ភាគទី26:លែងលះ?

1.3K 135 11
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី26

❤✨សូមរីករាយក្នុងការអាន✨❤

" អូនគ្រាន់តែសួរព្រោះឆ្ងល់តែប៉ុន្នោះ " ជីមីនក្ដាប់មាត់ខ្លួនឯងក្ដាប់ជាយអាវHoodieរបស់ខ្លួនលេងដោយភ័យខ្លាច លេបទឹកនេត្រាដែលរៀបនិងស្រក់គេភ័យណាស់ម៉្យាងគេឆាប់ភ័យឆាប់ខ្លាច គេខានមានអ្នកស្រែកគំហកសម្លុតដាក់ជាយូរមកហើយតាំងពីពេលដែលគេតាំងខ្លួនឲ្យរឹងមាំតែស៊ូហ្កាជាអ្នករំលឹកវាមក ធ្វើឲ្យទ្រូងគេពើតឈឺព្រោះមនុស្សដែលខ្លួនស្រឡាញ់និយាយថាធុញខ្លួនដោយគ្រាន់តែយើងមានការបារម្ភចំពោះគេសោះ។
" តែបងមិនចូលចិត្តឲ្យអូនសួរដេញដោលច្រើនបងធុញ " គេកាន់ទូរស័ព្ទបិទទ្វារដើរទៅក្រោមចោលទុកឲ្យជីមីននៅសម្រូតខ្លួនអង្គុយយំកៀនជញ្ជាំងតែឯងទៅវិញ
ស្នេហាវាធ្វើឲ្យយើងឈឺចាប់បែបនេះមែនទេ វាទើបនិងតិចតួចប៉ុន្នោះប៉ុន្តែហេតុអ្វីដើមទ្រូងគេឈឺចុកម៉្លេះ គេរឹងមាំខ្លាំងណាស់រាល់ដងចង់ថាស្ដីប្រមាថគេទាល់ស្លាប់ក៏មិនបានឈឺចិត្តស្អិតទ្រូងត្រូវដៀលវិញដៀលត្រូវវ៉ៃវ៉ៃ។
" អូនស្អប់បង " ជីមីនឈ្ងប់មុខនិងប្រអប់ដៃទាំងពីររបស់ខ្លួនដោយយំគ្មានសម្លេងមានតែទឹកភ្នែកវាធ្វើឲ្យគេចង់ស្ទះអារម្មណ៍ម្ដងៗទៅហើយ ជីមីនអង្គុយយំមួយសន្ទុះធំបន្ទាប់ពីយំហើយកាយល្អិតដើរទៅបន្ទប់ទឹកដើម្បីលុបលាងមុខឲ្យស្រស់បស់ជាងមុនតែយ៉ាងណាវាមិនបានរើបភ្នែកហើមឡើងក្រហមរបស់រាងល្អិតឡើយ
គេមិនបានខ្វល់ចុះមកក្រោមដើម្បីលេងជាមូជុងហ្គុកវិញចាត់ទុកថាគ្មានអ្វីកើតឡើងចុះ។
" ជីមីន បងស៊ូទៅណាមានដឹងទេ " ជុងហ្គុកសួរជីមីនព្រោះគិតថាស៊ូហ្កានិងប្រាប់ជីមីនថាទៅណា!!ជីមីនបកសូកូឡាយកមកញ៉ាំដោយទំពារញ៉ាំលេបជាមួយទឹកភ្នែក នេះគេប្លែកដល់ម្លឹងទៅណាក៏លែងប្រាប់ព្រមទាំងសម្លុតគំហកគេទៀត។
" ខ្ញុំមិនដឹងទេ គាត់មិនបានប្រាប់ " ជីមីនបន្តញ៉ាំសូកូឡាដោយទឹកមុខមិនសប្បាយចិត្តវាធ្វើឲ្យជុងហ្គុកចាប់ដឹងថាជីមីនមិនសប្បាយចិត្តតែម្ដង ព្រោះគេតែងតែនិយាយញញឹមរស់រាយមិនមែននិយាយដូចគ្មានកម្លាំងបែបនេះទេ។
