ភាគទី ១៨

404 26 0
                                        


គ្រប់គ្នាឃើញជីមីនបីរាងតូចមកបន្ទប់សម្រាកវិញក៏សួរនាំភ្លាមៗទាំងក្ដីបារម្ភ
" មានរឿងអី? " ណាមជូនសួរទៅជីមីនចំណែកជុងហ្គុកក៏ស្ទុះរត់ទៅទទួលហូស៊ុកពីដៃជីមីនដោយមិនភ្លេចសម្លក់មុខរបស់ជីមីនឡើយ
" គេរអិលដួលក្នុងបន្ទប់ទឹក ក៏បីមកតែម្ដងទៅ " ជីមីននិយាយបែបធម្មតាៗ
" ជាការពិតឬ? " ជុងហ្គុកសម្លឹងមុខហូស៊ុកដែលខ្សែរភ្នែករបស់ជុងហ្គុកសម្លឹងរាងតូចពិតជាពោរពេញដោយក្ដីបារម្ភជាខ្លាំង
" អូនមិនអីទេ... ពួកយើងទៅវិញបានហើយត្រូវទេ " ហូស៊ុកខ្លាចជុងហ្គុកពិបាកចិត្តក៏ជ្រើសរើសនិយាយកុហកជីមីនលឺចឹងក៏ញញឹមចុងមាត់ដោយការពេញចិត្ត
" បើគ្មានអីទេពួកយើងចាកចេញពីទីនេះចុះ " ណាមជូន និយាយចប់អ្នកគ្រប់គ្រងក៏មកនាំពួកគេទៅចំណតឡាន

យប់ចាប់ផ្ដើមកាន់តែជ្រៅទៅៗជុងហ្គុកនិងហូស៊ុកកំពុងតែគេងឱបគ្នាយ៉ាងមានសេចក្ដីសុខ
" ស៊ុកហា៎! "
" ហុឹម! "
" បើបងចង់ប្រកាសទំនាក់ទំនងពួកយើងជាសារធារណៈអូនគិតយ៉ាងណាដែរ " ហូស៊ុកភ្ញាក់ផ្អើលខ្លាំងពេលលឺបែបនេះ
" ចុះ PD Nim នោះ "
" កុំបារម្ភអីបងគិតថាគាត់នឹងមិនថាអ្វីនោះទេ ពួកយើងតស៊ូមកច្រើនណាស់ជាមួយគ្នា គាត់មិនជំទាស់ទេ " ជុងហ្គុកនិយាយលួងលោមទៅកាន់ហូស៊ុក
" ចឹងស្រេចតែបងចុះ " និយាយរួចទាំងពីនាក់ក៏គេចលក់បាត់ទៅ

ថ្ងៃប្រគុំតន្រ្ដីថ្ងៃទៅពីរបានមកដល់ក៏មិនខុសពីម្សិលម្ងៃដែលគ្រប់គ្នារីករាយយ៉ាងខ្លាំងចំឆាកសម្ដែងនេះ មិនយូរប៉ុន្មានការប្រគុំតន្រ្តីក៏បានបញ្ចប់ ពេលដែលត្រលប់មកក្រោយឆាកវិញគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះ Bang PD គាត់អង្គុយរង់ចាំនៅលើសាឡុងជាស្រេចដោយទឹកមុខស្មើរ គ្រប់គ្នាចាកចេញទៅអស់ទុកតែជុងហ្គុក ហូស៊ុកនិង Bang PD

" PD nim! " ជុងហ្គុកនិយាយមិនទាន់បានប៉ុន្មានផងត្រូវ Bang Pd និយាយកាត់
" បានហើយ... ខ្ញុំដឹងហើយ នេះអ្នកទាំងពីរគិតច្បាស់ហើយថានឹងប្រកាសទំនាក់ទំនងរបស់អ្នកទាំងពីរជាផ្លូវការ "
" ខ្ញុំគិតច្បាស់ហើយ " ជុងហ្គុកនិយាយទាំងចាប់ដៃរាងតូច ហើយមើលមុខហូស៊ុកដោយក្ដីស្រលាញ់
" ចុះហូស៊ុក ... "
" ខ្ញុំយល់ស្របតាមជុងហ្គុក " Bang Pd លឺចឹងក៏ស្ងាត់បន្ដិចហើយក៏ប្រែទឹកមុខមកញញឹមវិញ
" មិនអីទេ រឿងទៅជាបែបនេះទៅហើយម្យ៉ាងទៀតសម័យឥឡូវស្នេហាភេទដូចគ្នាបើកចំហណាស់ "
" អរគុណ Bang Pd! " ជុងហ្គុកនិងហូស៊ុកសប្បាយរីករាយយ៉ាងខ្លាំង
" តែខ្ញុំរំលឹកអ្នកទាំងពីរធ្វើអ្វីឲ្យគិតផងកុំផ្ដេសផ្ដាស់ "
" ពួកយើងដឹងហើយ " Bang PD និយាយចប់ក៏ចាកចេញទៅវិញ សមាជិកទាំងអស់ក៏ចូលមកសួរនាំ
" មានរឿងអីមែនទេ " ថេយ៉ុងផ្ដើមសួរមុនគេ
" ថ្ងៃស្អែកអ្នកទាំងអស់គ្នានឹងដឹងហើយ " ហូស៊ុកនិយាយហើយក៏ចេញទៅជាមួយជុងហ្គុកជាមួយស្នាមញញឹមតែពេលដើរកាត់ជីមីន ហូស៊ុកក៏ប្រែទឹកមុខស្មើរ ជីមីនតាមសម្លឹងទាំងក្ដោបដៃណែនក្នុងចិត្តខឹងយ៉ាងខ្លាំង

ទឹកភ្នែកលោកហិត «ចប់» ✔️Место, где живут истории. Откройте их для себя