" មិនអីទេអូនទៅដើរលេងឲ្យសប្បាយចុះ ហើយប្រយ័ត្នខ្លួនផងពេលទៅដល់ប្រាប់បងផង "
" អូនដឹងហើយ " និយាយរួចរាងតូចក៏អូសវ៉ាលីចាកចេញទៅជាមួយថេយ៉ុង
ខេត្ដ ដេហ្គូ (Daegu)
ថេយ៉ុងបាននាំហូស៊ុកមកផ្ទះរបស់ខ្លួនតែថាសភាពក្នុងផ្ទះដូចជាស្ងាត់ច្រងំ
" ភ្លេចប្រាប់ប៉ាម៉ាក់ខ្ញុំទៅដើរលេងក្រៅប្រទេសហើយ "
" ព្រះខំអរ ថាបានជួបលោកពូអ្នកមីងទៅហើយ "
" ហេតុអី? " ថេយ៉ុងងាកមកសួរឲ្យឆ្ងល់
" ក៏នឹងបានគាត់ធ្វើអាហារស្រុកកំណើតឲ្យញាំនឹងណា តែនេះផ្ទះទទេស្អាតយប់នេះបានអីញាំទៅ " ហូស៊ុកនិយាយធ្វើមុខស្រពោន
" ក្នុងទូរមានសាច់ចំណែកបន្លែទៅបេះនៅចំការទៅ " ថេយ៉ុងដើរមកបើកទូរទឹកកករួចងាកមកប្រាប់ហូស៊ុកវិញ
" អូ! ល្អតើតោះ " ហូស៊ុកតបយ៉ាងសប្បាយចិត្ត
ថេយ៉ុងធាក់កង់ឌុបហូស៊ុកពីក្រោយជិះកាត់តាមទេសភាពចំការក្រោយផ្ទះរបស់គេ មិនយូរប៉ុន្មានពួកគេក៏មកដល់សួនបន្លែ ហូស៊ុកចុះពីកង់ក៏រហ័សរត់ទៅបេះបន្លែ ស្នាមញញឹមជាប់ផ្ទៃមុខច្រមិច ថេយ៉ុងឃើញហើយក៏ញញឹមតាមដោយមិនដឹងខ្លួន
" បន្លែនៅទីនេះស្រស់ៗណាស់ រួចហើយតោះយើងទៅវិញធ្វើម្ហូប " ថេយ៉ុងមិនតបតែក៏ធ្វើគ្រប់យ៉ាងតាមដែលហូស៊ុកនិយាយ
ទាំងពីរនាក់មកដល់ផ្ទះវិញជាមួយទឹកមុខរីករាយ តែក៏ប្ដូរមកជាស្មើរវិញពេលឃើញវត្តមានរបស់ជីមីន ទោះជីមីនធ្លាប់ជួយខ្លួនតែហូស៊ុកនៅតែខ្លាចជីមីន ដោយភ័យពេកហូស៊ុកក៏ចាប់ដៃថេយ៉ុងហើយពួកក្រោយខ្នងរបស់គេ
" មិចក៏មកទីនេះ... " ថេយ៉ុងសួរទៅកាន់ជីមីន
" យើងទេដែលត្រូវសួរឯងមិចនាំហូស៊ុកមកទីនេះ ដឹងថាគ្រោះថ្នាក់ទេ ពេលនេះមានមនុស្សមួយចំនួនព្យាយាមធ្វើបាបហូស៊ុក "
" យើងថាអ្នកដែលធ្វើបាបហូស៊ុកពិតប្រាកដនោះជាឯងទេ ផាក ជីមីន "
" ធ្វើបាប... យើងធ្វើបាបហូស៊ុកពីកាល "
" ហុឹស! យប់ទៅដល់ប្រេសុីលថ្ងៃដំបូលឯងប្រើល្បិចដាក់ថ្នាំជុងហ្គុកសំបកក្រោយគេស្រវឹងតែតាមពិតឯងដាក់ថ្នាំងងុយគេងកែវស្រាជុងហ្គុក នៅមានថ្ងៃប្រគុំតន្រ្ដីក្នុងបន្ទប់ទឹកទៀត " ថេយ៉ុងនិយាយចេញមកធ្វើឲ្យជីមីននិងហូស៊ុកចំហមាត់ភ្ញាក់ផ្អើល
" មិចក៏ឯងដឹង " ជីមីន
" សភាពរបស់ហូស៊ុល និងចរឹកសត្វរបស់ឯងយើងមើលធ្លុះដល់ភាពរលួយរបស់ឯង "
" ហុឹស! ហាសហាស.... ដឹងៗទៅយើងមិនខ្លាចទេបើខ្លាំងយករឿងនេះទៅប្រាប់ជុងហ្គុកទៅ ប្រកាស់ជាសាធារណៈក៏បាន " ជីមីននិយាយឌឺទៅវិញហាកឭមិនខ្វល់អីបន្ដិច
" ថេយ៍! ពួកយើងចូលទៅក្នុងទៅ " ហូស៊ុក ប្រាប់ទៅកាន់ថេយ៉ុងព្រោះមិនចង់នៅឈ្លោះជាមួយជីមីន
" ល្អណា.... ធ្វើដំណើរមកក៏ហត់ដែល " ជីមីនដើរតាមពីក្រោយថេយ៉ុងនិងហូស៊ុកចូលទៅក្នុងផ្ទះ
ВЫ ЧИТАЕТЕ
ទឹកភ្នែកលោកហិត «ចប់» ✔️
Фанфикшнការឈឺចាប់ដែលគេទទួលបាន ទឹកភ្នែកដែលស្រក់ចុះស្ទើរក្លាយទៅជាឈាមទាំងដែលគេមិនដឹងអ្វីសោះ... ហេតុអីគ្រប់គ្នាស្អប់គេ? ហេតុអីមនុស្សដែលគេស្រលាញ់ទុកគេដូចជាតុក្ដតាលេងសើច... គេក៏ចេះឈឺដែល ... ស្របពេលដែលគេបោះបង់ខ្លួនឯងចោលតែមិនដឹងទេលើលោកនេះក៏មានមនុស្សងប់នឹងស្នេហាដូចជ...
