ភាគទី ១៧

401 23 0
                                        

ជុងហ្គុកភ្ញាក់ដឹងខ្លួនក៏ឃើញខ្លួនឯងនៅក្នុងបន្ទប់មួយផ្សេងទៀត ក៏ប្រញាប់ស្ទុះក្រោកហើយគិតពីរឿងយប់មិញ
" ភ្ញាក់ហើយហេ! " ភ្លាមនោះជីមីនក៏ដើរចេញពីបន្ទប់ទឹកពាក់អាវឃ្លុំព្រោះទុកតែមុជទឹកហើយ
" មិចក៏ខ្ញុំនៅបន្ទប់បង? " ជុងហ្គុកសួរនាំទាំងងើយឆ្ងល់
" ភ្លេចហើយយប់មិញឯងផឹកជាមួយយើងមិនបានប៉ុន្មានកែវផងសន្លប់ផ្លឹងទៅហើយ យើងក៏ដាក់ឯងគេងនៅលើសាឡុងនឹងទៅ " ជីមីននិយាយដូចគ្នាអ្វីកើតឡើងចឹងទាំងដែលមុននេះគេទុកតែមកពីបង្កាត់ភ្លើងស្នេហ៍ជាមួយហូស៊ុកហើយ
" ស៊ុក! " ជុងហ្គុកនឹកឃើញដល់រាងតូចនាយក៏រត់ចេញទៅបាត់ ជីមីនតាមមើលរហូតជាមួយស្នាមញញឹមល្បិច

ក្រាក!

" ស៊ុកស៊ុក! " ជុងហ្គុកបើកទ្វារមកមិនឃើញហូស៊ុកក៏ឆ្លេរឆ្លារដើរកពេញបន្ទប់និងវេរាំងដានៅខាងក្រៅតែនៅតែមិនឃើញហូស៊ុក
" ហូស៊ុក! ហូស៊ុក អូននៅឯណា? កុំលេងចឹងអីឈប់ពូនទៅ... " ជុងហ្គុកបន្ដតាមរកគេភ័យណាស់ ដោយមើលក្នុងបន្ទប់ទឹកមិនឃើញរកពេញនឹងមិនឃើញហើយជុងហ្គុកក៏សម្រេចចិត្តចេញទៅរកខាងក្រៅវិញតែចេញមកក៏ឃើញហូស៊ុកដើរជាមួយថេយ៉ុងសើចសប្បាយតែម្ដង
" ស៊ុក! អូនទៅណាមិចមិនប្រាប់បង " ជុងហ្គុកស្ទុះរត់ទៅឱបហូស៊ុកយ៉ាងណែន ថេយ៉ុងឃើញហើយក៏ញញឹមទៅហូស៊ុករួចដើរចេញទៅបាត់ព្រោះមិនចង់នៅធ្វើឆ្អឹងទទឹងក
" អូនទេដែលត្រូវសួរបង ពេញមួយយប់បាត់ទៅណា? "
" គឺបងផឹកជាមួយបងជីមីន ហើយក៏ស្រវឹងសន្លប់គេងនៅបន្ទប់របស់គាត់ " លឺចឹងហូស៊ុកក៏យល់គ្រប់យ៉ាងភ្លាមថាជីមីនបានរៀបគម្រងរួចមកហើយ ជុងហ្គុកមិនងាយស្រវឹងទេច្បាស់ណាស់ជីមីនដាក់ថ្នាំក្នុងស្រាឈ្លៀតពេលជុងហ្គុកសន្លប់ក៏លួចយកសោរបន្ទប់របស់ជុងហ្គុកដើម្បីមកធ្វើបាបគេ ហូស៊ុកធ្វើធម្មតាដើម្បីលាក់បាំងរឿងគេមានអីៗជាមួយជីមីនមិនមែនខ្លាចតែព្រោះពួកគេជិតឡើងឆាកមិនចង់បង្កររឿង
" បងញាំអីហើយឬនៅ "
" នៅទេ ចុះអូន "
" មុននេះអូនទៅកម៉្មង់អាហាររួចហើយបងទៅមុជទឹកទៅនឹងអាលបានញាំពួកយើងត្រូវទៅសមឆាកផង "
" បាន " ទាំងពីរនាក់ក៏បណ្ដើរគ្នាទៅបន្ទប់វិញ

ថេយ៉ុងមកដល់ក្នុងបន្ទប់ភ្ញាក់ផ្អើលខ្លាំងពេលឃើញជីននិងយ៉ូនហ្គីឈរចាំនៅមុខបន្ទប់
" ពួកបងទាំងពីរ "
" ណាមជូនរវល់និយាយកិច្ចការជាមួយអ្នកគ្រប់គ្រង ជីមីន ចូលចិត្តនៅស្ងាត់ម្នាក់ឯងពួកយើងដឹងថាឯងឯកោក៏មកនាំឯងទៅរកញាំអីជាមួយគ្នា " ជីននិយាយទាំងដើរមកចាប់ដៃរបស់ថេយ៉ុងដោយស្នាមញញឹម ថេយ៉ុងសម្លឹងមុខយ៉ូនហ្គីដែលឈរធ្វើមុខស្មើរនៅក្រោយជីន
" បើជីននិយាយចឹងហើយពួកយើងញាំអាហារពេលព្រឹកជាមួយគ្នាទៅ " យ៉ូនហ្គីមិនអាចប្រឆាំងនឹងជីនចឹងមានតែយល់ព្រម
" ប្រសើរណាស់ពួកយើងបីនាក់ខានញាំអីជុំគ្នាយូរហើយ " ជីនពោលឡើងដោយក្ដីរីករាយ

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now