ភាគបញ្ចប់

915 51 5
                                        

ព័ត៌មាននៃការស្លាប់របស់តារាចម្រៀង ជុង ហូស៊ុកហៅក្រៅជេហូបមានការជជែកវែកញែកយ៉ាងក្ដៅកកុក គ្រប់គ្នាមានការសោកស្ដាយយ៉ាងខ្លាំងសម្រាក់ហ្វេនដែលតែងតែខមិនអាក្រក់ជេរប្រទិចជេហូបមានអ្នកខ្លះភ្ញាក់ខ្លួនក៏មានអ្នកខ្លះនៅតែបន្ដមើលងាយដៀលដល់អ្នកដែលស្លាប់ទៅហើយ ថេយ៉ុងកំពុងត្រូវឃុំខ្លួនសួរចម្លើយ ជីមីនស្ថិតនៅក្នុងមន្ទីពេទ្យវិកលចរឹក

" អ្នកជម្ងឺម្នាក់នេះមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរណាស់ ហើយមូលហេតុមកពីគេបាត់បង់អ្វីម្យ៉ាងដែលសំខាន់ក្នុងជីវិតរបស់គេ "
" ជម្ងឺគេអាចព្យាបាលទេ "
" បើគេព្រមដាក់ចុះគ្រប់យ៉ាងនឹងត្រលប់ទៅដូចដើម តែបើគេនៅតែព្យាយាមបន្ទោសខ្លួនឯងចឹងគេត្រូវនៅទីនេះអស់មួយជីវិតហើយ "
" ពិតជាគួរឲ្យអាណិតណាស់ " គ្រូពេទ្យពីរនាក់សម្លឹងមើលទៅជីមីនដែលឃុំនៅបន្ទប់ពណ៌សរមួយក្នុងបន្ទប់នោះមានគ្រែពីរ គេអង្គុយសម្លឹងមើលទៅគ្រែដែលទំនេរនោះហើយនិយាយតែឯង
" ថ្ងៃនេះអូនស្ងាត់ខ្លាំងណាស់ស៊ុក ម៉ោះពួកយើងលេងគប់ខ្មើយទៅ " ជីមីនញញឹមតែឯងក្នុងភ្នែកគេស្រមៃឃើញហូស៊ុកនៅចំពោះមុខគេតែធាតុពិតអត់ទេ ក្នុងបន្ទប់មានតែគេម្នាក់ឯងប៉ុណ្ណោះ ជីមីនក្រវីខ្នើយរហូតដាច់ចេញសំឡីខ្នើយហុយពេញបន្ទប់

....
ខាងក្រុមហ៊ុនពេលនេះកំពុងរៀបចំបុណ្យសពឲ្យហូស៊ុក សមាជិកគ្រួសារក៏បានមកផងដែរ ម្នាក់ៗទឹកមុខក្រៀមក្រំ តារាប្រុសស្រីជាច្រើនក៏មកចូលរួមដែរ
" Hyung! រឿងរបស់ថេយ៉ុងយ៉ាងមិចទៅហើយ? " ណាមជូនដើរមកនិយាយខ្សឹបៗជាមួយ Bang PD គាត់ងាកមើលឆ្វេងស្ដាំរួចក៏អូសណាមជូនទៅបន្ទប់ប្រជុំរបស់គាត់
" រឿងថេយ៉ុងស្ថិតក្រោយកាស៊ើបអង្កេតនៅឡើយ តែជីមីនវិញកំពុងតែធ្ងន់ធ្ងរហើយ " Bang PD និយាយទាំងក្រវីក្បាលអស់សង្ឃឹម
" ខ្ញុំគិតថារឿងនេះជាការយល់ច្រលំទេ លោក Hyung ជួយពួកគេផងទៅ "
" ជម្រើសដ៏ល្អនាំពួកគេមកព្យាបាលក្រៅឃុំ ខុសមកពីខ្ញំមើលពួកឯងមិនដិតដល់ ទើងបមានរឿងបែបនេះ បណ្ដាលឲ្យពួកគេម្នាក់ៗមានជម្ងឺផ្លូវចិត្ត មិននឹកស្មានថាគ្រាន់តែខមិនអាក្រក់ៗតែប៉ុន្មានម៉ាត់ក៏ធ្វើឲ្យក្រុមទាំងមូលបែកបាក់ ដោះស្រលាយរឿងនេះចប់ពួកឯងប្រហែលជាត្រូវបំបែកក្រុមហើយ ប៉ុន្ដែកុំបារម្ភខ្ញុំរៀបចំផ្លូវក្រោយឲ្យពួកឯងរួចហើយ "
" អរគុណខ្លាំងណាស់ Hyung! " ណាមជូនឱនក្បាលចុះដោយការគោរព

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now