Part32: កូនមិនចង់ទៅវិញទេ

1.3K 159 5
                                    


    ដុកទ័រអ្នកជំងឺដូចជាធ្ងន់ធ្ងរហើយ>>ជំនួយការពេទ្យប្រាប់ទៅដុកទ័រហើយសម្លឹងមើលទៅចង្វាក់បេះដូងរាងតូចឃើញថាវាកាន់តែខ្សោយហើយ

    រៀបចំឧបករណ៍ឆក់ទៅ>>ដុកទ័រកាន់តែញាប់ដៃញាប់ជើង

    1...2...3...ឆក់...ត្រឺត...ត្រឺត>>

    មិនកើតទេអ្នកជំងឺខ្សោយណាស់>>

    1ម៉ោងក្រោយ~~~~

    ដុកទ័រ...ថេយ៍យ៉ាងម៉េចហើយ?>>រាងក្រាស់គ្រាន់តែឃើញដុកទ័រចេញមកភ្លាមស្ទុះទៅសួរភ្លាម

    អ្នកជំងឺខ្សោយខ្លាំងណាស់ខ្ញុំមិនអាចជួយបានទេ>>ដុកទ័រក្រវីក្បាល

    មិនពិតទេជាធម្មតាថេយ៍រឹងមាំណាស់ម៉េចក៏ពេលនេះខ្សោយទៅវិញមកពីពួកឯងគ្មានសមត្ថភាពជួយគេមិនបានយើងនឹងកម្ទេចទីនេះមិនខានទេ>>រាងក្រាស់ស្ទុះទៅចាប់ក្របួចកអាវពេទ្យ

    ជុងគុក...ស្ងប់អារម្មណ៍សិនទៅ>>ជីមីនប្រញាប់រត់មកចាប់រាងក្រាស់

    អោយស្ងប់អារម្មណ៍យ៉ាងម៉េចនេះថេយ៍កំពុងមានគ្រោះថ្នាក់តែពេទ្យទាំងនេះបែរជាគ្មានសមត្ថភាពព្យាបាលគេទៅវិញ>>រាងក្រាស់ច្រឡោតឡើងគេចាប់មិនចង់ឈ្នះ

    ដុកទ័រ...បេះដូងអ្នកជំងឺដើរវិញហើយ>>ជំនួយការពេទ្យស្រែកហៅដុកទ័រក៏ប្រញាប់រត់ចូលទៅវិញ

    មានសង្ឃឹមហើយប្រើឧបករណ៍ឆក់ទៀតទៅ>>

    ថេយ៍...អូនត្រូវតែរឹងមាំឡើង*>>រាងក្រាស់គិតក្នុងចិត្តដើរទៅវិញដើរមកមុខបន្ទប់សង្គ្រោះបន្ទាន់

    ម៉េចក៏មិនឃើញប៉ាថេយ៍មកមើលចឹង>>

    ខ្ញុំមិនបានប្រាប់គាត់ទេ...ខ្ញុំខ្លាចគាត់បារម្មណ៍ខ្ញុំគិតថាថេយ៍ក៏មិនចង់អោយគាត់បារម្មណ៍ដែរ>>

    ចឹងគិតលាក់គាត់ចឹងមែន?>>

    ចាំថេយ៍ចេញពីបន្ទប់សង្រោះបន្ទាប់ចាំប្រាប់គាត់តែម្តងទៅ>>

    តាមចិត្តឯងទៅចឹង>>រាងក្រាស់ទៅអង្គុយនៅកន្លែងរងចាំពីរនាក់រាងតូច

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Unde poveștirile trăiesc. Descoperă acum