82: យើងត្រូវការឲគេជួយ

869 91 2
                                    


    លែងដៃទៅ....ឯងមិនបាច់មកធ្វើជាល្អដាក់យើងទេ>>នាងស្រែកអោយរាងតូចលែងដៃនៅប្រឹងទាញដៃថេយ៍ចេញមិនអោយជួយទៀត

    នាងឆ្កួតទេហេស៎?...ទោះជានាងស្អប់ខ្ញុំតែនាងក៏គួរតែគិតដល់ប៉ានាងគិតដល់បងប្រុសនាងដែរ...ជាពិសេសបងប្រុសនាងទោះគេមិនបាននៅជិតមើលថែនាងតែក្នុងចិត្តគេស្រលាញ់នាងណាស់គេមកអង្វរខ្ញុំជិត100ដងទៅហើយអោយជួយមើលថែនាងតែនាងបែរជាអាត្មានិយមយ៉ាងនេះបងប្រុសនាងពិតជាអស់សង្ឃឹមណាស់ហើយ>>ថេយ៍ថាអោយនាងចំៗធ្វើអោយនាងស្ងាត់មាត់ជ្រៀប

    ហិក...បងប្រុសល្អនឹងខ្ញុំតែខ្ញុំអាក្រក់ណាស់មិនសមជាប្អូនគាត់ទេ>>

    ជាបងប្អូនកើតពីពោះម្តាយតែមួយទោះនាងធ្វើខុសច្រើនដងអាក្រក់យ៉ាងណាចិត្តអ្នកជាបងក៏នៅតែស្រលាញ់នាងលើកលែងអោយនាងដែរ...>>

    ប្រយ័ត្ន>>ថេយ៍យកដៃទៅរកខ្លាញ់ជំនួសនាង

    គេចង់រំលោភខ្ញុំ>>

    ខ្ញុំមិនបានធ្វើទេ>>

    បើនាងស្រលាញ់ខ្ញុំអោយ...ខ្ញុំចាត់ទុកនាងដូចជាប្អូនស្រីខ្ញុំអញ្ចឹង>>

    សុំទោស...ខ្ញុំតែងតែគិតខុសលើឯង>>នាងនឹងឃើញរឿងកន្លងដែលថេយ៍តែងតែជួយនាងមិនប្រកាន់នាងនោះធ្វើអោយនាងមានអរម្មណ៍ថាខុសដែលធ្វើបាបមនុស្សល្អដូចជាថេយ៍និងគិតខុសលើគេ

    តោងអោយជាប់ខ្ញុំទាញនាងឡើង>>ថេយ៍ប្រឹងប្រើកម្លាំងខ្លួនទាំងអស់ទាញនាងឡើង

    អឹម...>>នាងព្រមតោងដៃរាងតូចវិញ

    អា៎....ប្រូង...>>ដោយសារតែទឹកហូរខ្លាំងកួចទាញអ្នកទាំងពីរទៅជាមួយតែថេយ៍នៅតែមិនព្រមលែងដៃសូស៉ីដដែល

    ថេយ៍!!...ហុចដៃអោយបងមក>>រាងក្រាស់រត់ទៅចង់ទាញរាងតូចឡើងវិញតែដៃថេយ៍ម្ខាងតោងថ្មម្ខាងចាប់សូស៉ីមានដៃឯណាចាប់ដៃរាងក្រាស់នោះ

    លែងដៃខ្ញុំទៅមិនដឹងឯងនឹងស្លាប់ជាមួយខ្ញុំហើយ>>នាងប្រាប់អោយរាងតូចលែងដៃរឿងដែលថេយ៍ជួយនាងកន្លងមកវាគ្រប់គ្រាន់ទៅហើយ

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Donde viven las historias. Descúbrelo ahora