45: ល្បិចទល់ល្បិច

870 90 3
                                    


    ហត់ណាស់>>រាងតូចនិយាយក្រោយដើរមើលពេញផ្សាររួចទៅហើយនឹងទិញបានរបស់របរជាច្រើន

    ឡើងមក>>រាងក្រាស់គ្រាន់តែលឺរាងតូចថាហត់ភ្លាមក៏បន្ទន់ជង្គង់អោយរាងតូចឡើងជិះខ្នងគេជាអ្នកអៀវ

    បងធ្វើអី?>>រាងតូចហាក់មិនយល់ថារាងក្រាស់ចង់ធ្វើអីសុខៗមកលុតជង្គង់បែបនេះ

    ក្រែងអូនហត់...ឡើងមកបងអៀវ>>

    អឺ...គឺទីនេះមនុស្សច្រើនណាស់មិនអីទេអូនដើរខ្លួនឯងវិញ>>

    ថាឡើងមក...មិនបាច់ខ្វល់ពីពួកគេទេអូនទើបតែងើបពីឈឺណាលឿនឡើង>>

    អឹម...ក៏បាន>>រាងតូចក៏ព្រមឡើងទៅលើខ្នងរាងក្រាស់

    អោយឥវ៉ាន់មកបងយួរអោយ>>

    អេ៎!....បងធ្វើអី?...អាយយ!...ប្រយ័ត្នដួល!>>រាងតូចស្រែកអោបករាងក្រាស់ព្រោះតែគេរត់

    អៀវប្រពន្ធដើរលេងអោយពេញផ្សារនឹងណាចេញដំណើរបានឬនៅលោកប្រពន្ធ>>

    អឹម...បានហើយ>>

    តោងអោយជាងណា>>រាងតីចប្រឹងអោបករាងក្រាស់ឡើងជាប់តាមគេប្រាប់ហើយរាងក្រាស់ក៏អៀវរាងតូចរត់ចុះរត់ឡើងពេញផ្សារគ្មានក្រែងចិត្តគេសោះ😒

    អា៎...ខិ...ខិ>>រាងតូចបានចឹងសើចឡើងកក្អឹកសម្លេងសើចរាងតូចលានលឺពេញផ្សារកែវភ្នែកជាច្រើនគូរសម្លឹងមករកពួកគេតែពួកគេមិនបានខ្វល់ទេគិតតែពីរត់លេងយ៉ាងសប្បាយ

    នែ៎!...យើងហត់ណាស់អៀវយើងបន្តិចទៅ>>

    លោកឆ្កួតទេហេស៎...មើលមាឌខ្ញុំនឹងមាឌលោកទៅមើលមើលអោយខ្ញុំអៀវលោកនោះ>>រាងល្អិតងាកមកសម្លក់គេថ្លែរគ្រាន់តែឲអៀនសោះដូចចង់ស៉ីសាច់ទាំងរស់😂

    យ៉ាងណា...យើងក៏ជួលឯងមកការពារដែរឯងចង់បានអីយើងអោយទាំងអស់ឥឡូវឯងត្រូវអៀវយើង>>

    លោកឯង!>>

    អៀវឬអត់ហាស៎?...>>

    អឺ...ក៏បានអាស្លេកមើលធ្លុះដល់ឆ្អឹង😒>>គេលួចជេរាងក្រាស់តិចៗ

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Unde poveștirile trăiesc. Descoperă acum