51: យប់មិញមានរឿងអី??

889 96 5
                                    


    អូយយ...តិចៗក្រហាយណាស់>>

    ឃ្លូស....ល្ងង់ណាស់ម៉េចក៏យកឯងខ្លួនឯងទៅរងអោយគេចឹងហាស៎!>>ជីមីនទះថ្ងាស់ថេយ៍មួយដៃហ៊ានយកដៃខ្លួនឯងទៅរងមិនមែនដៃម៉ាឡាកាំងទេណាឈឺដូចគ្នា

    ពេលនឹងយើងមិនដឹងធ្វើយ៉ាងម៉េចទើបលូកដៃទៅ>>

    ហើយហេតុអីឯងត្រូវជួយនាង?...នាងមានប្រវត្តិរូបមិនច្បាស់មិនដឹងមកពីណាមកក្នុងបំណងអីផងឯងហ៊ានដល់ថ្នាក់នេះ...ឥឡូវឯងឃើញឬនៅថាអំពើល្អឯងវាបានអីមកវិញមានតែរបួសនេះឯងហើយត្រូវគេចោទប្រកាន់ទៀតចុះបើមានស្នាមគិតយ៉ាងម៉េចបើប៉ាឯងដឹងច្បាស់ជាលែងអោយឯងធ្វើការងារនេះទៀតហើយ>>ជីមីនអង្គុយលាបថ្នាំអោយថេយ៍បណ្តើររអ៊ូបណ្តើរ

    អឹម....ឯងនេះរអ៊ូច្រើនជាងប៉ាយើងទៀតតាំងពីតូចមកយើងស្តាប់ឯងរអ៊ូចង់សឹកត្រចៀកទៅហើយ>>

    ក៏ព្រោះតែបារម្មណ៍ពីឯងនឹងណាបើឯងកើតអីទៅគិតយ៉ាងម៉េចយើងមានតែឯងម្នាក់ទេ>>

    ដឹងហើយយើងមិនបានកើតអីឯណា>>

    នេះនែ៎.....>>អត់មិនបានគេស្កត់កន្លែងរបួសថេយ៍ឲដឹងឈឺ

    អួយយ...ឈឺណាស់>>

    ក្រែងថាមិនកើតអីហេស៎?...ឈឺខ្លួនប៉ុណ្ណឹងហើយនៅតមាត់ប៉ាប៉េះងូតទឹកដូរខោអាវទៅអាវឯងប្រឡាក់ហើយយើងទៅធ្វើការងារយើង>>

    ដឹងហើយលោកបងតុញ>>រាងតូចយកកន្សែងចូលបន្ទប់ទឹកបាត់

    ឯងទើបតែមកពីណាយើងខំដើររក>>

    មកខ្ញុំលាបថ្នាំរបួស>>

    ឯងត្រូវរបួសមែនទេ?...ឯណាយើងមើលបន្តិចមើល>>សូហ្គាចាប់បង្វិលជីមីនឡើងគេវិលមុខ

    លោកឆ្កួតទេហេស៎ខ្ញុំមិនបានទៅធ្វើអីផងមានរបួសមកពីណាថេយ៍ទេដែលត្រូវរបួសនោះ>>

    ថេយ៍ត្រូវរបួស??>>

    មែនហើយខ្លាញ់ខ្ទាត់ត្រូវ>>

    ក្រែងសូស៉ីជាអ្នកត្រូវរបួសហេស៎?...យើងមិនយល់ទេអ្នកណាត្រូវអោយប្រាកដទៅ>>

    នាងមិនបានត្រូវរបួសស្អីទេអ្នកដែលត្រូវរបួសនោះគឺថេយ៍ទេព្រោះតែគេចង់ជួយនាងហើយលូកដៃទៅរងជំនួសនាងទើបរលាកខ្លាញ់...ហើយគ្រប់គ្នាក៏ចឹងដែរមិនចេះស្តាប់ហេតុផលទេបើជាខ្ញុំវិញខ្ញុំទះម្នាក់មួយដៃអោយបែកមាត់ហើយ>>

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now