ប្រាវ!
" ស៊ុកប្រយ័ត្ន! "
" អ្ហាយ៎! "
ជីមីនដែលដើរពីក្រោយហូស៊ុក ក្រលែកឃើញស្ថានភាពមិនសូវស្រួលក៏ស្ទុះមកចាប់ទាញហូស៊ុកចេញហើយដបដែលជនមិនស្គាល់មុខនោះបោះមកក៏ធ្លាក់បែកខ្ចាយទៅលើដីជុងហ្គុកដែលដើរមកមកតាមក្រោយភ័យយ៉ាងខ្លាំង ក្រុមអង្គរក្សពីរបីនាក់ក៏តាមទៅមើល...
" ហូស៊ុក! អូនយ៉ាងមិចហើយមានត្រូវត្រង់ណាទេ " ជុងហ្គុកចាប់ហូស៊ុកមកពិនិត្យមើលខ្លាចថាមានរបួស
" ក្លិនប្រេងកាត " ណាមជូនដើរមកជិតក៏ស្រង់ក្លិនបានយ៉ាងច្បាស់
" សំណាងហើយជាប្រេងកាតបើទឹកអាសុីតចប់មិនខានទេ " យ៉ូនហ្គី
" ជីមីន ដៃឯងឈាមហើយ... " ជីនក្រលែកឃើញជីមីនឈរផ្ទប់ដៃដើម្បីឃាត់ឈាម ហូស៊ុកលឺចឹងក៏ដើរមកមើលទុកជុងហ្គុកចោល
" យ៉ាងមិចហើយ "
" មិនអីទេ ប្រហែលមិញនេះបំណែកញ្ចក់ខ្ទាតចំ "
" ទៅពេទ្យទៅ ដបដាក់ប្រេងកាតផងឡតឬមានបញ្ហាអីពិបាកណាស់ " ជីមីនរកប្រកែកតែពេលឃើងក្រសែរភ្នែកបារម្ភរបស់រាងតូចហើយក៏សម្រេចចិត្តទៅពេទ្យដោយឡើងជិះឡានជាមួយជុងហ្គុកនិងហូស៊ុក
មកដល់មន្ទីពេទ្យជីមីនចូលទៅរុំរបួសណាមជូនក៏ដើរទៅសួរអ្នកគ្រប់គ្រងពេលឃើញគាត់ដើរមក
" រកមិនឃើញទេតែខាងប៉ូលីសនឹងចាត់ការរឿងនេះ "
" យ៉ាងណាលើក្រោយត្រូវតែប្រយ័ត្ន " ណាមជូនឈរនិយាយជាមួយអ្នកគ្រប់គ្រងរួចក៏ត្រលប់មករកសមាជិកវិញ
" អ្នកណាអីក៏អាក្រក់សាហាវឃោរឃៅម្ល៉េះបែរជាមួយធ្វើចឹងដាក់ហូស៊ុក " ថេយ៉ុងនិយាយទាំងខឹង
" អាចជា Hater ឬក៏ក្រុមហ្វេនរោគចិត្តទេ " ជីន
" បើជាពួកគេមិនអីទេពួកយើងនឹងធ្វើតាមច្បាប់តែចុះបើពួកគេជា ARMY វិញគួរធ្វើមិចវិញ " យ៉ូនហ្គី
" ARMY ពិតប្រាកដមិនធ្វើចឹងទេខ្ញុំជឿជាក់ " ណាមជូន ចេញម៧ខនិយាយអះអាង
" ត្រូវហើយជា ARMY ពិតប្រាកដពួកគេស្រលាញ់ពួកយើងស្មើរៗគ្នា តែងតែគាំទ្រពួកយើងនៅក្បែរពួកយើង មិនមែនពពួកដែលនិយាយថាខ្លួនជា ARMY ប៉ុន្ដែគាំទ្រសមាជិកតែម្នាក់ដែលហៅថា Solo Stan " ថេយ៉ុងពុះកំហឹងខឹងដែលពេលនិយាយពាក្យនេះ
" អាចមកពីព័ត៌មានរបស់ជុងហ្គុកនិងហូស៊ុកទេ " ជីន
" ធម្មតាទេតែងមានអ្នកស្អប់និងអ្នកចូលចិត្ត " យ៉ូនហ្គី
" តែក៏មិនដល់ថ្នាក់ចង់សម្លាប់មនុស្សដែរត្រូវទេ " ហូស៊ុកនៅតែគិតវិជ្ជាមានគេមិនជឿថានេះគ្រាន់ជារឿងចៃដន្យ
" ស៊ុកហា! ឯងចិត្តល្អពេកហើយ ខ្ញុំមិនយល់ហេតុអីមនុស្សមួយចំនួនស្អប់ឯងចឹង " ថេយ៉ុងដើរមកចាប់ដៃរបស់ហូស៊ុក
" ប្រហែលជាខ្ញុំធ្វើមិនទាន់ល្អឥតខ្ចោះ " ហូស៊ុកនិយាយដោយស្នាមញញឹមតបទៅថេយ៉ុងវិញគ្រប់គ្នាក៏មិនដឹងនិយាយថាមិចព្រោះដឹងស្រាប់ហើយថាហូស៊ុកជាមនុស្សបែបណា
ESTÁS LEYENDO
ទឹកភ្នែកលោកហិត «ចប់» ✔️
Fanfictionការឈឺចាប់ដែលគេទទួលបាន ទឹកភ្នែកដែលស្រក់ចុះស្ទើរក្លាយទៅជាឈាមទាំងដែលគេមិនដឹងអ្វីសោះ... ហេតុអីគ្រប់គ្នាស្អប់គេ? ហេតុអីមនុស្សដែលគេស្រលាញ់ទុកគេដូចជាតុក្ដតាលេងសើច... គេក៏ចេះឈឺដែល ... ស្របពេលដែលគេបោះបង់ខ្លួនឯងចោលតែមិនដឹងទេលើលោកនេះក៏មានមនុស្សងប់នឹងស្នេហាដូចជ...
