77: ម៉េចក៏សុខៗចង់ប្តូរគ្នា?

804 99 7
                                    


   #ថ្ងៃបន្ទាប់

    ជុង...ឯណាថេយ៍ម៉េចក៏គេមិនចុះមកជាមួយឯង?>>អ្នកស្រីចនសួរកូនប្រុសដែលទើបតែដើរចុះពីខាងលើកមក

    គេមកឥឡូវហើយម៉ាក់>>ថាហើយគេដើរមកអង្គុយចុះទាំងទឹកមុខស្រពោន

    កូនកើតអីម៉េចក៏ធ្វើមុខបែបនេះ?>>អ្នកជាម្តាយឃើញមុខកូនមើលមិនយល់បែបនេះទើបសួរ

    គ្មានអីទេម៉ាក់>>

    ថេយ៍មកហើយហេស៎?...មកញ៉ាំបាយមក>>លោកចនបន្ទាប់ពីឃើញរាងតូចចុះមកទើបគាត់ហៅគេមកញ៉ាំបាយជាមួយ

    អត់ទេ...ខ្ញុំចាំញ៉ាំជាមួយអ្នកបម្រើតាមក្រោយក៏បានដែរ>>រាងតូចនិយាយទាំងមុខស្មើរហើយក៏ងាកមើលមុខរាងក្រាស់បន្តិច

    មិនបានទេម៉េចនឹងអាចឲឯងញ៉ាំជាមួយអ្នកបម្រើនោះមកញ៉ាំមក>>អ្នកស្រីចនគាត់បានដឹងហើយថាថេយ៍ជាកូនប្រពន្ធមុខរបស់លោកចនតែគាត់មិនបានខឹងទេព្រោះគាត់ស្រលាញ់ថេយ៍ដូចកូនគាត់ម្នាក់ដែរ

    ក៏បាន>>ថេយ៍ដើរទៅអង្គុយទល់មុខរាងក្រាស់ពួកគេអង្គុយសម្លឹងមុខគ្នាដូចចង់ស៉ីសាច់គ្នាទាំងរស់អញ្ចឹង

    យ៉ុនហ្គីមកញ៉ាំបាយមកកូន>>

    បាទម៉ាក់...ម៉ោះ>>រាងក្រាស់ក៏ទាញដៃរាងល្អិតមកអង្គុយជិតខ្លួនពួកគេអង្គុយមើលមុខថេយ៍និងជុងគុកឆ្លាស់គ្នា

    នេះពួកឯងកើតអីនាំគ្នាអង្គុយសម្លឹងមុខគ្នាដូចចង់ស៉ីសាច់គ្នាបែបនេះម្ហូបត្រជាក់អស់ហើយ>>ដោយឃើញពួកគេមិនព្រមញ៉ាំបាយក៏ថាអោយបន្តិចទៅ

    គ្មានអីទេ>>អ្នកទាំងបួនក៏លើកស្លាបព្រាមកកាន់ញ៉ាំបាយធម្មតាវិញចង់ដឹងថាមានរឿងអីអត់ចាំadminប្រាប់😆

    #ត្រឡប់ទៅមុននេះបន្តិច

    ខ្ញុំចង់អោយជីមីនទៅការពារលោកវិញ>>

    មិនបានដាច់ខាត...ហេតុអីត្រូវដូរ?...ម៉េចក៏សុខៗចង់ប្តូរគ្នា?>>

    ព្រោះតែខ្ញុំចង់ដូរនឹងហើយជីមីនការពារមានអីមិនល្អ?>>

    តែយើងមិនត្រូវការយើងត្រូវការឯង...ហេតុអីឯងចេះតែគេចពីយើងគ្រប់ពេលបែបនេះមានរឿងអីក៏និយាយគ្នាអោយដឹងរឿងទៅម៉េចក៏គ្រប់គ្នាធ្វើដូចជាខ្ញុំជាអ្នកក្រៅអញ្ចឹង?>>រាងក្រាស់ថាអោយរាងតូចខ្លាំងៗគ្រាប់គ្នាហាក់ដូចជាមានរឿងលាក់បាំងនឹងគេ

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now