ភាគទី38+ភាគបញ្ចប់:សុភមង្គល

1.4K 143 7
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា ហ្វីអូរ៉ា
ភាគទី38+ភាគបញ្ចប់

❤✨សូមអានដោយក្ដីរីករាយ✨❤

ប៉ុន្មានថ្ងៃបានកន្លងផុតក៏បានដល់ពេកវេលាដែលជីមីននិងស៊ូហ្កាតែងតែទន្ទឹមរង់ចាំដោយសារតែថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសរបស់ពួកគេទាំងពីរ នៅក្នុងសណ្ឋាគារដ៏ប្រណិតនិងទំនើបមួយគឺពោពេញទៅដោយភាពអ៊ូអរដោយសារតែមានការអញ្ជើញចូលរួមរបស់វត្តមានភ្ញៀវកិត្តិយសជាច្រើនដែលបានមកដើម្បីចូលរួមក្នុងពិធីមង្គលរបស់ស៊ូហ្កានិងជីមីន លោកហ្វីអូរ៉ាអ្នកស្រីហ្វារីសស៊ូហ្កានិងណាមជុនកំពុងតែមមារញឹកក្នុងការទទួលភ្ញៀវដោយមានតែស្នាមញញឹមជាប់និងផ្ទៃមុខឥតរលប់បន្តិចសោះឡើយ។
" ជីមីនហា៎ឯងពិតជាស្រស់ស្អាតណាស់ដូចជាតុក្កតាយ៉ាងអញ្ចឹង " ថេយ៉ុងឈរសរសើរសម្រស់របស់មិត្តបន្ទាប់ពីជាងផាត់មុខចំណានបានរៀបចំខ្លួននិងផាត់មុខស្ដើងៗបែបធម្មតាឲ្យជីមីនរួចរាល់ សម្រស់ជីមីនធម្មតាគឺស្រស់ស្អាតទៅហើយពេលដែលបានតុបតែងបន្ថែមដោយគ្រឿងម្សៅបែបនេះកាន់តែស្រស់ស្អាតទ្វេរដង បូករួមជាមួយនិងសក់ពណ៌ទង់ដែងរបស់គេវាកាន់តែឥតខ្ចោះដូចជាតុក្កតា។
" ហូ៎យ ឯងសរសើរពេកហើយ " ជីមីនសម្លឹងមើលទៅខ្លួនឯងក្នុងកញ្ចក់គេមានអារម្មណ៍ថាអៀននិងខ្លួនឯងយ៉ាងមិចមិនដឹងទេហើយវាក៏ប្លែកម៉្យាងព្រោះតែគេមិនដែលតុបតែងលើមុខក្រៅពីលាបក្រេមរលោងរលោងលើបបូរមាត់។
" ជីមីនពិតជាស្អាតមែន បងមើលសឹងមិនស្គាល់ដូចតុក្កតាជ័រខ្លាំងណាស់ " ជីនបានចូលមកក្នុងបន្ទប់តែងខ្លួនដើម្បីមកមើលពីការរៀបចំរបស់ជីមីនតែគេបានប្រទះភ្នែកនិងសម្រស់ដ៏ផូរផង់ស្រស់ស្អាតរបស់ជីមីនធ្វើឲ្យជីនអត់និងសរសើរមិនបាន។
" ខ្ញុំអៀនណាស់ អ្នកទាំងពីរកុំសរសើរដូច្នេះទៅមើល "
ជីមីនយកដៃខ្ទប់មុខអៀនឡើងក្រហមមុខទៅហើយ នេះបញ្ជាក់ថាជីមីនកំពុងតែអៀនប្រាកដណាស់ ព្រះអើយសរសើរតែបន្តិចសោះក៏អៀនវែបនេះទៅហើយចុះទម្រាំតែសរសើរខ្លាំងជាងនេះអៀនទៅខាំអ្វីហើយទៅ?
