ភាគទី ០៩

474 34 0
                                        

ថ្ងៃប្រគុំតន្រ្ដី

ការប្រគុំតន្រ្ដីបានធ្វើឡើងអស់រយៈពេលបីថ្ងៃ គ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន ទាំងអ្នកគ្រាំទ្រនិង Idol បន្ទាប់ពីគ្រប់យ៉ាងបានបញ្ចប់ពួកគេក៏រៀបចំចាកចេញទៅទាំងយប់តែម្ដង

" ហើយនៅ ហ៊ុក? " ជីនសួរទៅកាន់ហូស៊ុក
" បាទរួចហើយ "
" បើចឹងតោះកុំឲ្យគ្រប់គ្នាចាំយូរ "
" បាទ " ពួកគេទាំងពីរនាក់ចាកចេញទៅជាមួយគ្នា
" មកហើយឬ " ណាមជូន
" មិចមិនឃើញប៉ុន្មាននាក់ទៀត " ជេហូបងាកមើលឆ្វេងស្ដាំ
" ពួកគេចេញទៅមុនអស់ហើយ តោះឡើងឡានទៅកុំសួរច្រើន "
" សុំទោស " ជីននិយាយឡើងដោយឱនមុខ
" មិនអីទេ " ណាមជូនញញឹមតបដោយការលួងលោម មិនយូរប៉ុន្មានពួកគេក៏មកដល់ព្រលានយន្ដហោះ
" អូ! Hyung មកហើយឬ មកអង្គុយត្រង់នេះមក " ជុងហ្គុក ងើបចេញពី ជីមីន ហើយដើរមកអូសដៃរបស់ ជេហូប ឲ្យមកអង្គុយជិត
" អឺ! ឈប់សិនហ្គុក បងទៅអង្គុយជាមួយ បងជីនវិញ " ជេហូបប្រកែក
" អត់ទេបងឈប់គេចពីខ្ញុំទៅបានទេ " ជុងហ្គុក មិនព្រមថែមទាំងតវ៉ាជាមួយជេហូបទៀត
" ហើយចុះជីមីន "
" យើងអង្គុយជាមួយគ្នាបានតើ" មិនចាំយូរជុងហ្គុកក៏អូសជេហូបមកអង្គុយជាមួយបានសម្រេច ជេហូបមកអង្គុយផ្នែកខាងស្ដាំជីំមីនខាងឆ្វេង គេអង្គុយកណ្ដាល

" បងចង់ទៅណា " ថេយ៉ុង ចាប់ដៃ យ៉ូនហ្គី ពេលគេងើបឈរ
" បងចង់ទៅអង្គុយជាមួយជីន ឆ្លាត សូមឲ្យបងបាននៅក្បែរគេផងបានទេកុំបែបនឹងអី " យ៉ូនហ្គី អង្អែលក្បាលថេយ៉ុង
" បាទ ក៏បាន " ថេយ៉ុងទំលាក់ទឹកមុខបន្ដិច យ៉ូនហ្គីញញឹមដាក់ថេយ៉ុង បន្ដិចហើយក៏ដើរទៅអង្គុយក្បែរជីន

" បងសុំអង្គុយជាមួយផងបានទេ "
" មិនបានទេ បងទៅអង្គុយជាមួយ ថេយ៍ វិញទៅប្រយ័ត្នគេអន់ចិត្ត " ជីនបដិសេដគេចមុខពីក្រសែរភ្នែកយ៉ូនហ្គី
" ចុះអូនមិនអន់ចិត្តទេឬ បងដឹងណាជីន កុំធ្វើចឹងអី " យ៉ូនហ្គីចូលទៅអង្គុយក្បែរហើយឱបជីនពីក្រោយ
" អូនមិនអីទេ " ជីនមាត់ថាមិនអីតែកែវភ្នែកពោពេញដោយទឹកភ្នែកទៅហើយ
" អូនយំមែនទេជីន "
" អត់ទេបងចេញទៅ " រាងតូចព្យាយាមដេញរាងក្រាស់ចេញ
" បងមិនចេញបើអូនមិនព្រមនិយាយគ្នាឲ្យដឹងរឿងជាមួយបង " យ៉ូនហ្គីចាប់បង្វែររាងតូចឲ្យមើលមកគេ
" យ៉ូន! ហុឹក... ហុឹក " ពេលឃើញមុខយ៉ូនហ្គី រាងតូចក៏ប្រលែងទឹកភ្នែកដែលខំទប់
" កុំយំអី បងនៅទីនេះហើយបងមិនទៅណាចោលអូនទេ "
" អូនខ្លាចតែអូនមានបានការបំពេញតម្រូវការបងមិនបានអូនមិនសមឲ្យបងស្រលាញ់ទេ " ជីនឱបរាងក្រាស់ណែន
" អត់ទេជីន អូនជាមនុស្សល្អបំផុតសំរាប់បង បងសន្យាបងនឹងមិនបោះបង់អូនចោលទេ " យ៉ូនហ្គីឱបតបវិញថែមទាំងថើបសក់ជីនទៀត
" ហើយចុះថេយ៍នោះបងមិនអាចមិនទទួលខុសត្រូវចំពោះគេទេ យ៉ូន "
" កុំបារម្ភអី បងចេះដោះស្រាយហើយ កុំយំអីណា មើលចុះហើមភ្នែកអស់ហើយ " យ៉ូនហ្គី ទាញជីនចេញពីការឱបដៃមាំទាំងពីរក្រសោបមុខតូចហើយវៀសទឹកភ្នែកចេញ
" អូនស្រលាញ់បងយ៉ូន "
" បងក៏ស្រលាញ់អូនដូចគ្នាជីន "

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now