ភាគទី ១៥

343 31 0
                                    

ក្រាក!

" ហុឹម! "
" ជីន អូនដឹងខ្លួនហើយអី " យ៉ូនហ្គីបើកទ្វារបន្ទប់ចូលមកស្របពេលដែលជីនដឹងខ្លួន
" មានរឿងអី? "
" អូនមិនចាំទេឬ.... "
" គឺ.... អូនចាំបានថាឈ្លោះជាមួយបងហើយក៏រត់ចេញទៅ ភ្លៀងធ្លាក់ខ្លាំងណាស់ " ជីននិយសយបណ្ដើរយកដៃផ្ទប់ក្បាលបន្ដើរ យ៉ូនហ្គីឃើញចឹងក៏ដើរមកអង្គុយក្បែរជីនហើយទាញកាយតូចមកឱបជាប់ទ្រូង
" ប្រាប់បងតាមត្រង់មកថារឿងនោះកើតឡើងតាំងពីពេលណា អ្នកណារំលោភអូន " លឺសំដីយ៉ូនហ្គីសួរត្រង់ៗរាងតូចក៏ស្ទុះងើបចេញពីការឱបរបស់យ៉ូនហ្គីរួចសម្លឹងមើលមុខគេទាំងទឹកភ្នែករលីងរលោង
" បង... បងដឹងហើយ! "
" ជីន ស្ងប់អារម្មណ៍ហើយនិយាយប្រាប់បងតាមសម្រួលមក បងមិនខឹងមិនស្អប់អូនទេ " រាងក្រាស់ចាប់ដៃរាងតូចជាការលួងលោម
" ជារឿងនៅវិទ្យាល័យអូន អូនមិនដឹងថាពួកគេជាអ្នកណាទេកាលនោះអូនដើម្បីការពារមិត្តភ័ត្តទើបត្រូវគេរំលោភ ហើយចាប់ពីថ្ងៃនោះដូចគ្នាអូនក៏មានស្រមោលខ្មៅអូនភ័យខ្លាចអូនយល់ថាខ្លួនឯងកខ្វក់ខ្លាំងណាស់ "
" ជីន កុំនិយាយចឹងអីសម្រាប់បងអូនបរិសុទ្ធនិងស្រស់ស្អាតបំផុត បងស្រលាញ់អូនតែម្នាក់គត់ "
" ហើយចុះថេយ៍ នោះបងមិចនឹងអាចមិនទទួលខុសត្រូវទៅ "
" មើលទៅដល់ពេលត្រូវបញ្ចប់ទំនាក់ទំនងដ៏រញ៉េរញ៉ៃមួយនេះហើយ " យ៉ូនហ្គីទាញជីនមកឱបសារជាថ្មី
" តែធ្វើចឹងថេយ៍និងឈឺចាប់ "
" ចុះអូនមិនឈឺទេឬ ... អូនក៏ដឹងថាក្នុងចិត្តបង... "
" យ៉ូន! ធ្វើចឹងដូចជាព្រៃផ្សៃចំពោះថេយ៉ុងពេកហើយ "
" ជីន អូនចិត្តល្អពេកហើយពេលណាអូនចេះគិតពីខ្លួនឯងខ្លះ "
" តែ... "
" ឈប់និយាយ បងសម្រេចចិត្តហើយ បងនឹងបញ្ចប់វាដោយមិនឲ្យអ្នកណាឈឺចាប់ទេ ជឿបងចុះ " ដៃមាំចាប់ក្រសោបមុខតូចរបស់ជីនហើយប្រើមេដៃវៀសទឹកភ្នែកចេញពីថ្ពាល់របស់ជីន

" ចង់បញ្ចប់ហេ! មិនងាយដល់ម្លឹងទេ! " ថេយ៉ុងដែលឈរលួចមើលមកជាយូរគេស្ដាប់លឺយ៉ូនហ្គីនិងជីននិយាយគ្នាគ្រប់យ៉ាងចិត្តដែលធ្លាប់តែល្អក៏ប្រែជាអាត្មានិយមមួយរំពេច

===

" វាគ្រាន់តែជាការវះកាត់តូចតាចមួយប៉ុណ្ណោះបងកុំបារម្ភអី " ជេហូបឃើញជុងហ្គុកអង្គុយធ្វើមុខស្រពោនគេក៏និយាយលើកទឹកចិត្ត
" អូនសន្យានឹងបងមកថាអូនត្រូវតែចេញមកវិញណា ពួកយើងទុកតែចាប់ផ្ដើមទេ មានរឿងជាច្រើនដែលយើងមិនទាន់ធ្វើ " ជុងហ្គុកចាប់ដៃរបស់ហូស៊ុកក្ដោបយ៉ាងណែនដូចជាខ្លាចបាត់បង់ចឹង
" អូនសន្យា កូនទន្សោយតូចរបស់អូន "
" មិនឲ្យហៅបងចឹងទេ " ជុងហ្គុកធ្វើមុខងក់ងរពេលលឺរាងតូចនិយាយចឹង ហូស៊ុក ឱនមកថើបថ្ពាល់ជុងហ្គុកជាការលួង
" នេះអូន! " រាងក្រាស់បើកភ្នែកធំៗសម្លឹងរាងតូច
" មិនចូលចិត្តហេ! "
" អ្នកណាថាមើលសុំមួយខ្សឺតទៀតមក " លើកនេះជុងហ្គុកស្ទុះងើបរកទៅថើបរាងតូចតែហូស៊ុកបដិសេដ
" ចាំចេញមកវិញទៅ " ហូស៊ុករុញរាងក្រាស់ចេញព្រោះឃើញគ្រូពេទ្យចូលមក
" បាន! " ជុងហ្គុកញញឹមតបហើយងើបដើរចេញឲ្យគ្រូពេទ្យនាំហូស៊ុកទៅវះកាត់

