិនអន់ទេ កំពុងឃ្លានផង» មិនចាំយូរជេហូបក៏ដើរទៅរកទុកអង្គុយ
«ឯងមានរឿងអីចង់និយាយជាមួយយើង» ជេហូបសម្លឹងមុខណាមជូនដែលមិនស្ដីអីសោះ
«ញាំសិនទៅ» ណាមជូនប្រាប់ឲ្យជេហូបញាំ កន្លងអស់ទៅ 15 នាទីពួកគេក៏ឈប់រៀងខ្លួន
«ឆ្អែតហើយ... ញាំតិចម្ល៉េះ»
«កុំតាប៉ែច្រើនមានអ្វីក៏និយាយមក» ជេហូបកែវភ្នែកផ្ដើមនៅមិនសុខក្រឡេកចុះឡើងគេចពីភ្នែករបស់ណាមជូន
«ឯងអាចកុហកគ្រប់គ្នាបានតែសម្រាប់យើង ឯងមិនអាចលាក់បាំងនឹងយើងបានទេ ខ្ញុំដឹងថាឯងមានរឿងនៅក្នុងចិត្តដែលពិបាកនិយាយ»

«យើងមិនអីទេ កុំបារម្ភអី»
«ឈប់ធ្វើខ្លួនរឹងរួសទៀតទៅ យើងដឹងថាឯងមានរឿងលាក់បាំងពីក្រោយស្នាមញញឹមរបស់ឯង ជុង ហូស៊ុក» ណាមជូនតំឡើងសំលេងបន្ដិច
«គ្រាន់តែថាវាពិបាកនឹងធ្វើខ្លួនរីករាយសំរាប់ថ្ងៃនេះ» ជេហូបឱនមុខចុះ
«យើងមិនគួរសួរឯងបែបនេះទេ សុំទោសដែលមិនយល់ពីចិត្តរបស់ឯង»
«មិនអីទេ»
«តែយើងសង្ឃឹមថាឯង អាចនឹងប្រាប់យើង ព្រោះយើងពិតជាបារម្ភពីឯងណាស់ រយៈពេលបីខែមកនេះឯងប្រហែលជាពិបាកណាស់ហើយ»

«វាប្រហែលជាចឹងហើយ ឯងចាំថ្ងៃមួយនោះបានទេ» រាងតូចងើបមុខឡើងសម្លឹងមើលទៅណាមជូន
«ថ្ងៃដែលឯងឲ្យយើងធ្វើជាមេប្រយោគរបស់ ជុងហ្គុក និង ជីមីន» ជេហូបន្ដនិយាយ
«ប៉ុន្ដែឯងក៏បញ្ចប់វាទៅដោយជោគជ័យមិនចឹង ខ្ញុំក៏មិនបានដឹងថាឯងបានធ្វើអ្វីនោះទេ ជាក់ស្ដែងមានអ្វីដែលប៉ះពាល់ដល់ឯងឬ?»
«នៅយប់នោះខ្ញុំបានទៅនិយាយជាមួយ ជីមីន តែពីរនាក់ ដោយគិតថាវានឹងធ្វើឲ្យរឿងរ៉ាវវាកាន់តែងាយស្រួល.... តែថា....»

«ខ្ញុំគិតថាគេស្រវឹង គេមើលទៅដូចជា.... តែថាគេព្យាយាមគ្រប់គ្រងខ្លួនឯងនៅពេលដែលគេនៅក្បែរ ជុងហ្គុក ពេលនោះខ្ញុំគិតថាបើខ្ញុំធ្វើអ្វីម្យ៉ាងដើម្បីគេល្អទេ»
«យើងយល់ថាវាមិនមែនជារឿងងាយស្រួលទេ ដើម្បីឲ្យគេយល់ច្បាស់ពីបញ្ហារបស់ខ្លួនឯង នេះឯងធ្វើអ្វីឲ្យគេ»
«គេ.... គេសុំខ្ញុំឲ្យដេកជាមួយគេជំនួយឲ្យ ជុងហ្គុក» ជេហូបឱនមុខចុះម្ដងទៀតដោយភាពអៀនខ្មាស់
«ស្អីគេ? នេះឯង...» ណាមជូនភ្ញាក់ផ្អើលយ៉ាងខ្លាំង
«ឯងពិតជា....» នាយសម្លឹងមុខជេហូបដោយអារម្មណ៍ហួសចិត្ត
«មែន.... ខ្ញុំយល់ព្រមជាមួយគេ»
«ហុឺយ!! យើងអស់យោបល់ហើយ» ណាមជូនដកដង្ហើមធំមុននឹងនិយាយបន្ដ
«យើងតែងតែគិតមករហូតថាអ្នកទាំងពីរគ្រាន់តែជាមិត្តជិតស្និតនឹងគ្នា មិនធ្លាប់គិតទេថាអ្នកទាំងពីរទាក់ទងគ្នា»
«ពួកយើងដេកជាមួយគ្នា មិនបានទាក់ទងគ្នាដូចដែលឯងគិត»
«យើងនិយាយខុស តែបើតាមត្រង់ ទៅរួចយ៉ាងមិចដែលឯងគិតថាកាលដែលឯងដេកជាមួយ ជីមីន ត្រឹមមួុយយប់អាចធ្វើឲ្យ គេភ្លេច ជុងហ្គុក បាននោះទាំងដែលពួកឯងគ្មានអីពាក់ព័ន្ធគ្នាផង»
«ជីមីននៅតែមានចិត្តចំពោះ ជុងហ្គុក»
«នឹងហើយដែលខ្ញុំចង់និយាយ ហេតុអីគេនៅតែប្រព្រឹត្ដវាដល់ឥឡូវ»
«ប្រហែល...ព្រោះតែពួកយើងធ្វើការដោះដូរគ្នាឬអារម្មណ៍របស់យើងដែលព្រមឲ្យគេបំពាន»
«វាមិនមែនគ្រាន់តែមួយយប់... ឯងគិតស្អីនឹង»
«យើងច្របូកច្របល់ណាស់»
«ហើយនេះពួកឯងធ្វើវាប៉ុន្មានដងហើយ...កុំប្រាប់ណាថា...»
«ច្រើនរហូតដល់យើងមិនចាំទេ» ជេហូបលើកស្រាបៀរមកផឹក
«ពិបាកយល់ណាស់» ណាមជូនក្រវីក្បាល
«ឈប់សួរហើយកំដរយើងផឹកវិញ»
«បានជុលមួយ» ទាំងពីរនាក់បន្ដផឹកជាមួយគ្នាដល់យប់ជ្រៅទើបឈប់
«គេងលក់ឲ្យស្ងប់ស្ងាត់ទៅណា...» ណាមជូន បី ជេហូប ដែលស្រវឹងដេកនៅលើតុដាក់លើគ្រែរបស់ខ្លួន ហើយគេក៏ទាញខ្នើយនិងភួយទៅដេកនៅខាងក្រោមក្បែរគ្រែររបស់ខ្លួនវិញ

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now