85: មនុស្សបោកប្រាស់!

1K 98 8
                                    


    #ពេលយប់

    ប្រហែលជាជ្រុះនៅក្រុមហ៊ុនហើយបើគេឃើញចប់មិនខានទេ>>ថេយ៍នៅអង្គុយគិតក្នុងបន្ទប់ម្នាក់ឯងខំលាក់អត្តសញ្ញាណខ្លួនឯងផងបែរជាជ្រុះខ្សែដៃនៅកន្លែងរាងក្រាស់ទៅវិញ

    ដំបូងឡើងយើងមិនគិតថាជាថេយ៍ទេគ្រាន់តែគិតថាស្រដៀងគ្នាតែពេលនេះគឺច្បាស់ណាស់ថាជាថេយ៍ពិតមែនទាំងរូបរាងទាំងការវៃរបស់គេនៅមានខ្សែដៃនេះទៀត>>ងាកមកមើលរាងក្រាស់វិញគេនៅអង្គុយមើលខ្សែដៃរាងតូចគេប្រាកដចិត្តហើយថារាងតូចមិនទាន់ស្លាប់ទេគ្រាន់តែគេមិនបង្ហាញខ្លួន

    #ថ្ងៃបន្ទាប់

    បងស្រីមកអង្គុយលេងសិនទៅ>>រាងក្រាស់អង្គុយនៅខាងក្រៅភូមិគ្រិះឃើញបងគេដើរមកក៏ហៅនាងអោយអង្គុយព្រោះនាងមានផ្ទៃពោះ

     ថ្ងៃនេះទឹកមុខស្រស់បស់ម្ល៉េះមានរឿងល្អអីមែនទេបានជាហៅបងមកជួបនោះ?>>

    គ្មានអីទេ...ខ្ញុំនឹកក្មួយនឹងណា>>

    ប្រាកដទេ...បងថាឯងច្បាស់ជាមានគម្រោងការអីហើយ>>នាងមើលតាមទឹកមុខរាងក្រាស់ថ្ងៃនេះស្រស់ខុសធម្មតា

    ពិតជាគ្មានមែន...ខ្ញុំសុំប៉ះក្មួយបន្តិចបានទេ?>>

    ប្រាកដជាបាន...>>ថាហើយរាងក្រាស់ក៏អោនយកត្រចៀកទៅស្តាប់ចលនាក្មួយគេនៅក្នុងពោះនោះតែគេក៏មានគម្រោងការអីដូចដែលបងស្រីគេនិយាយមែនគឺគេមានបំណងចង់សាកជនចម្លែកដែលតាមគេនោះហើយក៏បានផលមែនព្រោះពេលនោះដែរគេក៏ចាប់អារម្មណ៍ដឹងថាមានមនុស្សកំពុងមើលគេម្នាក់នោះគឺរាងតូចនោះឯងគេតែងតែតាមមើលសកម្មភាពរាងក្រាស់គ្រប់ពេលតែមិនហ៊ានចេញទៅជួបគេទេ

    នាងប្រហែលជាមនុស្សស្រីដែលគេជ្រើសរើសនោះហើយ>>រាងតូចនិយាយស្ងាត់ៗម្នាក់ឯងទាំងក្នុងចិត្តក៏រាងសប្បាយចិត្តដែរគេចេញពីរាងក្រាស់ក៏ព្រោះតែគេចង់អោយរាងក្រាស់បំភ្លេចគេនោះឯងបើរាងក្រាស់បំភ្លេចគេបានមែនល្អហើយគ្រាន់តែទ្រូងគេវាពិបាកកាត់ចិត្តបន្តិចថែមទាំងពេលនេះរាងក្រាស់មានកូនជាមួយនាងទៀតទើបគេពិបាកធ្វើចិត្ត...រាងតូចមើលរាងយូរបន្តិចហើយក៏ដើរចេញទៅទាំងដែលការពិតជាគម្រោងរាងក្រាស់សោះព្រោះតែរាងតូចមិនដឹងថាជីយ៉ាងជាបងស្រីគេទេ

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now