68: បងជំពាក់អូនច្រើនណាស់

802 93 11
                                    


   បើគេមិនមែនជាកូននាងហេតុអីក៏មុខដូចគ្នាម្ល៉េះ?...ក្រែងនាងមានកូនប្រុសតែម្នាក់ទេ??>>លោកយាយរាងក្រាស់អង្គុយគិតក្នុងបន្ទប់ម្នាក់ឯង...គាត់មិនដឹងថាម៉ាក់ថេយ៍មានកូនពីរទេ

    #ត្រឡប់ទៅអតីតកាលបន្តិច(កកស្រាយចម្ងល់អ្នកអាន)

    បងអូនមានកូនហើយ>>

    មែនហេស៎...បងក្លាយជាប៉ាគេហើយបងសប្បាយចិត្តណាស់!>>លោកចនលោតអោបអ្នកជាប្រពន្ធពួកគាត់បានរៀបការរួចហើយប៉ុន្តែមិនមែនជាលក្ខណះធំដុំអីទេពួកគ្រាន់គ្រាន់តែទៅការនៅព្រះវិហារនឹងបានស្បថស្បែរបន្តិចប៉ុណ្ណោះព្រោះតែគ្រួសារមិនយល់ស្របពិសេសគ្រួសារលោកចននេះឯង

    ខិ...ខិ...គ្រូពេទ្យប្រាប់ថាគេមានសុខភាពល្អណាស់ហើយរឹងមាំទៀតផង>>

    ហីយ៉ា...កូនប្រុសប៉ាត្រូវតែរឹងមាំចឹងហើយឆាប់បានចេញមកលេងជាមួយប៉ា>>គាត់អង្អែលព្រោះអ្នកជាប្រពន្ធតិចៗទាំងអារម្មណ៍សប្បាយចិត្ត

    បងឆ្កួតទេហេស៎កូនយើងទើបតែបាន3ខែទេមិនទាន់ដឹងស្រីឬប្រុសផងចង់អោយចេញយ៉ាងម៉េច?>>

    ស្រីឬប្រុសយ៉ាងណាក៏ជាកូនអូននឹងបងដែរបងស្រលាញ់ទាំងអស់នឹង>>

    ចុះម៉ាក់បងនោះគិតយ៉ាងម៉េច?>>

    បងនឹងប្រាប់គាត់ហើយសុំគាត់អោយពួកយើងបានរៀបការជាមួយគ្នាស្របច្បាប់នឹងមានការយល់ព្រមពីគ្រួសារ>>

    ប៉ុន្តែម៉ាក់បងគាត់មិនពេញចិត្តអូនទេដោយសារតែអូនក្រហើយគ្រួសារលែងទទួលស្គាល់ទៀត>>

    ទោះជាគាត់មិនព្រមក៏បងនៅតែស្រលាញ់អូននឹងកូនយើងដែរ>>

    #Skip

    ទើបតែមកពីណា...ទៅជួបស្រីគ្មានពូជអំបូរនោះទៀតហើយមែនទេ?...ម៉ាក់ប្រាប់ឯងប៉ុន្មានដងហើយថាអោយឈប់ទាក់ទងនាងម៉េចក៏ឯងមិនស្តាប់ម៉ាក់!>>

    ម៉ាក់កុំថាអោយនាងបែបនេះអីម៉ូលីសមិនមែនជាមនុស្សស្រីបែបនោះទេនាងជាមនុស្សស្រីល្អណាស់ហើយពួកយើងក៏បានមានកូនជាមួយគ្នារួចហើយដែរខ្ញុំនឹងទទួលខុសត្រូវលើនាង>>

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now