79: ពេទ្យថាអូនសុខភាពល្អណាស់

875 106 3
                                    


    ក្នុងបន្ទប់ធំទូលាយនឹងស្ងប់ស្ងាត់គ្រប់គ្នាអង្គុយចាំរាងតូចត្រឡប់មកវិញជុងគុកគេនៅអង្គុយយំស្ងាត់ៗម្នាក់ឯង ឯជីមីនវិញនៅអង្គុយជិតសូហ្គានៅជ្រុងម្ខាងទៀតនៃបន្ទប់

    អរគុណហើយដែលជូនមក>>ថេយ៍ដើរមកដល់មុខផ្ទះរួចងាកមកអរគុណអ្នកកំលោះ

    មិនអីទេ...យប់ហើយឯងទៅសម្រាកចុះ>>Danielបើកឡានចេញទៅរាងតូចនៅឈរមើលរហូតដល់អ្នកគេចេញទៅបាត់ទើបដើរចូលផ្ទះ គ្រាន់តែបើកទ្វាបន្ទប់ភ្លាមត្រូវរាងក្រាស់ទាញទៅអោបជាប់ភ្លាម

    អូយយ....លោកធ្វើអី?....លែងទៅ!>>ថេយ៍ប្រឹងបម្រាស់ចេញពីរង្វង់ដៃរាងក្រាស់

     ហេតុអី?....ហេតុអីគេប៉ះអូនបានបងប៉ះមិនបានហេតុអីអូនចូលចិត្តគេចពីបងប្រងើយដាក់បងម្ល៉េះដឹងទេថាបងស្ទើរតែស្ទះទ្រូងស្លាប់ទៅហើយដឹងទេ?>>រាងក្រាស់ព្យាមរឹតរង្វង់ដៃយ៉ាងណែនអោបរាងតូច

    ជុង...លែងទៅ...ខ្ញុំប្រាប់អោយលែងលោកឆ្កួតទេហេស៎!...ផាច់>>រាងតូចប្រឹងរើបម្រាស់រហូតជ្រុលដៃដាក់រាងក្រាស់មួយកំភ្លៀក

    ជុង...ហិក....ឈឺទេ...សុំទោស>>គេប្រញាប់ស្ទុះទៅអង្អែលថ្ពាល់រាងក្រាស់គេគ្មានបំណងដៃរាងក្រាស់ទេវាជ្រុលដៃ

    អូនហ៊ានលើកដៃទះបង?....អូនមិនដែលស្រលាញ់បងទេត្រូវទេ??>>រាងក្រាស់និយាយតិចៗរបៀបអន់ចិត្តធ្វើអោយរាងតូចយំកាន់តែខ្លាំងរឿងអីថាមិនស្រលាញ់នោះគេស្រលាញ់រាងក្រាស់លើសពីជីវិតគេទៀតតែគេមិនអាចនៅជាមួយរាងក្រាស់បានទេអោយសារតែហេតុផងតែមួយគត់នោះឯង

    ហិក...ជុង>>ថេយ៍និយាយអីមិនចេញបានត្រឹមតែឈរយំរហេមរហាមនោះឯង

    ដោយសារយើងជាបងប្អូនគ្នាមែនទេ??...អូនលើកហេតុផលនេះដើម្បីគេចវេសពីបងមែនទេ?...អូនប្រឌិតឡើងគ្រាន់តែចង់បែកពីបងទេត្រូវទេ?បើគ្រាន់តែចង់បែកហេតុអីចាំបាច់ប្រឌិតរឿងឆ្កួតឡប់នេះឡើងមកដែរ?>>

    លោកដឹងហើយ....ជីមីន???>>រាងតូចងាកទៅសម្លឹងមុខអ្នកជាមិត្តទាំងទឹកមុខងើងឆ្ងល់

    ហិក...យើងសុំទោសយើងមិនអាចលាក់វាបានទៀតទេ...យើងមិនចង់អោយឯងរស់នៅជាមួយអាថ៌កំបាំងនេះរហូតទេយើងមិនអាចអោយយុនរងគ្រោះដោយសាររឿងនេះទេយើងសុំទោស>>ជីមីនរៀបរាប់ទាំងទឹកភ្នែកគេមិនអាចស៊ូលាក់រឿងនេះរហូតទេត្រូវតែបញ្ចេញវាមកហើយដោះស្រាយទាំងអស់គ្នាព្រោះពេលនេះគេកំពុងមានជំងឺកាចសាហាវគំរាមកំហែងមិនដឹងថាគេនឹងស្លាប់ពេលណាផង

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now