ភាគទី ០៤

513 37 0
                                        

យ៉ូនហ្គី បានតេនិងផ្ញើរសារទៅកាន់ ថេយ៉ុង ជាច្រើនដងតែថាគ្មាការឆ្លើយតបទេ

«នេះគេទៅណាទៅ?» នាយបន្ដដើរតាមរកថេយ៉ុងគ្រប់កន្លែងដោយរកមិនឃើញគេក៏ត្រលប់ទៅផ្ទះវិញ យ៉ូនហ្គី ដើរទៅបន្ទប់ខ្លួនហើយអង្គុយនៅលើគ្រែរបស់ខ្លួន តែថាដូចជាមាននរណាម្នាក់កំពុងគេងលើគ្រែរបស់គេ

«ថេយ៉ុងនេះមកគេងទីនេះតាំងពីពេលណា» យ៉ូនហ្គីបើកភួយក៏ឃើញថានោះជាថេយ៉ុង
«បងយ៉ូនមកវិញហើយ» ថេយ៉ុងងើបអង្គុយពេលលឺសំលេងយ៉ូនហ្គី
«បាត់ទៅណាពេញមួយថ្ងៃដឹងទេថាបងបារម្ភពីឯងដើររកឯងគ្រប់ទីកន្លែង»
«សុំទោស Hyung»
«ហើយមិចក៏មិនទៅបន្ទប់ខ្លួនឯងនេះយប់ហើយ»
«ខ្ញុំមិនចង់លឺសំដីរបស់ ជីមីន និយាយអាក្រក់ពី ជេហូប Hyung ទេ»
«ចឹងចាំបងទៅនិយាយជាមួយគេ»
«អត់ទេ ... Hyung គឺខ្ញុំ... អឺ! មិនអីទេ... គាត់និយាយត្រូវ ...... មុនពេលការប្រគុំតន្រី្ដមកដល់ខ្ញុំមិនគួរធ្វើរឿងបែបនោះទេគួរតែគិតឲ្យបានច្បាស់ជាងនេះ» ឱនមុខចុះបន្ដិច
«កុំនិយាយចឹងអី»
«ខ្ញុំ...ខ្ញុំនឹងមិនធ្វើបែបនោះទៀតទេ ខ្ញុំសន្យាថាឈប់រំខានបងតទៅទៀត ប៉ុន្ដែសំរាប់យប់នេះ ទុកថាជាយប់ចុងក្រោយរបស់ពួកយើង ខ្ញុំចង់នៅជាមួយបង» ថេយ៉ុងស្ទុះទៅ ឱប យ៉ូនហ្គីយ៉ាងណែន
«ឯងក៏ដឹងថាវាមិនអាចទៅរួច» រុញរាងតូចចេញ
«ថា...ថាមិច» រាងតូចធ្វើមុខឆ្ងល់
«អូនដាច់ចិត្តដែរអី» យ៉ូនហ្គីទាញថេយ៉ុងមកឱបវិញ
«បងគ្មានថ្ងៃឲ្យអូនទៅទេ លុះត្រាតែអូនឲ្យហេតុផលសមស្របមួយមកឲ្យបង...... កុំខ្វល់ពីសំដីរបស់អ្នកដទៃ នេះជាជីវិតរបស់ពួកយើង មានតែអូននិងបងទេដែលមានសិទ្ធិសំរេច»
«បងមិនស្រលាញ់ពួកគាត់ខ្លះទេអី»
«ស្រលាញ់តែសំរាប់អូន អូនជាអ្នកដែលបងស្រលាញ់បំផុត»
«ហិហិហិ.... ស្ដាប់ទៅគួរឲ្យខ្លាចខ្លាំងណាស់» ថេយ៉ុងសើច
«បានហើយយប់ហើយក៏ឆាប់គេងទៅ»
«ចុះបងជីននោះ»
«មិនអីទេរឿងនេះបងប្រាប់គេហើយ»
«សុំទោសខ្ញុំមិនគួរធ្វើបែបនឹងទេ»
«ជីនជាមនុស្សស្ដាប់ហេតុផល មិនអីទេគេងទៅ»
«បាទ» យ៉ូនហ្គីដាក់ថេយ៉ុងឲ្យគេលក់រួចគេក៏ងើបចេញទាញទូរស័ព្ទតេទៅជីន

(ជីន..! គឺបង)
«យ៉ូន....បងនៅឯណា? រក ថេយ៍ ឃើញទេ?»
(គេនៅបន្ទប់ជាមួយបង គឺថាយប់នេះ...)
«អូនដឹងហើយមិនអី បងគេងទីនោះចុះ»
(អូនពិតជាមិនអីទេមែនទេ បងអាចទៅរកអូនបាន)
«អត់ទេ ថេយ៍ សំខាន់ជាង... អូនយល់បងមិនបាច់បារម្ភពីអូនទេ»
(អរគុណអូនហើយរាត្រីសួស្ដី)
«រាត្រីសួស្ដី» ខ្សែទូរស័ព្ទបានកាត់ផ្ដាច់ទឹកមុខញញឹមរបស់ជីនក៏ប្រែជាស្រពោន

«សុំទោស Yoongi មកពីអូនមិនល្អ អូនមិនអាចផ្ដល់អ្វីដែលបងត្រូវការឲ្យបងដូចជា ថេយ៍ ព្រោះអូនមិនបានការទើបបងទៅរកគេ»

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now