ភាគទី ០៥

413 33 0
                                    

ព្រឹកថ្ងៃថ្មីបានមកដល់ ត្របកភ្នែកស្ដើងបានបើកឡើងយឺតៗពេកពន្លឺព្រះអាទិត្យចាំងចំផ្ទៃមុខ

«ជូន?» ភ្នែងបើកមកចំពេលដែលណាមជូន
«ភ្ញាក់ហើយឬ?»
«យប់មិញមានរឿងអីកើតឡើងមិចខ្ញុំនៅបន្ទប់របស់ឯង» ជេហូបងើបមកផ្ទុបក្បាលដែលមានអារម្មណ៍ថាឈឺតតិចៗ
«ឯងស្រវឹងគេងនៅបន្ទប់របស់ខ្ញុំ» ណាមជូននិយាយធម្មតាគេចាក់ទឹកក្ដៅអន់ៗហុចឲ្យជេហូបផឹង
«អរគុណ ខ្ញុំមានធ្វើអីទេ»
«ឯងស្រវឹងហើយក៏ដេកបាត់ទៅគ្មានអ្វីនោះទេ»
«សុំទោសដែលរំខានឯង» ជេហូបផឹកទឹកអស់ហើយហុចឲ្យណាមជូនវិញ
«អត់ទេ បន្ទប់យើងបើកទ្វារស្វាគមន៍ឯងជានិច្ចមានរឿងអីអាចមកនិយាយពិភាក្សាជាមួយយើងបាន»
«អរគុណ ... ចឹងយើងទៅវិញសិនហើយព្រោះចេញមកបាត់មួយយប់ហើយ»
«ទៅចុះ ប្រយ័ត្នផង» ជេហូបងើបចេញពីគ្រែហើយប្រញាប់ដើរចេញពីបន្ទប់របស់ ណាមជូន ត្រលប់មកបន្ទប់ខ្លួនវិញ ដៃតូចបើកទា្វមកភ្ញាក់នឹងវត្តមានរបស់អ្នកដែលអង្គុយលើពូកហាក់ដូចកំពុងចាំគេ

«ទុកតែមកពីណា» នោះគឺជីមីនគេសម្លឹងមកជេហូដោយទឹកមុខស្មើ
«យប់មិញខ្ញុំផឹកស្រវឹងហើយក៏ទៅគេងបន្ទប់របស់»
«កុហក! ឯងឲ្យដៃគេ» ជីមីនដើរមកចាប់កន្រ្ដាក់ដៃរបស់ជេហូបអូសទៅក្បែរគ្រែ
«អូយ! ជីមីន លឺណាស់ លែងដៃខ្ញុំទៅ» រាងតាុចព្យាយាមក្រលាស់ចេញ
«មិនលែងយ៉ាងមិចនេះចិត្តខ្លាំងហ៊ានទៅដេកជាមួយអ្នកផ្សេងផង អ្នកណាអនុញ្ញាត»
«មិនដូចដែលឯងគិតទេ ជីមីន ពួកយើងមិនបានធ្វើអ្វីទេជឿខ្ញុំទៅណា»
«បានចឹងបញ្ជាក់ទៅ» ជីមីនក៏រុញរាងតូចទៅលើពូក
«កុំអី ជីមីន.... អឹប!»

ជេហូបរើបំរាស់ចង់ស្រែកតែក៏ត្រូវ ជីមីន ថើបបំបិទមាត់រហូតដល់គេព្រមឲ្យ រាងក្រាស់បំពានរាងកាយរបស់គេដោយមិនប្រកែក គេពិតជាស្រលាញ់ប្រុសម្នាក់នេះខ្លាំងណាស់មិនថាគេធ្វើអ្វីក៏ដោយ ល្អឬអាក្រក់ឡើយគេនៅតែទ្រាំបំពេញបំណងគេ

រយៈពេលមួយម៉ោងបានកន្លងផុតទៅ ជេហូប ព្រោះតែហត់ពេកក៏គេងលក់ទាំងព្រលឹមម្ដងទៀត រាងក្រាស់សម្លឹងមើលមុខរាងតូចបន្ដិចក៏ទាញកន្សែងរុំដើរចូលបន្ទប់ទឹកសំអាតខ្លួនមុននឹងរៀបចំចេញទៅក្រៅ

«Hyung?»
«ជុងហ្គុក?»