" ត្រូវហើយបងជីននៅខាងក្រៅមានភ្ញៀវច្រើនដែរទេ? " ថេយ៉ុងងាកកទៅសួរជីនព្រោះមុននេះគេដាក់មុខនិងប្រឡោះកជីមីន ដោយសារតែខ្លួនរវល់តែនៅជាមួយជីមីនមិនទាន់បានចេញទៅខាងក្រៅទើបមិនដឹងពីភាព
អ៊ូរអឈូរឆរបស់អ្នកខាងក្រៅ។
" នៅខាងក្រៅមានភ្ញៀវច្រើនណាស់ បងដើរមកសឹងតែវង្វេងផ្លូវទៅហើយ ណាមជុនកំពុងតែនៅទទួលភ្ញៀវដូចគ្នា តែនិយាយអញ្ចឹងមិនទាន់បានឃើញជុងហ្គុកនៅឡើយទេ គេបាត់ទៅណាទៅ? " ជីនស្រាប់តែចាប់អារម្មណ៍ថាមិនទាន់បានឃើញវត្តមានរបស់ជុងហ្គុក
ថេយ៉ុងដូចគ្នាគេមានចម្ងល់ផុសឡើងពេញហ្នឹង បាត់ទៅណាទៅទើបមិនឃើញមករកគេ។
" ជីមីន យើងទៅរកជុងហ្គុកសិនណា៎ បងជីនខ្ញុំផ្ញើរមើល
ជីមីនផង " ដោយមានមន្ទិលមិនអស់ចិត្តទើបថេយ៉ុងស្រាប់ចិត្តទៅរកជុងហ្គុកនៅខាងក្រៅតែម្ដងទៅ គំនិតរបស់គេគឺថាជុងហ្គុកកំពុងតែនៅជាមួយស្រីច្បាស់ណាស់ ជីនមិននិយាយអ្វីគ្រាន់តែងក់ក្បាលតប។
" កុំតានតឹងអីណាជីមីនធ្វើចិត្តឲ្យសប្បាយសប្បាយទៅឮទេ " ជីនដើរមកជិតជីមីនដោយនិយាយប្រាប់កុំឲ្យជីមីនភ័យព្រោះបើមើលតែមុខជីមីនគឺដឹងតែម្ដង ជីនប៉ះស្មារជីមីនតិចតិច រាងល្អិតចាប់ដៃជីនវិញនិងដកដង្ហើមមួយខ្សឺតដើម្បីឲ្យស្រស់ស្រាយជាងមុន ព្រោះគេមិនធ្លាប់រៀបការពីមុនមកទេដូចនេះអារម្មណ៍រំភើបនិងភ័យវាដើរទន្ទឹមគ្នា តែយ៉ាងណាគេនៅតែព្យាយាមមិនតានតឹងធ្វើឲ្យខ្លួនមានអារម្មណ៍ថារីករាយព្រោះថ្ងៃនេះជាថ្ងៃមង្គលរវាងគេនិងបុរសជាទីស្រឡាញ់។
" ជុងហ្គុកឯងទើបមកពីណា " ស៊ូហ្ការៀបនិងដើរទៅបន្ទប់ទឹកក៏បានជួបគ្នានិងជុងហ្គុក ស៊ូទាញដៃជុងហ្គុក
មកម្ខាងដើម្បីងាយស្រួលក្នុងការនិយាយគ្នា ឃើញថាមួយព្រឹកនេះបាត់ជុងហ្គុកទើបនិងឃើញវត្តមានពេលនេះឯង។
" ខ្ញុំគ្មានទៅណាទេបងព្រឹកមិញមានការទៅក្រៅបន្តិចហើយឈាងចូលញ៉ាំកាហ្វេទើបមកយឺតសុំទោសណា៎បងប្រុស " ជុងហ្គុករៀបរាប់ឲ្យស៊ូហ្កាដឹងដើម្បីកុំឲ្យខឹងនិងខ្លួនដែលមកចូលរួមយឺត តែវាមិនជាអ្វីដែលស៊ូហ្កាខឹងនោះទេគ្រាន់តែមិនបានឃើញវត្តមានទើបស៊ូហ្កាសួរ។
" មិនអីទេតែកុំភ្លេចទៅរកថេយ៉ុងផង បើអញ្ចឹងទេជួយទៅទទួលភ្ញៀវផង " ស៊ូហ្កាក៏ដើរទៅបន្ទប់ទឹក នាយប្រាប់បែបនេះពីព្រោះស្គាល់ចរិតថេយ៍ស្ដេចប្រច័ណ្ឌដូចតែប្រពន្ធគេ។
