Part29: បងយ៉ាងម៉េចហើយ?

1.7K 167 4
                                    


   #មួយសប្តាហ័ក្រោយ~~~~

    ភ្លេចៗខ្លួនក៏ដល់ថ្ងៃដែលរាងក្រាស់ត្រូវទៅប្រកួតស៊ីសាច់ហុតឈាមបាត់ទៅហើយទាំងមិនដឹងថាដៃគូរប្រយុទ្ធខ្លាំងឬខ្សោយទេទៅទាំងប្រថុយប្រថាន

    RM Hyungម៉េចក៏មិនមកយកពួកយើង?>>

    គាត់ប្រាប់ថាគាត់ទៅចាំយើងនៅទីលានមុនហើយ...ទៅដល់ឃើញគាត់ហើយ>>

    ពួកយើងចេញដំណើរទៅជិតដល់ពេលប្រកួតដែរហើយ>>ថេយ៍

    តោះ>>ពួកគេក៏នាំគ្នាចូលឡានដោយអង្គុយកន្លែងរាងៗខ្លួនទុកអោយថេយ៍ជាអ្នកបើកឡានរាងក្រាស់អង្គុយជិតថេយ៍...ពួកគេធ្វើដំណើរជិតកន្លះម៉េាងទើបទៅដល់ព្រោះវារាងឆ្ងាយដែរ

    អេ៎...អាល្អិតមកដល់ហើយហេស៎?>>ណាមជូន

    ត្រូវតែឈ្នះណាវ៉ើយនេះជាការប្រកួតដកពានហើយ"ជេហូប

    ជុងគុកមកហើយហេស៎ទៅផ្លាស់សម្លៀកបំពាក់អោយហើយទៅ>>បុរសម្នាក់ដែលត្រូវជាសមាជិកក្នុងក្រុមរាងក្រាស់ដែរ

    អេ៎...នេះហេស៎ជាអ្នកដែលត្រូវប្រកួតជាមួយយើងនេះមើលទៅដូចជាគ្មានឃើញអស្ចារ្យដូចឈ្មោះផង>>ម្នាក់ដែលត្រូវជាដៃគូប្រកួតរបស់រាងក្រាស់មានកម្ពស់ខ្ពស់ជាងរាងក្រាស់បន្តិចដើរមកជាមួយក្រុមបាល់បោះរបស់គេ

    ឯង....>>រាងក្រាដក្តាប់ដៃចង់តែហក់ទៅដាល់អាម្នាក់នឹងទេតែរាងតូចឃាត់ព្រោះទីនេះមានមនុស្សច្រើនណាស់

    អេ៎...ក្មេងម្នាក់នេះស្អាតដល់ហើយ>>និយាយឌឺរាងក្រាស់មិនអស់ចិត្តនៅហ៊ានលូកដៃទៅច្បិចចង្ការរាងតូចដែលឈរជិតនោះទៀត

    នែ៎!!...ម៉ែឪឯងមិនដែលឲចូលសាលាទេហេស៎បានទេគ្មានសុជីវធម៌ចំពោះអ្នកដទៃបែបនេះ...អរប្រហែលជាមិនដែលចូលរៀនម៉េាងសីលធម៌ទេមើលទៅបានជាចេញមកចរិកពាលបែបនេះ...អាណិតម៉ែឪឯងណាដែលមានកូនមកចរិតឆ្កែបែបនេះបើយើងជាម៉ែឪឯងវិញណាយើងច្របាច់កឯងងាប់តាំងពីតូចម្ល៉េះមិនទុកចិញ្ចឹមនាំតែបំបង់បាយបែបនេះទេវាគ្មានប្រយោជន៍សុខចិត្តចិញ្ចឹមឆ្កែប្រសើរជាងចិញ្ចឹមឯងផង>>ជីមីនអត់មិនបានRapឡើងញាប់ស្អេកពួកនោះលឺហើយចុកដល់ក្តិតអាចម៍🤣

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now