ជីមីនបើកទ្វារមកក៏ឃើញថា ជុងហ្គុក ឈរនៅខាងមុខទ្វាររួចជាស្រេច ដូចជាកំពុងតែរង់ចាំអ្នកណាម្នាក់ចឹង

«រកបងមែនទេ?» ជីមីនញញឹមស្រស់
«អឺ! គឺអត់ទេខ្ញុំមករក ជេហូប Hyung គាត់នៅខាងក្នុងទេ» ជីមីនទម្លាក់ស្នាមញញឹមបន្ដិចមុននឹងនិយាយ
«គេមិនទាន់ភ្ញាក់ទេ មានអ្វីក៏ប្រាប់បងមកបងក៏អាចជួយឯងបានណា»
«គឺ... បែបនេះទេគិតថានឹងបបួលគាត់ទៅដើរលេងញាំអី ឃើញគាត់មួយរយៈនេះអារម្មណ៍មិនសូវល្អ»
«ពីយប់មិញគេប្រហែលជាអស់កំលាំង ម្យ៉ាងទៀតថ្ងៃនេះជាថ្ងៃសំរាក ឲ្យគេគេងឲ្យយូរទៅ» ជីមីនធ្វើជានិយាយបារម្ភតែគេមិនបានដឹងទេថាគេធ្វើបែបនេះរឹតតែធ្វើឲ្យជុងហ្គុកបារម្ភខ្លាំងឡើង
«គេងយូរពេកក៏មិនល្អទេ មិនបានទេខ្ញុំចូលទៅមើលគាត់» ជុងហ្គុកសម្រុកចូលក្នុងតែជីមីនបែរជាព្យាយាមឃាត់គេទៅវិញ
«កុំអី Kookie បងគិតថា...»
«Hyung យ៉ាងមិចនឹងជាមិត្តរួមបន្ទប់មិនបារម្ភខ្លះទេឬគាត់អាចនឹងឈឺ ព្រោះគាត់មិនដែរគេងយូរចឹងទេ» ជុងហ្គុកអន្ទះសារគេក៏សម្រុកចូលម្ដងទៀត
«ហេ! ជុងហ្គុក» ជីមីនឃាត់មិនបានក៏កើតចិត្តខឹងយ៉ាងខ្លាំង
«Hobi Hyung!» ជុងហ្គុក ដើរចូលមកដោយបារម្ភ ជេហូប រហ័សទាញភួយមកគ្រប់បិទបាំងស្នាមស្នេហ៍របស់ ជីមីន
«ជុងហ្គុកចេញទៅបងត្រូវការសំរាក» ជេហូបបែរខ្នងដាក់ជុងហ្គុកនិយាយដោយមិនងាកមើលមុខគេអីបន្ដិចទេ
«Hyung .... ឈឺមែនទេ»
«អត់ទេ ជុងហ្គុក ទៅវិញទៅ»
«Hyung....!»
«ជុងហ្គុក បានហើយឲ្យគេសំរាកទៅ»
«អ្នកទាំងពីរចេញទៅ» ជេហូប ធ្វើជាស្រែកដេញពួកគេដើម្បីឲ្យ ជីមី មានឱកាសនិយាយជាមួយនឹង ជុងហ្គុក
«ក៏បានបងសម្រាកទៅចាំខ្ញុំទិញអីមកឲ្យបងញាំណា» ជេហាុប ជ្រើសរើសមិនតបនឹងជុងហ្គុក
«បងទៅជាមួយល្អទេ» ជីមីដើមកឱបដើមដៃជុងហ្គុក
«បាទ! ក៏បាន» ទាំងពីរនាក់ចាកចេញទៅបាត់ ជេហូប ក៏បើកភួយទាញអាវឃ្លុំមកពាក់ដើរចូលបន្ទប់ទឹកត្រាំខ្លួនក្នុងអាងទឹក
«តើខ្ញុំគួរធ្វើបែបណា?» ជេហូប បិទភ្នែកនឹកដល់រូបភាព ជីមីន បំពានរាងកាយគេតែក្នុងចិត្តគេបែរជានឹកដល់អ្នកដទៃទៅវិញ ជុងហ្គុក ជាអ្នកដែល ជីមីន ស្រលាញ់ គេគ្រាន់តែជាមនុស្សកំដរជាតុក្ដតាដែលគេយកចេញមកលេងម្ដងម្កាល់

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now