Part4: សោះគក្រោះតែចិត្តល្អ

3.1K 269 1
                                    


ខ្ញុំរៀបចំរួចហើយអ្នកប្រុសអាចងូតទឹកបានហើយ>>នាយតូចចេញមកប្រាប់រាងក្រាស់ដែលអង្គុយចុចទូរស័ព្ទលើពូកនោះ

អគុណ>>រាងក្រាស់ក៏ទាញកន្សែងដើរចូលទៅងូតទឹកបាត់ទាំងមិនភ្លេចដៀងភ្នែកតាមមើលកូនប្រុសគេដដែល😆

15នាទីក្រោយមករាងក្រាស់ចេញពីបន្ទប់ទឹកជាមួយនឹងអាវវាលក្លៀកពណ៍ប្រផេះនឹងខោខ្លីមួយ...រួចថេក៏ចូលងូតម្តង

ពេលថេយ៍ចេញមកវិញរាងក្រាស់តាមមើលចង់ជ្រុះគ្រាប់ភ្នែកទៅហើយ...ដោយថេយ៍គ្រាន់តែពាក់អាវយឺតដៃខ្លីជាមួយនឹងខោរឹបកជើងរលុងៗធម្មតាប៉ុណ្ណោះតែមើលទៅស្អាតឥតទាស់

ស្អាតណាស់...ស្លៀកអីក៏ស្អាតដែរ>>រាងក្រាស់ពោលសរសើររាងតូចមិនដាច់ពីមាត់តែមិនហ៊ានអោយគេលឺគេលួចសរសើរខ្សឹបៗម្នាក់ឯង

អ្នកប្រុសមើលឆ្អែតឬនៅ>>នាយតូចអង្គុយសម្ងួតសក់ខ្លួនឯងបណ្តើរមុននឹងសួររាងក្រាស់ព្រោះគេមិនមែនមិនដឹងថារាងក្រាស់កំពុងមើលគេទេ

យ...យើងមិនបានមើលឯងទេយើងមើលជញ្ចាំងតា៎>>រាងក្រាស់ធ្វើភ្នែកក្រឡេកក្រឡាប់ធ្វើជាមើលអ្វីផ្សេង

ចឹងអ្នកប្រុសញ៉ាំទឹកដោះគោហើយឆាប់ចូលគេងទៅ>>

អរ>>រាងក្រាស់ប្រញាប់យកទឹកដោះគោមកអ៊កទាល់តែអស់ហើយអោយកែវថេយកទៅទុក

ឯងអាយុប៉ុន្មានហើយ>>

22ឆ្នាំ>>

ឯងប្អូនយើងពីរឆ្នាំចឹងយើងហៅឯងថេចុះ>>

តាមតែអ្នកប្រុស>>

ថេឯងមកនេះបន្តិចមក>>រាងក្រាស់បក់ដៃហៅនាយតូចអោយទៅជិតខ្លួន

អ្នកប្រុសត្រូវការអី>>Taeដើរមកឈរជិតរាងក្រាស់

យើងអោយឯង>>JKហុចកូនកាំបិតស្នៀតមួយដែលដងវាមានឆ្លាក់អក្សរពីរតួគឺJKមានន័យថាJungkookជាឈ្មោះគេនោះឯង

........>>នាយតូចមិនមាត់តែក៏សម្លឹងមុខរាងក្រាស់មិនឈប់ទាំងរាងប្លែកចិត្តនៅសុខៗក៏អោយកាំប៉ិតមកគេ

យកទៅយើងអោយយើងគ្មានបំណងអាក្រក់ទេ...យើងឃើញឯងចូលចិត្តរបស់បែបនេះទើបយើងអោយណាមួយកាំប៉ិតនេះយើងទុកក៏មិនដែលប្រើដែរឯងទុកការពារខ្លួនទៅ>>JK

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now