ភាគទី1:គេមិនមែនស្លូតបូតពេកនោះទេ

5.2K 342 12
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ផ្ដើមរឿង...

❤✨សូមរីករាយក្នុងការអាន✨❤

ក្មេងតូចកំសត់សាច់សរលោងដូចគុជចង្កេះតូចស្អាតកំពុងតែដើររអ៊ូរងូវៗពីជីវិតរបស់ខ្លួនហេតុអ្វីក៏ជីវិតគេលំបាកយ៉ាងនេះគ្មានឪពុកម្ដាយ ជីវិតក៏ទាល់ក្រហើយឥឡូវសូម្បីតែការងារក៏គ្មានធ្វើលុយក៏អត់បានលុយឯណាទៅបង់ថ្លៃផ្ទះជួលដែលគេរស់នៅសព្វថ្ងៃ។

ព្រូស...

" អ៊ុំស្រីៗយ៉ាងមិចទៅហើយ " គេដើរឱនមុខឈ្ងោកខឹងចិត្តនិងជីវិតសុខៗក៏ប្រទះឃើញមនុស្សស្រីវ័យរាងចំណាស់កំពុងតែដួលសន្លប់គេក៏លើកាយគាត់មកដាក់ក្នុងដៃរួចអង្រង់បន្តិចៗដើម្បីឲ្យគាត់ដឹងខ្លួនតែគាត់នៅតែមិនទាន់ដឹងខ្លួនបើតាមគេមើលអាការៈរបស់គាត់ប្រហែលជាខ្យល់គរហើយមើលទៅ រាងតូចល្អិតជីមីនក៏ដកយកបំពង់ហឺតពីកាបូបតូចរបស់គេយកមកដាក់ជិតច្រមុះរបស់ស្ត្រីវ័យចំណាស់នោះតិចជាបំណងឲ្យគាត់ឆាប់បានដឹងខ្លួនព្រមទាំងយកដៃតូចៗរបស់គេទៅឈ្លីក្បាលឲ្យគាត់ថ្នមៗដៃ គេមិនដឹងថាគាត់ជាអ្នកណាមកពីណានោះទេតែឃើញបែបនេះហើយមិនជួយមិនបាន ម៉្យាងម៉ាក់ប៉ារបស់គេក៏ធ្លាប់បានប្រាប់ថាអំពើល្អនិងមានផលល្អតបស្នងមកយើងវិញ ស្ត្រីចំណាស់នោះគាត់ក៏បានដឹងខ្លួនឡើងតែគាត់ដូចជានៅវិលមុខនៅឡើយទើបគាត់យកដៃទប់ក្បាលរបស់គាត់តិចៗ។

" មីងអរគុណច្រើនហើយណាក្មួយដែលបានជួយមីង " គាត់ក៏ងាកទៅញញឹមបន្តិចដាក់ជីមីនតែស្នាមញញឹមក៏មិនសូវស្រស់ព្រោះគាត់មិនសូវស្រួលក្នុងខ្លួន។

" បាទ មិនអីទេអ្នកមីង ចុះអ្នកមីងយ៉ាងមិចហើយអ្នកមមីងមិនអីទេមែនទេ " ជីមីនក៏ញញឹមទៅកាន់គាត់រួចក៏សួរទៅគាត់ជាហូរហែព្រោះតែបារម្ភពីសុខភាពគាត់ដូចគ្នានៅសុខៗគាត់ស្រាប់តែដួលសន្លប់បែបនេះ។

" មីងមិនអីទេមីងអរគុណក្មួយច្រើនហើយណា៎ ក្មួយមិនថែមទាំងស្អាតទេថែមទាំងចិត្តល្អទៀត " អាការៈរបស់គាត់ក៏បានស្បើយឡើង គាត់ក៏បាននិយាយសរសើរពីចរិតដ៏ល្អរបស់រាងតូចចេះជួយយកអាសាបារម្ភពីអ្នកដទៃបែបនេះកម្រមានណាស់។

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now