70: ខ្ញុំប្រាប់ហើយថាមិនអីទេ

804 97 1
                                    


    #ភូមិគ្រិះ

    មិនយូរប៉ុន្មានពួកគេក៏មកដល់ភូមិគ្រិះដោយតាមផ្លូវគ្មានអ្នកណានិយាយអីទេស្ងាត់រាងខ្លួនធ្វើអោយសភាពក្នុងឡាននោះស្ងាត់ច្រងំតែម្តង

    ម៉ាក់...នេះម៉ាក់មកដែរហេស៎?>>អ្នកស្រីចនប្រញាប់ចេញមកទទួលម្តាយក្មេក

    ម៉េចក៏ម៉ាក់មក?>>លោកចនដែលជាកូនបង្កើតនោះដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេដែលម៉ាក់គេមកនោះព្រោះគេនឹងម៉ាក់គេដូចជាមិនសូវត្រូវគ្នាទេតាំងពីគាត់បានបំបែកបំបាក់ស្នេហាដំបូងរបស់គាត់មកម្ល៉េះ

    យើងជាម្តាយមកលេងផ្ទះឯងលែងបានហើយហេស៎?>>

    ខ្ញុំមិនបាននិយាយទេ>>

    បានហើយបង...ម៉ាក់ហត់ហើយចូលទៅសម្រាកខាងក្នុងសិនទៅ>>អ្នកស្រីចនឃើញសភាពការណ៍មិនស្រួលក៏ប្រញាប់បំបែកពួកគាត់មុនពេលឈ្លោះគ្នាទាន់

    ម៉ាក់នេះទឹក>>គាត់យកទឹកត្រជាក់មកអោយម៉ាក់ក្មេក

    យ៉ាងម៉េចហើយការងាររបស់ឯងនោះ?>>

    គ្មានអីទេដំណើរការធម្មតាទេ>>

    ចុះក្រុមហ៊ុនដែលអោយគុកគីមើលនោះ>>

    គឺដំណើរការល្អណាស់មួយរយៈនេះក្រុមហ៊ុនយើងរកចំណូលបានច្រើនដោយសារកូនជុងបានចេញម៉ូតឡានថ្មីមានអ្នកទិញច្រើន>>

    គុកគីយើងសមត្ថភាពមិនធម្មតាទេ>>

    #Skip

    នែ៎...ឯងដើរមិនចេះមើលទេហេស៎?!>>សូស៉ីស្រែកអោយរាងតូចទាំងដែលមិញនេះនាងមានបំណងមកបុករាងតូចមុនសោះ

    ក្រែងមិញនេះនាងជាអ្នកបុកខ្ញុំហេស៎?>>ថេយ៍និយាយទាំងទឹកមុខរាបស្មើគេកំពុងពិបាកចិត្តគ្មានអារម្មណ៍ឈ្លោះជាមួយនាងទេ

    អ្នកណាបុកឯងមកពីឯងមកបាំងផ្លូវយើង>>

    ខ្ញុំឈរមួយកន្លែងរឿងអីទៅបាំងផ្លូវនាងដើរនោះផ្លូវមិនមែនតូចដល់ថ្នាក់នាងដើរមកបុកខ្ញុំហើយថាខ្ញុំបាំងផ្លូវនាងនោះទេ>>

    ឯង....>>នាងក្តាប់ដៃខឹងនឹងរាងតូចជាខ្លាំង

    បើអស់អីហើយខ្ញុំទៅវិញហើយ>>ថេយ៍បែរខ្នងប្រុងដើរទៅតែគិតហេស៎ថានាងតូចនេះអោយទៅងាយនាងប្រុងវៃរាងតូចពីក្រោយទៅហើយតែថេយ៍បានដឹងមុនហើយក៏គេចចេញទៅធ្វើអោយអាចែនឹងផ្កាប់មុខទៅទាំងកម្រោល🥴

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now