63: លោកបោកខ្ញុំ!

880 92 7
                                    


    ជាមួយប្តីចិត្តអាក្រក់រកលេខដាក់គ្មានជាមួយប្រុសផ្សេងហាច់រកគេ>>

    ហើយវាយ៉ាងម៉េចទាក់ទងអីនឹងលោក...ក្រែងលោកថាខ្ញុំប្រុសមួយមិនស្កប់ដប់មិនស្កល់នោះអីខ្ញុំក៏ធ្វើអោយលោកមើលហើយមិនចឹង...តែឥឡូវទើបតែបានពីរនាក់ទេចាំរកប្រាំបីនាក់ទៀតអោយគ្រប់ដប់នាក់ទើបវាស្រួល>>រាងតូចថាអោយរាងក្រាស់ម៉ាំងៗព្រោះពីមុនគេថារាងតូចចឹងមែន

    បងមិនព្រមទេអូនជារបស់បងតែម្នាក់>>

    លោកមានសិទ្ធិអីហាមខ្ញុំពួកយើងគ្មានអីពាក់ព័ន្ធគ្នាទៀតទេហើយលោកក៏អញ្ជើញចេញពីផ្ទះខ្ញុំទៅមុនពេលខ្ញុំCallប្តឹងប៉ូលិស>>

    បងមិនចេញទេ>>

    លោក!....បានបើលោកមិនចេញខ្ញុំចេញហើយខ្ញុំនឹងទៅដេកជាមួយDaniel>>

    អត់ទេ....បងចេញ....បងព្រមចេញអូនកុំទៅអី>>

    ចឹងក៏ចេញទៅ>>ថាហើយជុងគុកក៏ព្រមចេញទៅតែគេមិនទៅណាទេគេនៅតែឈរមុខផ្ទះរាងតូចដូចរាល់ដង

    មេឃភ្លៀងឥឡូវហើយម៉េចក៏មិនទៅវិញនៅឈរធ្វើស្អីទៀតអាប្រុសឆ្កួតអើយ>>រាងតូចលួចមើលរាងក្រាស់តាមបង្អួចគេនៅតែមិនព្រមទៅណា

    បើពូកែឈរណាស់ឈរដល់ស្លាប់ទៅមិនមែនកំហុសខ្ញុំទេមកពីលោកមិនព្រមទៅខ្លួនឯង>>គេក៏ដើរទៅគេងលើគ្រែវិញមិនទាន់បាន5នាទីផងភ្លៀងក៏ធ្លាក់មកធ្វើអោយគេមានចិត្តបារម្មណ៍ពីរាងក្រាស់កាន់តែខ្លាំង

    ហេតុអីត្រូវបារម្មណ៍ពីគេ?...គេមិនជាប់សាច់ឈាមជាមួយឯងទេគេយ៉ាងម៉េចស្រេចតែគេទៅ>>រាងទុចដេកនិយាយម្នាក់ឯងគេដេកមិនលក់សោះនៅតែគិតពីរាងក្រាស់

    មិនកើតទេចុះបើគេនៅឈរហាលភ្លៀងនោះស្លាប់មិនខានទេ>>ថេយ៍ប្រញាប់ស្ទុះងើបទៅមើលរាងក្រាស់តាមកញ្ចក់

    គេទៅណាហើយ...គេមានរឿងអីទេដឹង?>>ថេយ៍រត់ចុះទៅបើកទ្វាមើលយ៉ាងលឿនដូចការគិតរបស់គេមែនរាងក្រាស់បានដេកសន្លប់នៅមុខផ្ទះគេតែម្តង

    ជុង....ភ្ញាក់ឡើងលោកកុំបំភ័យខ្ញុំណា....ហិក....>>

    ម៉េចក៏លោកល្ងង់ម្ល៉េះម៉េចមិនព្រមទៅវិញហើយមកស្អែកទៀតទៅម៉េចក៏មកឈរហាលភ្លៀងបែបនេះ....បើលោកកើតអីខ្ញុំគិតយ៉ាងម៉េច?!>>រាងតូចទម្លាក់ឆ័ត្រចោលរត់ទៅត្រកងរាងក្រាស់រាងគេតូចលើករាងកាយក្រាស់មិនរួចទេតែគេនៅតែប្រឹងលើកឲរាងក្រាស់ចូលទៅខាងក្នុងទាល់តែបានទុកនៅក្រៅបែបនេះស្លាប់មិនខានទេ

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Hikayelerin yaşadığı yer. Şimdi keşfedin