61: អាប្រុសឆ្កួត

901 92 0
                                    


    នែ៎...ឯងមើលស្អី>>សូហ្គាហៅជីមីនព្រោះតែគេគិតតែរវល់ភ្លឹកមើលស្អីមិនដឹងទេហៅមិនចង់លឺ

    លោកមិនឃើញទេហេស៎មានរបស់ញ៉ាំច្រើនណាស់មកយប់នេះមិនខាតទេ>>

    គិតតែពីស៉ី>>

    សួស្តី.....យុនខានជួបគ្នាយូរហើយមិនស្មានថាថ្ងៃនេះជួបបងសោះ>>ដាមីដែលជាអតីតសង្សាចាស់រាងក្រាស់នោះស្លៀករ៉ូបពណ៌ក្រហមឆើតដើរមករករាងក្រាស់

    នាងនៅទីនេះដែរហេស៎?...ចៃដន្យមែន>>រាងក្រាស់ធ្វើមុខញឹមៗដាក់នាង

    មិនមែនចៃដន្យទេជានិស្ស័យច្រើនជាង>>នាងចូលទៅអង្អែលទ្រូងមាំរាងក្រាស់តិចៗ

    កុំបែបនេះអីមនុស្សច្រើនណាស់>>រាងក្រាស់ទាញដៃនាងចេញ

    បងប្លែកច្រើនណាស់....សុំទោសណាថ្ងៃនោះមកពីអូនខឹងពេក>>

    រឿងកន្លងហួសហើយកុំរំលឹកអីពួកយើងក៏លែងជាអីនឹងគ្នាដែរខ្ញុំមានមនុស្សខ្ញុំស្រលាញ់ហើយ>>

    ខ្ញុំចង់ឃើញមុខនាងដល់ហើយថាស្អាតប៉ុណ្ណាទៅ...អេ៎ក្រែងនេះជាអង្គរក្សបងហេស៎ស្មានតែដេញក្បាលចោលបាត់ហើយ>>នាងធ្វើជានិយាយដៀមដាមរាងតូច

    ហើយយ៉ាងម៉េចដេញមិនដេញទាក់ទងអីនឹងនាងទ្រង់ចេះដឹងរឿងគេម្ល៉េះជាងអ្នកជិតខាងទៀត>>

    នែ៎...យើងនិយាយស្រួលបួលតា៎ឯងនិយាយអោយមានសីលធម៌បន្តិចបានទេឬមួយឯងមិនដែលបានចូលរៀនទេ>>

    ហីយ៉ា....នាងមិនដុះធ្មេញទេអីក្លិនឡើងហួង....ចរិកនាងក៏មិនខុសពីក្លិនមាត់នាងដែរមកធ្វើខ្លួនឯងត្រឹមត្រូវស្អីដើរមកហាច់រកប្រុសកណ្តាលហ្វូងមនុស្សនឹងហេស៎កូនអ្នកចេះដឹងមានសីលធម៌គួរអោយចង់សើចមែន...តោះយុនពួកយើងទៅនៅម្តុំនេះស្អុយមាត់អ្នកខ្លះអែក៎>>ជីមីនអោបដៃរាងក្រាស់ដើរចេញទៅបាត់ដោយមិនភ្លេចលានអណ្តាតដាក់អ្នកម្ខាងទៀត

    អាយយ....ឯងថាអ្នកណាមាត់ស្អុយអាខ្ទើយ>>ទុកឲនាងស្រែកជេរាងតូចឡើងគេងាកមើលមុខនាងគ្រប់គ្នា

    ពិធីដេញថ្លៃពេជ្រក៏បានប្រព្រឹត្តទៅយ៉ាងរលូតរហូតដល់របស់ចុងក្រោយគេដែលត្រូវដេញថ្លៃនោះគឺខ្សែកពេជ្យយ៉ាងស្រស់ស្អាតមួយខ្សែដែលរាងក្រាស់អង្គុយចាំជាយូរនោះឯរាងតូចវិញមិនបានខ្វល់ទេហើយគេក៏មិនបាននៅជាមួយរាងក្រាស់ដែរគេរវល់ញ៉ាំអាហារលើតុនោះឡើងណែនមាត់😂

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now