" ជីមីនកើតអីមែនទេ?ឈ្លោះគ្នាជាមួយបងស៊ូ? "
ជុងហ្គុកសួរព្រោះតែបារម្ភនិងចង់ដឹងពីមូលហេតុដែលជីមីនស្ងៀមស្ងាត់ផង។
" ខ្ញុំមិនអីទេគ្រាន់តែមានរឿងបន្តិចបន្តួច " ជីមីនឆ្លើយតែ2ភាគរយនៃសេចក្ដីពេញ។
" បើមានរឿងអ្វីអាចប្រាប់បងនិយាយជាមួយបងបានណា បងបារម្ភ។ "
" បាទ អរគុណបងហើយខ្ញុំពិតជាមិនអីពិតមែន "
ជីមីនបង្ហាញស្នាមញញឹមបញ្ជាក់ថាមិនអី គេមានអារម្មណ៍ថាប្រសើរពេលដែលមានអ្នកខ្វាយខ្វល់សួរពីគេ។
" ចុះឯណាបងជូននោះបងជុង " ដោយមិនឃើញណាមជុនសោះជីមីនក៏សួរទៅ។
" បងជុនរកកន្លែងស្ងប់ស្ងាត់ដើម្បីសាសងជាមួយស្នេហាគាត់ " ជីមីនអស់សំណើចនិងទឹកមុខរបស់ជុងហ្គុកដូចជាធុញទ្រាន់និងអ្នកមានស្នេហាខ្លាំងណាស់។
" បើមិនចង់ឲ្យគេស្វីតនិងមុខបងទេមិចមិនរកមួយទៅ "
" ក៏បងកំពុងតែរក " ជុងហ្គុកលើកទូរស័ព្ទមកចុចលេង
ជីមីនគេញ៉ាំសូកូឡាតែបីបួនទេមិនហ៊ានញ៉ាំច្រើនខ្លាចក្ដៅខ្លួន រាងល្អិតខិតទៅជិតជុងហ្គុកដើម្បីមើលថាគេកំពុងតែធ្វើអីដោយក្ដីចង់ដឹង គេឃើញថាជុងហ្គុកបានតាំងរូបថេយ៉ុងនៅលើទូរស័ព្ទដៃទៀតផង អៅ៎ លួចស្រឡាញ់គេមែនទេនិងបានជាដាក់រូបកូនគេបែបនេះ។
" បងស្រឡាញ់ថេយ៉ុងហ៎ " ដោយឃើញថាជីមីនកំពុងតែមើលខ្លួនគេប្រញ៉ាប់បិទទូរស័ព្ទទុកតែម្ដង ពេលគេដឹងភ័យភាំងយ៉ាងមិចទេ។
" ហឺយ បងស្រឡាញ់គេតែថាគេនោះកាចឆ្នាស់ឌឺឈ្លើយពិបាកស្រឡាញ់ណាស់ " គេប្រកែកមិនបានព្រោះជីមីនបានឃើញអស់ទៅហើយ ម៉្យាងចង់បានជាដំណោះស្រាយផងដែរ បើទៅញ៉ែត្រង់ៗថេយ៉ុងមិនព្រមឡើយព្រោះឈ្លោះគ្នាជាមួយគេយកស្លាប់រស់។
" បើបងស្រឡាញ់ថេយ៉ុងត្រូវចេះសម្ដីផ្អែមបន្តិច កុំប្រាកដប្រជាពេក កុំនិយាយរំឭកអ្វីដែលថេយ៉ុងមិនចូលចិត្តកំពុងតែសប្បាយនិងតែឆេះឥឡូវហើយ គេមើលលើទង្វើរជាជាងពាក្យថាស្រឡាញ់។
" បងដឹងហើយអញ្ចឹងអរគុណច្រើនណា៎ " ជុងហ្គុកញញឹមមានសង្ឃឹមបន្តិច!ធ្លាប់តែឈ្លោះគ្នាសោះស្រឡាញ់គ្នាកើតដែរគេឆ្ងល់ខ្លួនឯង តែនេះជាមន្តស្នេហ៍របស់
ថេយ៉ុងមែនទេ។