" សួស្ដីប្រុសសង្ហារ សុំសួរបន្តិចបានទេតើកន្លែងថតរូបនៅទីណាដែរ " ជុងហ្គុកកំពុងតែរៀបនិងដើរទៅរកថេយ៍ទៅហើយតែក៏ត្រូវឈប់វិញព្រោះតែវត្តមានរបស់ស្រីស្អាតម្នាក់នោះមកកាត់ នាងមកមិនមែនចង់សួរបែបនេះទេគ្រាន់តែចង់អូសក្រឡាជុងហ្គុកតែប៉ុន្នោះ និយាយឲ្យងាយស្ដាប់ទៅគឺទាក់ព្រោះជុងហ្គុកនេះទាំងសង្ហារទាំងមានស្រីណាទៅដែលមិនប៉ងប្រាថ្នានោះ។
" គឺថាអ្នកនាងទៅត្រង់ហើយបត់ស្ដាំទៅឃើញហើយ "
ជុងហ្គុកមិនបានគិតច្រើនគិតថានាងគ្រាន់តែសួរធម្មតាព្រោះនៅទីនេះវាធំនិងគគ្រឹកគគ្រែងទើបជារឿងធម្មតាហើយដែលពិបាករកទីតាំងបរិវេណខាងក្នុងដើរមិនស្រួលទេវង្វេងជាមិនខានឡើយ។
" អរគុណប្រុសសង្ហារតែពួកយលងមិនគិតស្គាល់គ្នាទេឬ? " នាងញញឹមស៊ិចស៊ីទៅកាន់ជុងហ្គុកបបួលអញ្ជើញឲ្យអ្នកកម្លោះមកទាក់ទងជាមួយនាង តែជុងហ្គុកបែជាញញឹមហួសចិត្តទៅវិញតាំងពីមានថេយ៍មកគេមើលអ្នកណាមិនចូលភ្នែកទេចំណែកប្រអប់បេះដូងដាក់បានតែថេយ៍ម្នាក់គត់។
" សុំទោសផងតែខ្ញុំមានប្រពន្ធហើយ " គេមិនចេះក្បាច់ក្បូរនាំតែខាតពេលទើបឆ្លើយត្រង់ៗតែម្ដង ស្រីម្នាក់នោះធ្លាក់ទឹកមុខបន្តិចប៉ុន្តែនៅតែមានអារម្មណ៍ចង់ទាក់ជុងហ្គុកដូចដើម ពិបាកនិងឲ្យត្រីធំរហូតពីដៃណាស់ នាងបម្រុងនិងវាចារឆ្លងឆ្លើយសម្ដីជាមួយជុងហ្គកបន្តប៉ុន្តែត្រូវកាត់ដោយសារវត្តមានរបស់ថេយ៉ុង។
" ឃើញម្ចាស់គេមកប៉ុន្នឹងហើយនៅមិនទៅវិញទៀត ចង់យ៉ាងមិច តែថាមុខនាងស្អាតប្រសិនបើមានស្នាមជាំទៀតប្រហែលកាន់តែស្អាតហើយ " មុខថេយុងគឺមាំកាចតែម្ដង គេចាប់ចង្ការស្រីស្រស់ម្នាក់នោះមកមើលទំនងជាពេញចិត្តតែមិនមែនទេគ្រាន់តែនិយាយគម្រាមបន្លាចលេងតែប៉ុន្នោះ ស្រីម្នាក់នោះប្រញ៉ាប់ស្ទុះចេញទៅវិញយ៉ាងលឿនព្រោះតែមើលទៅថេយ៍មិនស្លូតទេស្ដាយសាច់មុខដែលខំថែរទាំងយប់ទាំងថ្ងៃណាស់។
" បងដូចគ្នាស្រីញ៉ែឲ្យសម្ងំ " ថេយ៉ុងក្ដិចដើមដៃរបស់ជុងហ្គុកមើលទៅជុងដោយភ្នែកកាច ដោយសារគេបានឈរអម្បាញ់មិញនិងបានឮបានដឹងថាជុងហ្គុកមិនបានញ៉ែនាងម្នាក់នោះទេ បើមិនអញ្ចឹងជុងហ្គុកមានរឿងជាមួយគេមិនខាន។