រយៈពេល 4 ម៉ោងបានកន្លងផុតទៅការវះកាត់បានជោគជ័យរលូនខ្លាំងណាស់ ហូស៊ុកក៏ត្រូវបានបញ្ជូនត្រលប់មកបន្ទប់សម្រាកវិញ យប់បន្ដិចហូស៊ុកក៏ដឹងខ្លួនឡើងជុងហ្គុកនៅក្បែរគេរហូត

" អូនប្រហែលជាឃ្លានបងទៅរកទិញអីឲ្យអូនញាំសិនណា "
" បាទ " ជុងហ្គុក អង្អែលសក់របស់ហូស៊ុករួចក៏ចាកចេញទៅ

ក្រាក!

" នេះបងភ្លេចអីមែនទេ .... ជី... ជីមីន " ជុងហ្គុកទៅផុតបាន 2 នាទីក៏មានសម្លេងទ្វារបើកមកហូស៊ុកស្មានថាជាជុងហ្គុកតែងាកទៅបែរជាឃើញជីមីនទៅវិញគេបើកភ្នែកធំៗសម្លឹងមើលដោយការភ័យខ្លាច
" ស៊ុកកុំខ្លាចអីបងមិនធ្វើអីអូនទេ បងដឹងខុសហើយ " ជីមីនដើរមករកហូស៊ុកមួយជំហាន រាងតូចក៏ថយក្រោយមួយជំហានដែល

" លេងអូនទៅ ... អូនក៏លេងបងដែរ... ពីពេលនេះទៅពួកយើងអត់ជំពាក់គ្នាទេ " ហូស៊ុកនិយាយទាំងទឹកភ្នែកស្រក់ចុះមកដំណាលគ្នានឹងពាក្យសំដីភ័យក៏ភ័យខ្លាចក៏ខ្លាចគេព្យាយាមប្រមូលស្មារតីធ្វើជារឹងមាំ
" អត់ទេ បងមិនដោះលែងអូនជាដាច់ខាត " ជីមីនចាប់ផ្ដើមច្រលោតខ្លាំងពេលលឺហូស៊ុកនិយាយបែបនឹង
" ផាក ជីមីន! "
" អូនជាកម្មសិទ្ធបង របស់បងតែម្នាក់គត់ " ជីមីននៅតែចចេសទតូចចង់បានហូស៊ុកមកគ្រប់គ្រង
"  ល្មមបញ្ឈប់វាទៅ ជីមីន មិនចឹងបងនឹងបាត់បងគ្រប់យ៉ាងមិនថាឋានៈកេរ្ដ៍ឈ្មោះ សូម្បីតែភាពជាមនុស្សនិងមនុស្សដែលស្រលាញ់បងដែរ "
" បងមិនខ្វល់ទេ បងត្រូវការអូន អូនត្រូវតែនៅជាមួយបង "
" ទេកុំចូលមក ជុងហ្គុក! ជួយអូនផង ... "
" អូន! នេះអូនស្រលាញ់វាមែន! "
" ហ្គុក... កុំចូលមកចេញទៅ " ហូស៊ុកស្រវាកាំបិទចិតផ្លែឈើនៅក្បែរដៃគម្រាមកុំឲ្យជីមីនដើរមកជិតទៀត
" ស្ងប់អារម្មណ៍ហូស៊ុក កុំផ្ដេសផ្ដាស់ "
" បើចូលមកទៀតខ្ញុំនឹងស្លាប់ " ហូស៊ុកកាន់កាំបិទភ្ជុងករបស់ខ្លួនឯងហើយដកដង្ហើមញាប់ៗដូចជាហត់ៗ ដៃម្ខាងទៀតផ្ទប់បេះដូងដែលទើបនឹងវះកាត់ហើយ
" ហូស៊ុក អូនកើតអី! " ជីមីនស្លន់ស្លោរគេចង់ចូលទៅក្បែរហូស៊ុកតែរាងតូចមិនព្រម
" ស៊ុកបងមកវិញហើយ! ជីមីន មកទីនេះធ្វើអី? ហូស៊ុកៗ " ជុងហ្គុក បើកទ្វារមកដោយស្នាមញញឹមតែក៏ប្រែជាស្មើរនឹងខឹងពេលឃើញវត្តមានជីមីន
" ជុងហ្គុក អូនខ្លាចដេញគេចេញទៅ " រាងតូចបោះកាំបិទចោលស្រវាឱបជុងហ្គុកពេលគេរត់មកក្បែរ
" កុំខ្លាចៗ បងនៅទីនេះហើយ " ជុងហ្គុកឱបលួងលោមហូស៊ុក កែវភ្នែកសម្លក់ជីមីនដេញគេឲ្យចេញ
" បងមិនបោះបង់ទេ បងនឹងយកអូនមកវិញ " ជីមីននិយាយមួយឃ្លានេះចប់គេក៏ចាកចេញតែក៏មិនភ្លេចសម្លឹងមើលមុខរបស់ហូស៊ុកឡើយ

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now