ជុងហ្គុក លឺជេហូបហៅឈ្មោះរបស់ជីមីនគេក៏បញ្ឈប់សកម្មភាពទាំងអស់ហើយងាកក្រោយមើល ក៏ឃើញថារាងក្រាស់ឈរនៅពីក្រោយ
«ជីមីន!»
«ហ្យុង»
ទាំងពីរនាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជីមីន មិននិយាយអ្វីតែក៏ដើរចេញទៅក្រៅបាត់ទៅ ហូស៊ុកឃើញចឹងគេក៏ងាកមកនិយាយជាមួយជុងហ្គុក
«តាមទៅមើលទៅហ្គុក!»
«ហេតុអីខ្ញុំត្រូវទៅមើលនោះ បែបនេះក៏ល្អហើយឲ្យគាត់បានដឹងខ្លួនខ្លះថាមនុស្សដែលខ្ញុំស្រលាញ់គឺជាបង ជេហូបមិនមែនគាត់ទេ» ជុងហ្គុកប្រែទឹកមុខធម្មតាហាក់មិនខ្វល់អ្វីសោះ
«ហើយជុងហ្គុក គិតឬថាខ្ញុំស្រលាញ់ជុងហ្គុក» មួយឃ្លានេះចេញពីបបូរមាត់តូចស្អាតរបស់ហូស៊ុកធ្វើឲ្យជុងហ្គុកស្ទើរចុកឈាម
«ហេតុអី? តើហេតុអីទើបបងមិនស្រលាញ់ខ្ញុំវិញ តើខ្ញុំមិនល្អត្រង់ណាទៅ?» សំលេងច្រលោតខឹងចិត្តដែលហូស៊ុកនិយាយបែបនេះជាមួយគេ
«មិនមែនជុងហ្គុកមិនល្អតែមកពីខ្ញុំមិនល្អ ខ្ញុំមិនសាកសមឲ្យជុងហ្គុកមកស្រលាញ់ខ្ញុំទេ» រាងតូចតបយ៉ាមុឺងម៉ាត់ទៅកាន់ជុងហ្គុកវិញដូចគ្នា
«ចុះបងគិតថាអ្នកណាដែលសាកសមឲ្យខ្ញុំស្រលាញ់ទៅ ជាជីមីនមែនទេ? មិនអាចទេ»
«បើជាគេវាពិតជាល្អណាស់ ... ហើយវាក៏អាចហ្គុកសាកល្បងបើកចិត្តទទួលយកជីមីនទៅ»
«អត់ទេវាគ្មានថ្ងៃនោះឡើយខ្ញុំមិនបានស្រលាញ់ជីមីនទេ ព្រោះបេះដូងរបស់ខ្ញុំបានប្រគល់ឲ្យទៅមនុស្សម្នាក់រួចទៅហើយ ហើយម្នាក់នោះគឺជាជុង ហូស៊ុក នេះហើយមនុស្សដែលមើលរំលងក្ដីស្រលាញ់របស់ខ្ញុំ»
«ជុងហ្គុកសុំទោសរវាងពួកយើងមិនអាចទៅរួចទេ បំភ្លេចខ្ញុំចោលទៅ»
«ហុឹស! ហុឹស....ហាសហាស! បំភ្លេច បងគិតថាវាងាយណាស់ឬ បងដឹងទេខ្ញុំធ្លាប់ព្យាយាមបំភ្លេចបង តែវាមិនងាយដូចជាការគិតនោះទេ ខ្ញុំធ្វើអត់បាន មិនត្រឹមតែប៉ុណ្ណឹងខ្ញុំបែរជារឹតតែស្រលាញ់បងខ្លាំងឡើងៗ»
«ខ្ញុំនៅតែនិយាយពាក្យដដែលរវាងពួកយើងមិនអាចទៅរួចទេ បានហើយខ្ញុំចង់សំរាក ហ្គុកទៅវិញទៅ ... កុំព្យាយាមរំលងខ្សែខណ្ឌមិនចឹងហូស៊ុកម្នាក់នេះនឹងរត់ទៅឲ្យឆ្ងាយ» មាត់និយាយធ្វើដូចធម្តាតែក្នុងចិត្តឈឺស្ទើរប្រេះទៅហើយ
VOUS LISEZ
ទឹកភ្នែកលោកហិត «ចប់» ✔️
Fanfictionការឈឺចាប់ដែលគេទទួលបាន ទឹកភ្នែកដែលស្រក់ចុះស្ទើរក្លាយទៅជាឈាមទាំងដែលគេមិនដឹងអ្វីសោះ... ហេតុអីគ្រប់គ្នាស្អប់គេ? ហេតុអីមនុស្សដែលគេស្រលាញ់ទុកគេដូចជាតុក្ដតាលេងសើច... គេក៏ចេះឈឺដែល ... ស្របពេលដែលគេបោះបង់ខ្លួនឯងចោលតែមិនដឹងទេលើលោកនេះក៏មានមនុស្សងប់នឹងស្នេហាដូចជ...
