រយៈពល 2 សប្ដាហ៍ក្រោយមកអាការៈហូស៊ុកក៏បានធូរស្រាលជាងមុនគ្រូពេទ្យអនុញ្ញាតឲ្យចេញពីពេទ្យ ចំពេលដែលត្រូវរើផ្ទះល្មម ចាប់ពីពេលនេះទៅគ្រប់គ្នាមានបន្ទប់មួយរៀងៗខ្លួន បន្ទប់ហូស៊ុកនៅជាប់បន្ទប់ជុងហ្គុក ចំណែកបន្ទប់ជីមីនឆ្ងាយពីគ្រប់គ្នាបន្ដិច ពីមួយថ្ងៃទៅមួយថ្ងៃជុងហ្គុកនិងហូស៊ុកកាន់តែស្និតស្នាលនឹងគ្នា ចំណែកជីមីនពេលនេះគេកាន់តែឃា្លតឆ្ងាយពីហូស៊ុកម្ដងបន្ដិចៗហើយ
រដូវកាលប្រគុំតន្រ្ដីបែបទេសចរណ៍បានមកដល់ទៀតហើយពេលនេះគ្រប់គ្នាកំពុងតែរៀបចំចាកចេញទៅព្រលានយន្ដឆ្ពោះទៅកាន់ប្រទេសប្រេសុីល ម្នាក់ៗឡើងដល់យន្ដហោះភ្លាមក៏គេងលក់អស់ព្រោះតែកាលពីយប់មិញហាត់សមយប់ជ្រៅពេក ជុងហ្គុកនិងហូស៊ុកអង្គុយក្បែរគ្នា ហូស៊ុកមិនសូវស្រួលខ្លួនជុងហ្គុកតាមមើលថែររហូត
" គេងទៅនៅសល់ច្រើនម៉ោងទៀតទើបទៅដល់ប្រេសុីល កុំបារម្ភអីបងនឹងនៅក្បែរអូន "
" ហុឹម! " ហូស៊ុកឈឺដល់ថ្នាក់និយាយមិនចង់ចេញរាងតូចផ្អែកក្បាលឈ្ងុប់មុខនឹងដើមទ្រូងរបស់ជុងហ្គុកសំងំគេងបាត់ទៅ
" ប្រច័ណ្ឌមែនទេ " ថេយ៉ុងដែលអង្គុយក្បែរជីមីន ព្រោះតែយ៉ូនហ្គីអង្គុយជាមួយជីន
" ពាក្យនេះទុកប្រើជាមួយឯងវិញទៅ " ជីមីនតបទៅថេយ៉ុងវិញដោយមុខស្មើរ
" ទទួលស្គាល់ទៅពួកយើងវាដូចតែគ្នាទេ គ្រាន់តែថាខុសគ្នាបន្ដិច "
" ខុសគ្នាយ៉ាងមិច "
" ខុសគ្នាត្រង់ថាពីដើមមកយើងជាជនទីបី តែសំរាប់ឯងវិញដើមឡើយជុងហ្គុកទេជាជនទីបីចុះពេលនេះយ៉ាងមិចជនទីបីពិតប្រាកដគឺជាឯងជីមីន " ថេយ៉ុងងាកមកមើលមុខរបស់ជីមីនចំៗ
" យើងមិនព្រមធ្វើជាជនទីបីទេយើងនឹងដណ្ដើមហូស៊ុកមកវិញ "
" ដណ្ដើមបែបណា យើងថាឯងដោះលែងហូស៊ុកទៅឃើញទេជុងហ្គុកល្អនិងយកចិត្តទុកដាក់ចំពោះគេបែបណាគិតហេ.... ថាគេព្រមត្រលប់មករកមនុស្សព្រៃផ្សៃឃោរឃៅរដូចជាឯងម្ដងទៀតនោះ "
" ដោះលែង... ហុឹស! យើងស្ដាប់ច្រលំឬអត់នឹង ដោះលែងចឹងឬ ចុះឯងនោះពួកយើងដូចតែគ្នាទេ កុំស្មានយើងមិនដឹងថាឯងគិតអីនោះបើទោះជាឯងដណ្ដើមយ៉ូនហ្គីមកតើយ៉ាងមិច ឯងបានតែខ្លួនប្រាណគាត់តែបេះដូចគ្នានៅបងជីនឯនោះទេ " ជីមីននិយាយបែបចំអកឲ្យថេយ៉ុង
" រឿងរបស់យើងកុំមកចេះ "
" ឯងក៏ចេះនិយាយថាមិនចង់ឲ្យយើងចេះដឹងចឹងឯងក៏កុំមករវល់រឿងរបស់យើងដូចគ្នា "
" ខ្ចិលនិយាយជាមួយឯងណាស់ និយាយគ្នាមួយថ្ងៃមិនចូលគ្នាអីតិច " ដោយនិយាយចុះឡើងៗជាន់តែកែងខ្លួនឯងថេយ៉ុងក៏ងើបទៅអង្គុយកនលែងផ្សេងបាត់ទៅ
" ស្មានតែខ្លាំង " ជីមីនញញឹមចុងមាត់ហើយក៏ទាញទូរស័ព្ទមកចុតលេងហ្គេម
YOU ARE READING
ទឹកភ្នែកលោកហិត «ចប់» ✔️
Fanfictionការឈឺចាប់ដែលគេទទួលបាន ទឹកភ្នែកដែលស្រក់ចុះស្ទើរក្លាយទៅជាឈាមទាំងដែលគេមិនដឹងអ្វីសោះ... ហេតុអីគ្រប់គ្នាស្អប់គេ? ហេតុអីមនុស្សដែលគេស្រលាញ់ទុកគេដូចជាតុក្ដតាលេងសើច... គេក៏ចេះឈឺដែល ... ស្របពេលដែលគេបោះបង់ខ្លួនឯងចោលតែមិនដឹងទេលើលោកនេះក៏មានមនុស្សងប់នឹងស្នេហាដូចជ...