" ជូនពរឲ្យបងឆាប់មានគូរបានថេយ៉ុងជាសង្សាព្រោះអ្នកទាំងពីរពិនច្រណែនពេលគេផ្អែមល្ហែមណាស់ "
ជីមីននិយាយបែបថាឲ្យជុងហ្គុកអញ្ចឹងតែវាជាការពិតទាំងពីរអ្នកសុទ្ធតែជាអ្នកដែលសែនច្រណែនអ្នកមានគូរបើខ្លួនឯងមានគូរទៅលែងច្រណែនគេហើយ។
_____________
" ស៊ូបងទើបមកពីណា នេះអាវបងមានស្នាមក្រេមថែមទៀតបងទៅធ្វើអីនៅឯណា" ជីមីនចាំស៊ូហ្កាមិនព្រមគេងនៅពេលដែលឮសម្លេងបើកទ្វារគេប្រញ៉ាប់សួរតែម្ដងព្រោះបារម្ភពីស៊ូហ្កាតែស៊ូមិនគិតអញ្ចឹងទេបែជាធុញនិងជីមីនវិញ ជីមីនគេសួរដេញដោលបន្ទាប់ឃើញមានស្នាមក្រេមពណ៌ក្រហមដិតជាប់និងកអាវរបស់
ស៊ូហ្កា។
" សួរដេញដោលរញ៉េរញ៉ៃច្រើនម៉្លេះគួរឲ្យធុញ " នាយស្រែកសម្លុតទៅកាន់រាងល្អិតដោយក្រសោបស្មារតូចអង្រួនខ្លាំងសឹងតែរបូតក្បាលពីស្មារទៅហើយ!!គេប្រែគ្រប់យ៉ាង មុនដំបូងគេគិតថាស្នេហាពិតជាស្រស់បំព្រងដូចជាឥន្ទនូយ៉ាងអញ្ចឹង ប៉ុន្តែពេលនេះគ្រប់យ៉ាងគឺខ្មៅស្រអាប់លែងស្រស់បំព្រងទៀតហើយ។
" បងធុញអូនខ្លាំងណាស់ធុញតែមុខបងមិនចង់ឃើញផង " រាងក្រាស់និយាយដោយធុញទ្រាន់មិនយល់អារម្មណ៍ជីមីនអីបន្តិចសោះឡើយ លើកនេះរាងល្អិតមិនយំទៀតទេគេមិនត្រូវយំព្រោះរឿងស្នេហាពេកទេ ទឹកភ្នែកគេមានតម្លៃណាស់ វានិងត្រូវតែមិនស្រក់ទៀតទេ។
" បើពិបាកពេកយើងលែងលះទៅហែកអេតាស៊ីវិលចោលទៅ " ជីមីនគេនិយាយដោយសម្លេងខ្សេវៗ បើធុញទ្រាន់និងគេយាងនេះនៅជាមួយគ្នាទៀតនិងកើតទេ គេមិនដាច់ចិត្តនិងនិយាយថាលែងលះដូចគ្នាប៉ុន្តែស៊ូធ្វើទង្វើរបែបនេះម្ដងជាពីរដងហើយមិនគិតចេះភ្ញាក់រឭកនៅពេលជីមីនទុកឱកាសឲ្យគេ ជីមីនដឹងគ្រប់យ៉ាងប៉ុន្តែព្យាយាមធ្វើធម្មតាដូចមិនដឹងអី។
__________
• ស្កាយ៍លែត មីននី •
( រឿងអីក៏ដោយបើអតឱនឲ្យហើយនៅតែមានលើកក្រោយទៀតវាធ្វើឲ្យយើងឆ្អែតខ្លាំងណាស់ ខមិនម្នាក់មួយើងអ្នកអានជាទីស្រឡាញ់XD ហិហិតាមចិន្តាទេណា😹✨💜 )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Waar verhalen tot leven komen. Ontdek het nu