ពេលព្រឹកព្រលឹម ជីមីនក៏ត្រលប់មកបន្ទប់វិញគេដើរមកមើលហូស៊ុកដែលនៅគេងនៅឡើយ
" នែ! ងើបឈប់ធ្វើពុតទៀតទៅ ងើប.... ហុឹម! មិចក៏ក្ដៅខ្លួនខ្លាំងម្ល៉េះ " ជីមីនដើរមកចាប់ទាញដៃក៏ដឹងថាខ្លួនតូចក្ដៅដូចភ្លើងចឹង ចំណែកសភាពរបស់ហូស៊ុក រឹកតែអាក្រក់ជាងពីយប់មិញទៅទៀត មានឈាមចេញតាមមាត់ ហើយនឹងផ្នែកទន់ជ្រាយខាងក្រោមដែលបណ្ដាលមកពីគេបុកសម្រុកខ្លាំងពេក មិនត្រឹមតែប៉ុណ្ណឹងពេលបើកភួយឡើងក៏ប្រទះឃើញថាកដៃត្រូវបានកាត់ផ្ដាច់មានឈាមហូរប្រលាក់ពេញកំរាលពូក
" Hyung! អូ.... ព្រះអើយ... នេះមានរឿងអីកើតឡើង Jhope Hyung !! នេះ បងធ្វើស្អីគាត់ហាស " ជុងហ្គុកដើរកាត់បំណងមកដាស់ជេហូបតែពេលឃើញសភាពហូស៊ុកហើយគេភ័យណាស់ប្រញាប់ស្រែកសួរជីមីនភ្លាម
" បង.... បង! " ជីមីនគាំងនិយាយអ្វីមិនចេញ
" បើគាត់កើតអីខ្ញុំមិនលើកលេងឲ្យបងទេ " ជុងហ្គុក ដោះអាវក្រៅខ្លួនគ្របរាងកាយរបស់ហូស៊ុក ហើយបីចេញទៅ
" នេះមានរឿងអី? " ជុងហ្គុកបីហូស៊ុកកាត់មុខគ្រប់គ្នា ណាមជូន ស្រែកសួរតែគេមិនឆ្លើយទេ ក្នុងខួរក្បាលគេគឺគិតតែពីជេហូបតែម្នាក់ប៉ុណ្ណោះ
" ជីមីន! នេះពួកគេកើតអី? " យ៉ូនហ្គីសួរភ្លាមពេលឃើញជីមីនដើរមកដែល
" ... " ជីមីនមិនឆ្លើយបែរជាដើរចេញដោយទឹកមុខស្មើរមិនខ្វល់អ្វីសោះ
" នេះកើតអីនឹង? " ជីន ចាប់ផ្ដើមឆ្ងល់
" តាមទៅមើលទៅល្អទេ! " ថេយ៉ុង
" បណ្ដោយឲ្យជុងហ្គុកទៅបែបនេះមានអ្នកការសែតចាប់បានចប់មិនខានទេ " ណាមជូនប្រញាប់រត់ទៅតាមជុងហ្គុកដែលដើរចេញទៅមុននេះបន្ដិច
" ហេ! ចាំយើងផង " យ៉ូនហ្គីអូសដៃជីនរត់ទៅជាមួយ ថេយ៉ុង ឃើញហើយគេមានអារម្មណ៍ថាឈឺចាប់ណាស់តែគេព្រមទទួលយក
(អាឡូ! ណាមជូន)
" Hyung ទៅដល់មន្ទីពេទ្យកុំទាន់ចុះពីឡានចាំខ្ញុំទៅដល់សិន រកកន្លែងចតគេចឲ្យផុតពីអ្នកការសែតសិនទៅ "
(តែសភាពហូស៊ុក ...)
" ធ្វើតាមខ្ញុំប្រាប់ទៅ " ណាមជូនប្រាប់ទៅកាន់អ្នកគ្រប់គ្រង់រួចក៏បិទទូរស័ព្ទ
" ហេ! ហ្គុក កុំទាន់ចុះទៅអី? " អ្នកគ្រប់គ្រងឬ សេជីន
" ហេតុអី? នេះហូស៊ុកក្ដៅខ្លួនខ្លាំងណាស់នៅមានឈាមទៀតបើមិនឆាប់ព្យាបាលទេ.... "
YOU ARE READING
ទឹកភ្នែកលោកហិត «ចប់» ✔️
Fanfictionការឈឺចាប់ដែលគេទទួលបាន ទឹកភ្នែកដែលស្រក់ចុះស្ទើរក្លាយទៅជាឈាមទាំងដែលគេមិនដឹងអ្វីសោះ... ហេតុអីគ្រប់គ្នាស្អប់គេ? ហេតុអីមនុស្សដែលគេស្រលាញ់ទុកគេដូចជាតុក្ដតាលេងសើច... គេក៏ចេះឈឺដែល ... ស្របពេលដែលគេបោះបង់ខ្លួនឯងចោលតែមិនដឹងទេលើលោកនេះក៏មានមនុស្សងប់នឹងស្នេហាដូចជ...
