Part14: ពួកឯងមិនអាចឈ្នះយើងទេ

2K 214 0
                                    


    #Evening

    ល្ងាចឡើងពួកគេក៏មកជុំគ្នាពិភាក្សាគ្នារឿងកាលពីថ្ងៃមិញនេះ

    មើលទៅពួកវាកាន់តែហ៊ានហើយ>>Suga

    ខ្ញុំសួរតាមត្រង់ចុះពួកលោកទៅធ្វើស្អីគេបានជាគេតាមសម្លាប់មិនឈប់បែបនេះ>>ជីមីនសួរទៅរាងក្រាស់ទាំងពីរ

    គឺពួកយើងបានលួចរបស់មួយពីវា>>

    ណ៎កឃើញទេ...ហើយលោកទៅលួចរបស់គេធ្វើអី>>

    តែរបស់ដែលយើងលួចនោះគឺឯកសារទំនិញខុសច្បាប់របស់វា>>

    មែនហើយ...វាខ្លាចពួកយើងប្រាប់ប៉ូលីសវាក៏តាមស្លាប់យើងបំបិតមាត់>>

    ចុះហេតុអីលោកមិនប្រគល់វាអោយទៅប៉ូលីសទៅ>>ជីមីន

    គ្នាវានៅគ្រប់ទីកន្លែងសូម្បីតែប៉ូលីសក៏មានខ្លះជាគ្នាវាដែរចឹងហើយយើងត្រូវចាំដល់មានឱកាសល្អនឹងមានអ្នកណាដែលទុកចិត្តប្រគល់អោយទៅអ្នកនោះ>>

    ខ្ញុំថាពួកយើងគួរតែរកកន្លែងណាមានសុវត្តិភាពសិនទៅព្រោះពួកវាមើលទៅដឹងពីយើងច្បាស់ណាស់>>ថេយ៍

    មែនហើយតែពួកយើងទៅកន្លែងណាទៅ>>

    ផ្ទះលើភ្នំរបស់ប៉ាយើង>>ត្រូវហើយប៉ាថេយ៍មានផ្ទះនៅលើភ្នំមួយដែរព្រោះពីមុនគាត់នៅទីនោះនឹងមានចំការបន្លែនៅទីនោះដែរ

    មែនហើយយើងស្ទើរតែភ្លេចទៅហើយថាប៉ាឯងមានផ្ទះលើភ្នំមួយទីនោះមិនសូវមានមនុស្សរស់នៅទេពួកគេច្បាស់ជាមិនអាចស្មានដឹងថាយើងលាក់ខ្លួននៅទៅនោះទេ>>

    ពួកវាដឹងពីភូមិសាស្រ្តច្បាស់ណាស់ហើយដឹងថាទីនេះយើងមានគ្នាប៉ុន្មានអ្នកទៀតផង...បើតាមខ្ញុំគិតយប់នេះពួកវាប្រាកដជាមកម្តងទៀត>>

    គិតយ៉ាងម៉េចទៅ>>

    អ្នកប្រុសរបស់ដែលអ្នកប្រុសចង់បានខ្ញុំទិញមកហើយ>>Davដែលជាចំណិតរាងក្រាស់នាំកូនចៅគេប៉ុន្មាននាក់ដោយមានលើកកញ្ជក់មកជាច្រើនផ្ទាំង

    អគុណ...ផ្ញើលោកមើលក្រុមហ៊ុនផង>>

    បាទមិនអីទេចាំខ្ញុំមើលអោយ>>ថាហើយអ្នកកំលោះក៏ចេញទៅវិញបាត់

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now