80: ស៊ូឲបានលឺទេ?

894 105 3
                                    


    អឹមចឹងក៏បាន...ព្រុស>>រៀបនឹងដើរចេញទៅហើយអសការៈគេក៏រើឡើងម្តងទៀតធ្វើអោយគេដួលសន្លប់ភ្លាមៗ

    ជីមីន!!...អូនយ៉ាងម៉េចនឹង?...ជីមីន!?>>រាងក្រាស់ប្រញាប់រត់មកត្រកងរាងតូចហើយក៏លើកបីគេឡើងទៅបន្ទប់

    អ្នកប្រុសមីនកើតអីនឹងអ្នកប្រុស>>Dav

    ឆាប់ទៅហៅគ្រូពេទ្យមកឥឡូវនេះមក>>

    បាទអ្នកប្រុស>>លឺហើយគេប្រញាប់ចេញទៅហៅគ្រូពេទ្យមកយ៉ាងលឿន

    #ក្នុងបន្ទប់

    មិនគួរអោយជឿសោះម៉េចក៏លោកបណ្តោយគេដល់ថ្នាក់នេះទុកតែបន្តិចទៀតគេស្លាប់មិនខានទេ>>គ្រូពេទ្យក្រោយពីពិនិត្យអោយរាងតូចហើយក៏មកស្តីអោយរាងក្រាស់រាងក្រាស់ឡើងគេឆ្ងល់ព្រោះអត់ដឹងអីផង

    គេកើតអី?>>

    គេមានជំងឺរលាកស្រោមខួរក្បាលនេះវាឈានដល់ដំណាក់កាលចុងក្រោយទៅហើយលោកគេត្រូវទទួលការវះកាត់អោយឆាប់បំផុតមិនអាចទុកយូរទៀតបានទេ>>

    រលាកស្រោមខួរក្បាលហេតុអីគេមិនប្រាប់ខ្ញុំហេតុអីមិនព្រមទទួលការព្យាបាល?>>

    លោកគួរតែព្យាយាមនិយាយអោយគេព្រមទទួលការព្យាបាលទៅអាចមានសង្ឃឹមខ្លះខ្ញុំគ្មានសមត្ថភាពព្យាបាលគេទេលាហើយ>>គ្រូពេទ្យប្រមូលឥវ៉ាន់គាត់ដើរចេញទៅព្រោះជំងឺរាងតូចវាហួសពីសមត្ថភាពគាត់អោយទាល់តែអោយគេទទួលការវះកាត់ពីដុកទ័រជំនាញតែម្តង

    #Skip

    ហឹម....ទឹក>>រាងល្អិតចាប់ផ្តើមដឹងខ្លួនតិចៗបបូរមាត់ប្រែជាស្លេកគ្មានសំណើមអីបន្តិចជំងឺគេកាន់តែដុនដាបទៅហើយ

    នេះទឹក...>>រាងក្រាស់ស្ទុះគ្រារាងតូចអោយងើបអង្គុយហើយយកទឹកទៅបញ្ចុករាងតូចតិចៗទាំងទឹកមុខរាបស្មើ

    មានរឿងធំបែបនេះហេតុអីកុហកបង...?>>

    គឺ......>>រាងតូចអោនមុខចុះទាំងដឹកកំហុស

    ឆ្លើយ>>រាងក្រាស់និយាយសំឡេងត្រជាក់ស្រិបធ្វើអោយរាងតូចដឹងភ្លាមៗថាគេមិនបានលេងសើចទេគេកំពុងតែខឹង

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now