" ជីមីន... ត្រលប់មកវិញធ្វើអី នៅធំក្លិនស្រាទៀត! នេះឯងផឹកស្រាអី " ណាមជូនដឹងដល់ក្លិនស្រាឡើងឆួលច្រមុះពេលដើរមកជិតជីមីន
" ខ្ញុំ... ខ្ញុំ.... " ទឹកមុខជីមីនមើលទៅសោកសៅទឹកភ្នែកកូនប្រុសក៏រមៀលស្រក់ចុះមកណាមជូនឃើញហើយរៀងភ្ញាក់ផ្អើលបន្ដិចដែរ
" ឯងយ៉ាងមិច? "
" ហូស៊ុកយ៉ាងមិចទៅហើយ? " មួយប្រយោគនេះធ្វើឲ្យណាមជូនរៀងអស់សំណើចញញឹមចុងមាត់បន្ដិច
" នេះយើងមានស្ដាប់ច្រលំទេ ឯងចេះខ្វល់ពីជេហូបពីកាល ទៅបាត់ 2 ម៉ោងសោះមកវិញចេះសួរនាំនិយាយច្រើនជាងមុន "
" ប្រាប់មកថាជេហូបយ៉ាងមិចទៅហើយ " ជីមីនសួរនាំដោយអន្ទះសារជាងមុន
" បានហើយឈប់សម្ដែងទៀតទៅ ជេហូបយ៉ាងមិចមិនទាក់ទងនឹងឯងទេ ចេញទៅ " ទឹកមុខដែលធ្លាប់តែមេត្តាសំដីមានហេតុផលតែថ្ងៃនេះណាមជូនប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀតគេមិនទុកឱកាសឲ្យជីមីនទៀតទេ
" ណាមជូន! សុំអង្វរ " ជីមីនលុតជង្គង់និយាយអង្វរលន់តួណាមជូនទាំងដែលពីមុនគេមិនដែលចុះចាញ់អ្នកណាឡើយ
" យើងធ្លាប់ឲ្យឱកាសឯងច្រើនដងហើយជីមីនតែឯងមិនទទួលយកខ្លួនឯងទេ ឯងត្រៀមខ្លួនទទួលកម្មដែលឯងបានសាងទៅ " ណាមជូនចាកចេញទៅបាត់ក្រោយពីនិយាយចប់ ជីមីន គេចង់ទៅជួបជេហូបណាស់តែមិនអាចព្រោះដូចជាណាមជូននិយាយចឹងគេអស់ឱកាសហើយ
=====
ថ្ងៃថ្មីបានមកដល់ព័ត៌មានដែលហូស៊ុកចូលមន្ទីពេទ្យនៅមិនទាន់មានអ្នកកាសែតចាប់បានទេ លោកចាងហ្វាងបេងបានដឹងរឿងនេះគាត់ខឹងនឹងជីមីនណាស់ដែលធ្វើបែបនេះ តែដោយសារណាមជូននិងយ៉ូនហ្គីអង្វរទើបជីមីនអាចរួចខ្លួនតែយ៉ាងណាក៏គេមិនអាចនឹងលើកលេងទោសឲ្យបាន
" រឿងរបស់ជីមីនទុកមួយឡែកសិនទៅចាំងដោះស្រាយរឿងជេហូបបានហើយចាំគិតទៀត "
" អរគុណហើយលោកចាងហ្វាង " ណាមជូន និង យ៉ូនហ្គី ឱនគោរពអរគុណរួចក៏ចាកចេញមកវិញ
" នេះជាគំរូ ឯងគួរណាស់តែដោះស្រាយរឿងរបស់ឯងឲ្យស្រលះដែលទៅមុននឹងគ្រប់យ៉ាងមិនទាន់ហួសពេល " ណាមជូននិយាយដាស់តឿនទៅកាន់យ៉ូនហ្គី
" យើងដឹងថាធ្វើយ៉ាងមិចហើយ " យ៉ូនហ្គីញញឹមតបទៅមិត្តសំលាញ់វិញ
ជីនកំពុងតែរវល់នឹងការងារក្នុងផ្ទះបាយធ្វើអាហារសំរាប់គ្រប់គ្នាញាំស្របពេលដែរណាមជូននិងយ៉ូនហ្គីមកដល់ល្មម
YOU ARE READING
ទឹកភ្នែកលោកហិត «ចប់» ✔️
Fanfictionការឈឺចាប់ដែលគេទទួលបាន ទឹកភ្នែកដែលស្រក់ចុះស្ទើរក្លាយទៅជាឈាមទាំងដែលគេមិនដឹងអ្វីសោះ... ហេតុអីគ្រប់គ្នាស្អប់គេ? ហេតុអីមនុស្សដែលគេស្រលាញ់ទុកគេដូចជាតុក្ដតាលេងសើច... គេក៏ចេះឈឺដែល ... ស្របពេលដែលគេបោះបង់ខ្លួនឯងចោលតែមិនដឹងទេលើលោកនេះក៏មានមនុស្សងប់នឹងស្នេហាដូចជ...