" អូខេបងសុំទោសណា៎ តោះយើងទៅជួយមើលពិធីវិញណា " ជុងហ្គុកបង្វែរអារម្មណ៍ថេយ៍ទៅខាងក្រៅវិញកុំឲ្យខឹងព្រោះថ្ងៃនេះជាថ្ងៃល្អ ថេយ៏ដើរណ្ដើរលួចរអ៊ូឲ្យ
ជុងហ្គុកស្ដាប់បណ្ដើរមើលទៅដូចជាមិនហត់សោះឡើយ ជុងហ្គុកស្ដាប់ឡើងស៊ាំត្រចៀកទៅហើយមិនថ្វីទេ។
" មីនមីនបងស្អាតដល់ហើយនេះ " ស៊ូហ្កាគ្រាន់តែបើកទ្វារមកឃើញជីមីនភ្លាមនាយសរសើរភ្លែតតែម្ដងគេខំភៀសខ្លួនមករកជីមីនណាស់។
" ពួកឯងនៅនិយាយគ្នាចុះ បងទៅមុនហើយ " ជីនក៏ចេញទៅដើម្បីទុកវេលាផ្ទាល់ខ្លួនឲ្យអ្នកទាំងពីរ ព្រោះឃើញថាថ្ងៃនេះរវល់ណាស់ទើបបានជួបគ្នាពេលនេះ។
" ភ្ញៀវច្រើនណាស់មែនទេ បងហត់ខ្លាំងឬអត់? " ជីមីនងើបពីកៅអីស្ទុះមកជិតស៊ូហ្កា សួរនាំដោយក្ដីស្រឡាញ់។
" មិនហត់ទេពេលបានឃើញមុខអូន " រាងក្រាស់ដកដៃចេញពីហោប៉ៅខោលូកមកច្បិចថ្ពាល់ទន់ៗរបស់ជីមីនដោយខ្នកខ្នាញ់ ជាការពិតឲ្យតែបានឃើញជីមីនគេបាត់ភាពនឿយហត់អស់ពីខ្លួន។
" តោះយើងគួរតែទៅខាងក្រៅ " ស៊ូហ្កាងក់ក្បាលរួចដើរកៀកដៃជីមីនជាប់ដោយស្នាមញញឹមជាប់ថ្ពាល់ ភ្ញៀវដែលបានចូលរួមងាកសម្លឹងមើលរាងល្អិតជីមីនឥតដាច់ភ្នែកដោយសរសើរជីមីនគ្រប់ៗគ្នាដោយសារតែជីមីនមិនបានចេញមុខ ហើយវាជាលើកដំបូងដែលគ្រប់គ្នាបានឃើញនិងបានស្គាល់ជីមីនដូចគ្នា។
" កូនកម្លោះទាំងពីរសូមថតជាមួយគ្នាមួយប៉ុស្ដិ៍ " ជាងថតសំណូមពរអ្នកទាំងពីរថតសិនព្រោះមិនទាន់បានថតរូបជាគូរមួយសន្លឹកណាទេ ជាងថតចំណានរៀបចំប្លង់និងសារ៉េកាយវិការរបស់អ្នកទាំងពីរឲ្យស្រស់ស្អាតដើម្បីឲ្យរូបថតវាស្រស់ស្អាតផុសឡើង ដល់ពេលពិធីល្មមភ្ញៀវនាំគ្នាអញ្ជើញអង្គុយតាមតុនិងបន្តមើលពិធីបន្ត វេលានេះជាពេលពិធីប្រព្រឹត្តទៅហើយ។
" តើលោក ស៊ូហ្កា ហ្វីអូរ៉ា ព្រមទទួលជីមីនរ៉ូហ្វីអូជារិយាទេ និងប្រាកដថាព្រមទទួលមើលថែគេអស់មួយជីវិតដែរទេ " លោកអាចារ្យ។
" បាទ ខ្ញុំព្រមនិងរីករាយណាស់ " ស៊ូហ្កាឆ្លើយដោយស្នាមញញឹមមិនស្ទាក់ស្ទើរ។
" ចុះចំណែក ជីមីន រ៉ូហ្វីអូ ព្រមទទួលលោក ស៊ូហ្កា ហ្វីអូរ៉ាជាស្វាមីដែរទេ និងប្រាកដថាស្រឡាញ់មើលថែគេអស់មួយជីវិតដែរឬទេ? " លោកអាចារ្យ
" បាទ ខ្ញុំព្រម " ជីមីន
" សូមធ្វើការបំពាក់ចិញ្ជៀនឲ្យគ្នានិងបានបញ្ចប់កម្មវិធី "
