ភាគទី ២៣

441 26 0
                                        

ជុងហ្គុកបើកឡានជូនហូស៊ុកមកមន្ទីពេទ្យដែលនៅជិតនោះបំផុត នាយលើបីរាងតូចដែលប្រលាក់ឈាមស្ទើរតែលេងមានដង្ហើមទៅហើយ
" លោកគ្រូ ពេទ្យសូមជួយគេផង " ក្រុមគ្រូពេទ្យឃើញជុងហ្គុកបីរាងតូចចូលមកក្នុងសភាពដ៏រន្ធត់មិនចាំយូរក៏នាំផ្លូវរាងក្រាស់ឲ្យដាក់រាងតូចលើគ្រែពេទ្យ
" សូមជួយគេផងទៅ "
" ទុកចិត្តចុះពួកយើងនឹងប្រឹងឲ្យអស់ពីសម្ថតិភាព "
" ស៊ុក កុំគេងអូនត្រូវតែតស៊ូឡើង " ជុងហ្គុកប្រាប់ទៅហូស៊ុកដែលនៅមានស្មារតីដៃតូចព្យាយាមលើបំណងចង់ចង់ជុងហ្គុក រាងក្រាស់ឃើញហើយក៏ស្ទុះចាប់ដៃដែលប្រលាក់ឈាមមកប៉ះផ្ទៃមុខរបស់ខ្លួន
" ហ្គុក... អូន... អូនចង់បានផ្កាដៃសុីទៅរក... រកឲ្យអូនឥឡូវនេះបានទេ "
" បាន... ៗ សន្យាមកថាអូននឹងមិនមានរឿងអ្វីកើតឡើងចាំបងណាបងនឹងទៅរកឲ្យអូន មិនយូរទេ... " ហូស៊ុកងក់ក្បាលតិចៗ ជុងហ្គុកញញឹមទៅរករាងតូចរួចក៏ប្រញាប់ចេញទៅរកផ្កាដៃសុីមកឲ្យហូស៊ុក

ទីត... ទីត!
" លោលគ្រូពេទ្យមិនស្រួលហើយសន្ទុះជីវិតអ្នកជំងឺធ្លាក់ដល់ 25 ហើយ "
" ឆាប់ត្រៀមប្រដប់ឆក់មក "
" ចាស... "
" លោលគ្រូពេទ្យអ្នកជម្ងឺធ្លាប់វះកាត់បេះដូង " គ្រូពេទ្យម្នាក់ទៀតមើលឃើញស្នាមតូចមួយនៅទ្រូងខាងឆ្វេងរបស់អ្នកជម្ងឺ
" ចប់ហើយមើលទៅស្នាមនេះមិនទាន់ផុតរយៈពេល 6 ខែទេបើប្រើប្រដាប់ឆក់ពេលនេះ... "
" ហេ! អ្នកជម្ងឺនេះក្រែងជា ជេហូបនៅក្រុមតារាដ៏ល្បី BTS ឬ? មានរឿងអីកើតឡើងចំពោះគេមិចក៏ប្រែជាបែបនេះ " គ្រូពេទ្យស្រីម្នាក់ជាអ្នកគាំទ្រក្រុមចម្រៀងនេះ

ទីត... ទីត!

" លោកគ្រូពេទ្យគ្មានពេលទៀតទេសន្ទុះជីវិតរបស់គេធ្លាក់ដល់ 12 ហើយ បើមិនឆក់ទៀតគេនឹងស្លាប់ "
" ឆក់ក៏ស្លាប់មិនឆក់ក៏ស្លាប់ បើបែបនឹងដដែលយល់ល្អគួរតែប្រថុយ ជួនកាលវាអាចមានអពូតហេតុក៏ថាបាន "
" 1.... 2.... 3 ឆក់! "

(តើខ្ញុំនៅកន្លែងណា? ជុងហ្គុក ណាមជូន យ៉ូនហ្គី បងជីន ថេយ៉ុង ជីមីន? ទាំងអស់គ្នានៅឯណា? លឺខ្ញុំហៅទេ?) រាងកាយតូចកំពុងតែស្ថិតនៅកន្លែងងងឹតមួយគេព្យាយាមស្រែករកជំនួុយតែគ្មានអ្នកណាលឺហើយតបនឹងគេឡើយ

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now