86: សង្ហាដូចប្តីបងទេ?

976 92 0
                                    


    ឃើញទេបងដឹងថាឯងច្បាស់ជាមានផែនការអីហើយមិនខុសមែន>>

    បើខ្ញុំមិនធ្វើបែបនេះស្មានតែប្អូនថ្លៃបងព្រមមកវិញស្រួលបែបនេះមែនទេ?>>

     គួរអោយស្រលាញ់ចឹងតា៎បានជាឯងកាត់ចិត្តមិនដាច់សោះមើលទៅបងប្រហែលមិនទាន់ទៅវិញភ្លាមទេចាំញ៉ាំការពួកឯងសិនហើយ>>

    បងស្រីនិយាយអីនឹង...>>ថេយ៍ធ្វើមុខរាងអៀនៗ

    មិនបាច់អៀនអីទេថ្ងៃក្រោយពីពួកយើងជាគ្រួសារតែមួយស្រាប់ហើយឯងរៀនទម្លាប់ហៅបងថ្លៃអោយហើយទៅ>>

    ខ្ញុំមកហើយ...អេ៎ថ្ងៃនេះជុំគ្នាល្អម្ល៉េះមានរឿងល្អអីមែនទេ?>>ជីនដើរចូលមកព្រោះការងារគេទើបតែចប់មកក៏រកប្តី😹

    ការងារអូនចប់ហើយមែនទេបានមករកបងដល់ទីនេះ?>>

    បើមិនចប់ស្មានតែឃើញខ្ញុំនៅទីនេះ?...ឆឹស>>

    ណ្ហើយចុះ...បើពួកឯងមកជុំគ្នាទៅហើយណាមួយដោយសារតែមានរឿងទើបធ្វើអោយខកខានមង្គលការក្មួយជីនត្រូវពន្យាពេលយូរឥឡូវសម្រេចថាពួកឯងចង់លើកទៅថ្ងៃណាវិញ>>អ្នកស្រីចននិយាយកាត់ពួកគេ

    ខ្ញុំមិនដឹងទេ...ជូនបងគិតមើលទៅ>>ជីនកេះរាងក្រាស់អោយគិតរកថ្ងៃការ

    ចឹងពួកយើងការថ្ងៃជាមួយអាគុកទៅ>>

    ល្អណាស់ការម្តងពីរគូតែម្តងទៅចំណេញលុយចំណេញពេលវេលា>>

    តែបងថាមិនមែនពីរគូទេ>>ជីយ៉ាងនិយាយទាំងសម្លឹងទៅពីរនាក់ដែលស្ងាត់ៗអង្គុយស៉ីអីធ្វើមិនដឹង

    អឺ...មានអីហេស៎?>>សូហ្គាងាកមកសួរគ្រប់គ្នាដែលបាញ់ក្រសែរភ្នែកមកពួកគេដែលអង្គុយញ៉ាំអីធ្វើមិនដឹងនោះ

    អេ៎...ផ្អាកញ៉ាំសិនទៅ>>រាងក្រាស់កេះរាងតូចដែលអង្គុយញាត់ឡើងចង់អួលនោះ

    ហាស៎?!...មានរឿងអីគ្រប់គ្នាមើលខ្ញុំធ្វើអី?>>ជីមីនសួរទាំងគ្មានដឹងខ្យល់អីបន្តិច

    ពួកឯងមានគិតថារៀបការទេ?>>

    ហាស៎???>>អ្នកទាំងពីរស្រែកឡើងដំណាលគ្នា

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now