លោកអាចារ្យញញឹមពេញចិត្តនិងគូរស្នេហ៍មួយគូរនេះណាស់ដែលហ៊ានបើកចំហរការស្រឡាញ់ភេទដូចគ្នានិងបន្តជម្នះឧបសគ្គជាមួយគ្នា។ ស៊ូហ្កាធ្វើការបំពាក់ចិញ្ចៀនឲ្យជីមីន ឯជីមីនក៏បានបំពាក់ចិញ្ចៀនឲ្យគេដូចគ្នា អ្នកទាំងពីរសម្លឹងទៅគ្នាដោយក្រសែភ្នែកយ៉ាងជ្រាលជ្រៅ សូម្បីតែការសម្លឹងក៏បានបញ្ជាក់ន័យពីភាពស្មោះត្រង់របស់អ្នកទាំងពីរបានដែរ។
" សុំថើបគ្នាបន្តិចទៅ " ភ្ញៀវកិត្តិយសស្រែកព្រមគ្នាឲ្យ
ស៊ូហ្កាថើបជីមីន រាងតូចវិញអៀនឡើងក្រហមពេញមុខ គ្រាន់តែនិយាយសោះអៀនយ៉ាងនេះទៅហើយ មិនឲ្យចាំយូរស៊ូហ្កាបានឱនប្រថាប់បបូរមាត់របស់គេលើបបូរមាត់របស់ជីមីន ជីមីនមិនទាន់បានត្រៀមនៅឡើយពេលដែលគេមកថើបឆៅៗបែបនេះវាពិបាកធ្វើខ្លួនឲ្យត្រូវណាស់បូករួមនិងមានការអៀនដែរភ្ញៀវកំពុងតែមើលមកផងតែជីមីនមិនបានបញ្ចេញរឹកពារអ្វីឡើងមកនោះទេគឺព្យាយាមបិទបាំងធ្វើខ្លួនដូចធម្មតាទាំងដែលអៀនចង់យកមុខទៅខ្ទប់និងដើមទ្រូងរបស់ស៊ូហ្កាទៅហើយ។
កម្មវិធីបានចប់សព្វគ្រប់បន្តដោយមានការប្រគំតន្ត្រីកំដរបរិយាកាស ជីមីននិងស៊ូហ្កាត្រូវរត់ទៅមើលភ្ញៀវចុះឡើងព្រោះភ្ញៀវសុទ្ធតែជាអ្នកស្គាល់គួរតែទទួលឲ្យបានដិតដល់។
" សួស្ដីស៊ូ សួស្ដីជីមីន " រាងក្រាស់និងរាងតូចឮសម្លេងដូចប្រហែលទើបអ្នកទាំងពីរងាកមកក្រោយមើលថាម្ចាស់សម្លេងគឺជាអ្នកណា តែគឺជាវីកានិងជុងវូ ស៊ូហ្កាមានការភ្ញាក់ផ្អើលបន្តិចដែរដែលអ្នកទាំងពីរមកចូលរួមព្រោះជុងវូនិងវីកាធ្លាប់បានប្រាប់គេថាអាចនិងមិនបានចូលរួមព្រោះតែរវល់ទៅក្រៅប្រទេស។
" ឯងបានមកចូលរួមដែរឬយើងស្មានតែមុនមកទេតើ ចុះឯងនិងវីកាបណ្ដើរគ្នាមកនេះក្នុងនាមជាសង្សារមែនទេ? " ស៊ូហ្កាចេះតែសួរសំណេះសំណាលមិត្ត តែបើមើលទៅគួរតែជាសង្សារពិតមែនឃើញជុងវូឱបចង្កេះ
វីកាជាប់។
" មិត្តការតែមួយដងមិនមកមិចនិងកើត ត្រូវហើយវីកាជាសង្សារយើងតែពួកយើងកំពុងតែមានគម្រោងរៀបការជាមួយគ្នាឆាប់ៗនេះ " ជុងវូប្ដូរពីក្រសោបចង្កេះវីកា
មកជាកាន់ដៃនាងវិញ ជីមីននិងវីកាញញឹមយ៉ាងស្រស់ដាក់គ្នាដូចជាមនុស្សមិនដែលមានរឿងជាមួយគ្នាអញ្ចឹង។
" យើងចូលទៅក្នុងហើយណា៎ " ជុងវូវាចារជាចុងក្រោយរួចបោះដំណើរឈានជើងទៅខាងក្នុងជាមួយនិងវីកា។
