83: របស់អី?

824 86 0
                                    


    រួចហើយ...>>ជីមីនអង្គុយចុចកុំព្យូទ័រតែមួយភ្លែតក៏ដោះប្រព័ន្ធនោះបានទាំងដែលគេព្យាយាមដោះតែដោះមិនចេះសោះ

    នេះលោកធ្វើបានយ៉ាងម៉េចទៅ?...ខ្ញុំខំដោះហើយនៅតែដោះមិនចេញលោកដោះតែមួយភ្លែតក៏បានហើយ>>

    ប្រាកដហើយព្រោះខ្ញុំជាអ្នកដាក់...ហិ..ហិ...>>គេសើចរបៀបះៀនបានគេសរសើរ😅

    បានហើយ...អូនចេញមកយូរហើយប្រញាប់ទៅវិញ>>

    ហូយ...អូនចង់នៅបន្តិចទៀតនៅទីនោះធុញណាស់អូនចង់ទៅលេងជាមួយថេយ៍គេខានមកមើលខ្ញុំយូរហើយ>>ជីមីនប្រកែកមិនចង់ទៅវិញគេមិនដឹងថាថេយ៍បាត់ខ្លួនទេ

    ថេយ៍...គឺគេមិននៅទេ>>ជេហូបនិយាយទាំងស្ទាក់ស្ទើរមិនចង់ប្រាប់ខ្លាចជីមីនពិបាកចិត្តណាមួយគេទើបតែជា

    ថេយ៍ទៅណា?...>>ឃើញគ្រប់គ្នាធ្វើខ្លួនបែបនេះគេរឹតតែសង្ស័យ

    ថេយ៍បាត់ខ្លួនហើយពួកយើងចាត់កូនចៅតាមរកហើយនៅតែមិនឃើញសូម្បីសាកសព>>

    យុន...នេះជាការពិតទេ?...ហេតុអីមិនប្រាប់អូន?>>ជីមីនងាកមកសម្លឹងមុខរាងក្រាស់គេដឹងយូរហើយតែគេមិនចង់ប្រាប់

    ព្រោះអូននៅឈឺ...បងគិតថាចាំអូនជាចាំប្រាប់...បងសុំទោសណា>>

    ហិក....គ្រប់គ្នាលាក់គ្រប់គ្នាលាក់បាំងជាមួយខ្ញុំមិត្តខ្ញុំបាត់ទាំងមូលបែរជានាំគ្នាលាក់ខ្ញុំ>>គេស្រាប់តែយំចេញមក

    អេ៎...ជីមីនស្ងប់អារម្មណ៍សិនទៅពួកយើងក៏ចង់ប្រាប់ឯងដែរប៉ុន្តែឯងត្រូវការពេលព្យាបាលជំងឺច្រើនជាងរឿងនេះទុកអោយពួកយើងចាត់ចែង>>

    ហិក...ហិក...នេះថេយ៍បាត់ខ្លួនយូរហើយអោយខ្ញុំស្ងប់អារម្មណ៍យ៉ាងម៉េចបើថេយ៍កើតអីខ្ញុំមិនលើកលែងអោយអ្នកទាំងអស់គ្នាទេ...ហិក>>គេខឹងយំក្រាបនឹងតុ

    បងជឿថាថេយ៍មិនអីទេ...បងនឹងតាមរកគេអោយឃើញឈប់យំទៅណា>>សូហ្គាព្យាយាមលួងលោមគេ

    #Skip

    ជុង...ញ៉ាំបាយបន្តិចទៅកូនម្ហូបម៉ាក់ខំធ្វើផ្ទាល់ដៃណាញ៉ាំបន្តិចទៅឯងស្គមណាស់>>អ្នកស្រីចនលើកបាយម្ហូបមួយថាស់មកអោយរាងក្រាស់ព្រោះគេមិនព្រមញ៉ាំអីសោះតាំងពីបាត់វត្តមានថេយ៍មក

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now