ភាគទី ២១

411 29 0
                                        


ព្រឹកថ្ងៃថ្មីមកដល់ហូស៊ុកភ្ញាក់ឡើងក៏ឃើញថាខ្លួនឯងនៅក្នុងរង្វង់ដៃរបស់ថេយ៉ុង ត្របកភ្នែកស្ដើងរបស់ថេយ៉ុងបើកឡើងក៏ឃើញហូស៊ុកសម្លឹងមើលគេ
" ភ្ញាក់ហើយ? "
" ហុឹម! " ហូស៊ុកក្រហឹមដើមករួចក៏ងើបចេញពីរង្វង់ដៃរបស់ថេយ៉ុង
" ទៅងូតទឹកមុនទៅយើងទៅធ្វើអីឲ្យឯងញាំ " ជំនួសដោយការឆ្លើយតបរបស់ថេយ៉ុងរាងតូចក៏ងក់ក្បាលហើយងើបដើរទៅយកកន្សែងចញលបន្ទប់ទឹកមុជទឹក ថេយ៉ុងក៏ដើរចេញទៅក្រៅរៀបចំអាហារពេលព្រឹក មកដល់ក្រៅក៏ឃើញថាបាត់ជីមីនក៏ដើររកមើលក្នុងផ្ទះ

"រកយើងអី? " ជីមីនដើរចេញពីបន្ទប់ទឹកមុជទឹកស្លៀកពាក់យ៉ាងស្អាត
" ស្មានថាឆ្កែចចកចាប់សុីហើយតើ " ថេយ៉ុងឆ្លៀតឌឺជីមីនបន្ដិចមុននឹងដើរហួសទៅផ្ទះបាយធ្វើអាហារពេលព្រឹក

មួយសន្ទុះហូស៊ុកក៏រត់ចេញមកសំដៅទៅមាត់ទ្វារដោយទឹកមុខសប្បាយចិត្ត ជីមីនដែលឈរក្បែរនោះវុីសនឹងដួលទៅហើយ
" មានរឿងអី? " ដោយឆ្ងល់ជីមីនក៏ចេញទៅមើល
" ស៊ុក! "
" ហ្គុកគី! " ជុងហ្គុកស្រែកហៅរាងតូចដែលរត់មកឱបគេ
" នឹកអូនខ្លាំងណាស់ "
" អូនក៏ចឹងដែរ... " ជីមីនឈរមើលគូរស្នេហ៍ឱបគ្នាទាំងខឹងចិត្ត ក្រោយមកជុងហ្គុកនិងហូស៊ុកក៏បន្ដើរគ្នាចូលទៅក្នុងផ្ទះស្របពេលថេយ៉ុងលើអាហារមកដាក់លើតុពេលក្រលេកឃើញជុងហ្គុកក៏រៀងស្រង៉ាកចិត្តបន្ដិច
" ថេយ៍! "
" មកហើយ... " ថេយ៉ុងតបទៅជុងហ្គុកនិងញញឹមដាក់ជុងហ្គុកបន្ដិច ក្រោយមកទាំងបួននាក់ក៏ញាំអាហារពេលព្រឹកជាមួយគ្នាយ៉ាងរីករាយ ថេយ៉ុងនិងជីមីនខឹងក្នុងចិត្តយ៉ាងខ្លាំងតែមិនអាចធ្វើអ្វីបាន

អាហារពេលព្រឹកបានបញ្ចប់ទាំងបួននាក់ក៏ចេញទៅដើរលេងជាមួយគ្នា ជុងហ្គុកយកចិត្តទុកដាក់នឹងហូស៊ុកយ៉ាងខ្លាំង
" ជុងហ្គុកគេល្អជាងឯងឆ្ងាយណាស់ បែបនេះឯងគ្មានសង្ឃឹមបានហូស៊ុកត្រលប់មកវិញទេ " ថេយ៉ុងដើរជាមួយជីមីនពីក្រោយហូស៊ុកនិងជុងហ្គុក ជីមីនលឺហើយក្ដៅស្លឹកត្រចៀក
" ល្អហេ! ហុឹស... យ៉ាងណាក៏បានត្រឹមសំបកកាយ តែយើងណាបានទាំងកាយបានទាំងបេះដូង ចាំកាលដែលមានជនមិនស្គាល់មុខគប់ប្រេងកាតទេយើងរបួសតែបន្ដិចហូស៊ុកបារម្ភពីយើងណាស់ "
" ចុះហេតុអីមួយរយៈនេះគេបែរជាខ្លាចឯងវិញ "
" រឿងនេះយើងក៏ឆ្ងល់ដែរប្រហែលជាជុងហ្គុកស្អីគេនោះចាក់រុកអីហើយ " ជីមីននិយាយទាំងសម្លក់ផែនខ្នងរបស់ជុងហ្គុកចំណែកថេយ៉ុងវិញលួចញញឹមចុងមាត់ព្រោះថាគេបានធ្វើឲ្យជីមីនយល់ច្រលំលើជុងហ្គុកទាំងដែលការពិតទាំងនេះជាស្នាមដៃរបស់គេ គេធ្វើឲ្យហូស៊ុកមានអារម្មណ៍ខ្លាចជីមីន
" នែ! ប្រុងដើរទៅដល់ណានឹង? " ជីមីនស្រែកសួរជុងហ្គុកនិងហូស៊ុកអ្នកទាំងពីលឺហើយក៏ងាកមកមើល
" នៅលើកំពូលភ្នំមានហាងអាហារតូវៗច្រើនណាស់ពួកយើងទៅសាកល្អទេ " ថេយ៉ុងតបជំនួសពីរនាក់ខាងមុខញញឹមដាក់គ្នាហើយ ថេយ៉ុងក៏រត់ទៅដើរជាមួយទុកជីមីនដើរខាងក្រោយតែឯង

ទឹកភ្នែកលោកហិត «ចប់» ✔️Место, где живут истории. Откройте их для себя