" តោះ ស៊ូជីមីនយើងមកថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍មួយ " ណាមជុនហៅជីមីននិងស៊ូហ្កាទៅថតរូបជុំគ្រួសារដើម្បីទុកជាអនុស្សាវរីយ៍ក្នុងថ្ងៃមង្គលរបស់អ្នកទាំងពីរ រូបថតជួបជុំគ្នាជាមួយគ្រួសារគឺផ្ដិតបានជាច្រើនព្រោះវាគឺជា Memories ដែលកម្រ។
" ពួកខ្ញុំជូនពរឲ្យពួកបងស្រឡាញ់គ្នាឲ្យបានយូរអង្វែង ប៉ុន្តែសុំឲ្យបងថ្លៃកុំកាចពេកអាណិតបងស៊ូផង គាត់ខ្លាចបងណាស់ " ជុងហ្គុកតំណាងឲ្យថេយ៍ជូនពរបងប្រុសនិងបងថ្លៃរបស់គេ ត្រូវហើយពេលនេះជីមីនរៀបការជាមួយនិងស៊ូហ្កាហើយសព្វនាមដែលហៅក៏ត្រូវបានដូរជំនួសមកពាក្យថាបងថ្លៃវិញ ជុងហ្គុកនិយាយលេងសើចតែប៉ុន្នោះតែវាជារឿងពិតដែលថាជីមីនកាចដូចខ្លាស៊ូហ្កាដូចកូនឆ្មារ មិនហ៊ានជាមួយជីមីនឡើយធ្វើអ្វីនៅតែមានចិត្តខ្លាចប្រពន្ធជារឿយៗ។
" ខ្ញុំស្លូតសោះហ្នឹង " គ្រប់គ្នាសើច បើជីមីនស្លូតគឺគ្មានណាអ្នកកាចនោះទេ។
" ចំណែកបងវិញជូនពរឲ្យពួកឯងស្រឡាញ់គ្នាដល់ចាស់ ចេះមើលថែគ្នា យល់ពីគ្នា ពេលមានរឿងអ្វីត្រូវចេះប្រឈមមុខដោះស្រាយកុំគេចវេស ចំណងអាពាហ៍ពិពាហ៍គឺមានរឿងគ្រប់ជំពូកដែលត្រូវជួប ពេលដែលពួកឯងសម្រេចចិត្តថារៀបការនោះគឺត្រូវតែផ្លាស់ប្ដូរការគិតឲ្យល្អជាងមុនមិនអាចថាមានរឿងបន្តិចបន្តួចចាកចោលគ្នា ជីវិតគូរគឺជាជីវិតដែលមានទំនួសខុសត្រូវលើខ្លួនឯង មកដល់ចំណុចនេះគឺជាចំណុចដែលចាប់ផ្ដើមគ្រួសារ ស៊ូហ្កាឯងជាមេគ្រួសារត្រូវមើលថែជីមីនឲ្យបានល្អឮទេ "
ណាមជុននិយាយមកគឺសុទ្ធតែជាពាក្យណែនាំទៅកាន់អ្នកទាំងពីរព្រោះយល់ថាគេទាំងពីរអាចនិងមិនទាន់ដឹង ប៉ុន្តែពាក្យថាជីវិតគូរគឺវាពិបាកចាប់ពីថ្ងៃនេះតទៅគឺមានរឿងគ្រួសារត្រូវដោះស្រាយដោយខ្លួនឯង រឿងគ្រួសារគឺជារឿងឯកជនវាពិបាកនិងចែករំលែកឲ្យអ្នកដទៃ កាលដែលឲ្យអ្នកដទៃដឹងរឿងគ្រួសារផ្ទាល់ខ្លួនច្រើនពេកវាជារឿងដែលធ្វើឲ្យគេគិតថាគ្រួសារយើងឥតតម្លៃ។
" បាទ ខ្ញុំដឹងហើយអរគុណបងណាស់សម្រាប់ការណែនាំ " ស៊ូហ្កាទទួលត្រងស្ដាប់យ៉ាងយកចិត្តទុកដាក់ព្រោះគាត់និយាយឲ្យអ្នកទាំងពីរយល់ បើមិនយកចិត្តទុកដាក់ស្ដាប់មិចនិងដឹងថាគាត់កំពុងតែនិយាយពីអ្វី?
