ភាគទី ១២

439 34 0
                                        


គ្រប់គ្នាទទួលដំណឹងថាហូស៊ុកមានរឿងនៅមន្ទីពេទ្យពួកគេក៏ប្រញាប់មកមន្ទីពេទ្យភ្លាមទាំងយប់ភ្លាម

ឌឹប!

" បានហើយជុងហ្គុកទីនេះជាមន្ទីពេទ្យណា " ណាមជូនត់មកឃាត់ទាញជុងហ្គុកដែលកំពុងដាល់ជីមីនមិនដកដៃ
" ខ្ញុំមិនខ្វល់ទេថ្ងៃនេះខ្ញុំត្រូវសម្លាប់សត្វតិរច្ឆាន មនុស្សថោកទាបដូចជាគាត់ចេញ បងកុំមកពាក់ព័ទ្ធ " ជុងហ្គុកកំរោលចូលគេមិនស្ដាប់អ្នកណាទាំងអស់ គិតតែពីដាល់ជីមីន
" បានហើយហ្គុក ឈប់វាយស្ងប់អារម្មណ៍សិនទៅ " យ៉ូនហ្គីខ្លាចជុងហ្គុកវាជីមីនស្លាប់គេក៏រត់ទៅបំបែក
" ស្ងប់យ៉ាងមិចខ្ញុំមិននឹកស្មានថាបងសាហាវឃោរឃៅរព្រៃផ្សៃចឹងទេ បងធ្វើឲ្យបងជេហូបធ្លាក់ដល់ដំណាក់កាលនេះ " ជុងហ្គុកដែលត្រូវណាមជូនចាប់បំបែកចេញកុំឲ្យវាយជីមីនបន្ដ
" តែបើឯងឆេវឆៅបែបនេះ ក៏មិនល្អដែរ ពេលនេះជេហូបស្លាប់ឬរស់មិនទាន់ច្បាស់ទេបើជេហូបឆ្លងផុតគ្រោះថ្នាក់ដឹងខ្លួនឡើងឃើញទាំងអស់គ្នាបែបនេះ គិតថាគេសប្បាយចិត្តទេ " ជីនដែលឈរនៅម្ខាងចូលខ្លួនមកនិយាយបញ្ចុះបញ្ចូល
" មែនហើយខ្ញុំថាពួកយើងអង្គុយចុះរក្សាភាពស្ងៀមស្ងាត់ហើយរង់ចាំដំណឹងពីគ្រូពេទ្យវិញ " ថេយ៉ុងក៏បន្ដលូកមាត់ជួយនិយាយសម្រួលស្ថានការដែរ
" ជីននិងថេយ៉ុងនិយាយត្រូវនេះមិនមែនជាពេលវាយតប់រកខុសត្រូវទេ ទាំងអស់គ្នាស្ដាប់គួរតែធ្វើចិត្តឲ្យត្រជាក់រង់ចាំមើលស្ថានភាពសិនទៅ " យ៉ូនហ្គី
" ល្អ ដើម្បីបងជេហូបខ្ញុំស្ងប់អារម្មណ៍លើកលែងឲ្យបងសិនចុះបើបងជេហូបមានរឿងអីខ្ញុំក៏មិនលើកលែងឲ្យបងដែល ផាក ជីមីន " ជុងហ្គុកបោះសំដីគំរោះគំរើយហើយសម្លក់ទៅមុខជីមីនបន្ដិចមុននឹងទៅអង្គុយស្ងៀមមុខទ្វារបន្ទប់សង្រ្គោះបន្ទាន់
" ហេ! ជីមីនឯងទៅណា...? " យ៉ូនហ្គីសួរនាំពេលជីមីនរុញគេចេញមិននិយាយអ្វសោះហើយក៏ដើរចេញទៅបាត់ដោយមិនខ្វល់អ្វីទាំងអស់
" តាមតែគេទៅ " ណាមជូនឃាត់យ៉ូនហ្គីមិនឲ្យតាម

====

ជីមីនត្រលប់មកផ្ទះវិញគេដើរចូលមកក្នុងបន្ទប់សំងំផឹកស្រាតែឯងហើយស្រមៃដល់រូបភាពដែលខ្លួនបានធ្វើចំពោះហូស៊ុកនៅក្នុងបន្ទប់នោះគេក៏ចាប់ផ្ដើមមានអារម្មណ៍ថាសោកស្ដាយនូវទង្វើដែលខ្លួនបានធ្វើ កែវភ្នែកងាករេមើលសភាពជុំវិញបន្ទប់ដែរធ្លាប់តែមានវត្តមានរបស់រាងតូចរត់ចុះរត់ឡើង ស្នាមញញឹមដ៏ស្រស់ស្អាតដូចជាព្រះអាទិត្យ តែពេលនេះប្រែជាងងឹតសូន្យមានតែភាពឯកោ

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now