ម៉្យាងគេបានបើកចិត្តស្ដាប់គំនិតអ្នកដទៃលែងចេញមកឈ្នះគ្រប់រឿងហើយ ការផ្លាស់ប្ដូររបស់គេគឺដោយសារតែជីមីនដូចគ្នា កម្មវិធីដែលបានប្រព្រឹត្តទៅបានបញ្ចប់ទៅដោយរលូនល្អ ស៊ូហ្កានិងជីមីនក៏ទទួលបាននៅពាក្យណែនាំនិងដំបូន្មានរបស់ប៉ាម៉ាក់ជាច្រើនដែរ។
ថ្ងៃនេះគឺជាថ្ងៃដែលស៊ូហ្កានិងជីមីនមកកករេបទឹកឃ្មុំពួកគេបានមកក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវដែលជាកោះដ៏ស្រស់ស្អាត ម៉្យាងវាជាចំណូលចិត្តរបស់ជីមីនដូចគ្នាដែលចូលចិត្តសមុទ្រនិងខ្សាច់។
" អូនអរគុណបងខ្លាំងណាស់ដែលបានមើលថែអូនយ៉ាងល្អរហូតមកដល់ឥឡូវទោះពេលខ្លះអូនង៉ក់អូនខឹងខុសរឿងយ៉ាងណាតែបងមិនដែលធុញឬចេញពីអូនទេបងតែងតែនៅលួងអូនជានិច្ចអូនពិតជាអរគុណណា៎ បងជាមនុស្សប្រុសដ៏ល្អសម្រាប់អូន អូនផ្ញើរជីវិតនិងដៗសេចក្ដីសុខរបស់អូនលើបងហើយដូច្នេះកុំធ្វើឲ្យអូនបាត់បង់ទំនុកចិត្ត កុំបំផ្លាញសេចក្ដីស្រឡាញ់របស់អូនណា៎ បើបងឈប់ស្រឡាញ់អូនពេលណាបងដោះលែងអូនទៅកុំឲ្យអូននៅត្រាំត្រែងជាមួយនិងសេចក្ដីឈឺចាប់អី " ជីមីនឆ្លៀតពេលដែលខ្លួននិងស៊ូហ្កាកំពុងតែអង្គុយលើទោងមើលសមុទ្របណ្ដែតអារម្មណ៍ល្អជាមួយនិងភ្លេចរ៉ូមេនតិចសម្រាប់ពួកគេនោះក៏និយាយបង្ហាញពីអារម្មណ៍ទៅកាន់នាយនិងពាក្យសម្ដីដែលគេប្រាប់ទុកមុនប្រសិនបើស៊ូហ្កាមានគំនិតបោះបង់គេចោលនិងឈប់ស្រឡាញ់គេ វាមិនអាចមើលឃើញនោះទេទើបគេចេះតែគិត ស៊ូហ្កាឮបែបនេះសើចដោយគ្រវីក្បាលហួសចិត្តនេះប្រពន្ធគេគិតច្រើនពេកហើយបើគេមិនស្រឡាញ់មិនមែនពេលនេះគេរៀបការជាមួយជីមីននោះទេ។
" បងសន្យាមិនថាមានរឿងអ្វីកើតឡើងនោះទេបងនិងនៅតែស្រឡាញ់មើលថែអូនបេះដូងនិងជីវិតរបស់បងប្រគល់ឲ្យអូនទុកវាយូរហើយ បងគ្មានថ្ងៃឈប់ស្រឡាញ់អូននោះទេដង្ហើមចេញចូលរបស់បងគឺមានតែអូនម្នាក់គត់ អូនតែងតែដិតជាប់ក្នុងខួរក្បាលបងជានិច្ច វាធ្វើឲ្យមិនអាចនឹកថានិងស្រឡាញ់អ្នកណាក្រៅពីអូន មិនថាពេលវេលាវាយូរយ៉ាងណានោះទេបងនៅតែស្រឡាញ់មើលថែអូនដូចដើម បងនិងមើលថែអូនដល់វិនាទីចុងក្រោយរបស់បងព្រះអង្គម្ចាស់តូចរបស់បង អូនគឺជាមនុស្សពិសេសជាងគេរបស់បង " នាយឱនទៅថើបសក់ជីមីនមួយខ្សឺត ជីមីនមានអារម្មណ៍ថាល្អពេលបានឮពាក្យសម្ដីទាំងនេះ គេជឿរាល់ពាក្យសម្ដីដែល
ស៊ូហ្កាបាននិយាយ ដូចគេនិយាយថាបើស្រឡាញ់គ្នាគឺត្រូវជឿជាក់លើគ្នានោះអី។
" អូនស្រឡាញ់បងខ្លាំងណាស់ប្រុសឡប់អរគុណដែលធ្វើចាញ់ដើម្បីអូន អរគុណសម្រាប់គ្រប់យ៉ាងដែលបងធ្វើដើម្បីអូន ស្រឡាញ់បងណាស់ប្ដីសម្លាញ់ " មិនឲ្យចាញ់ចិត្តជីមីនក៏ងើយទៅថើបស៊ូហ្កាមុន ស្នាមថើបដ៏សែនផ្អែមល្ហែមក៏បានកើតឡើង ស្នេហាដែលពួកគេបានសាងនិងជួបជម្នះមកជាមួយរឿងជាច្រើន ពេលនេះពួកគេបានមកវិញដោយក្ដីសុខសុភមង្គលដែលមិនអាចកាត់ថ្លៃបានដូចគ្នាវាសមតម្លៃនៃស្នេហារបស់អ្នកទាំងពីរណាស់។
ចប់ដោយបរិបូរណ៍
_________
ជាចុងក្រោយនាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលវេលាមកអានរឿងមួយនេះ សុំខន្តីអភ័យទោសរាល់នូវកំហុសខុសឆ្គងក្នុងរឿង ការឆ្គាំឆ្គងនិងកំហុសអក្ខរាវិរុទ្ធ ភាគច្រើនខ្ញុំមិនសូវបានមើលវាម្ដងទៀតនោះទេទើបធ្វើឲ្យមានការខុសអក្ខរាវិរុទច្រើន សូមបន្តជួយគាំទ្ររឿងថ្មីដែលនិងចេញនាពេលឆាប់នេះបន្តទៀតផងចា៎ សូមមានសុវត្ថិភាពល្អនិងជៀសឆ្ងាយពីជម្ងឺកូវីត19 ភាគនេះដូចគ្នាដោយសារតែបញ្ហារសុខភាពទើបខ្ញុំប្រើពេលសរសេរយូរអារម្មណ៍មិនមូលម៉្យាងភាគនេះសរសេរឡើងទាំងដែលខ្ញុំឈឺក្បាលសឹងតែផ្ទុះសង្ឃឹមថាអ្នកអាននិងអនុគ្រោះនៅរាល់កំហុសខុសឆ្គងចុះ ខ្ញុំព្យាយាមសរសេរវាឡើងទាំងឈឺក្ដីក៏ដោយសារតែអ្នកអានជាកម្លាំងចិត្តជានិច្ច អរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្រនៅសាច់រឿងមួយនេះ ពីខ្ញុំ
ស្កាយ៍លែត មីននី✨❤

You've reached the end of published parts.

⏰ Last updated: Oct 17, 2021 ⏰

Add this story to your Library to get notified about new parts!

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now